ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​គ្រោង​ប្រមូល​ពន្ធ​លើ​អង្ករ​នាំ​ចូល​513%​នៅ​ឆ្នាំ​2015 ដើម្បី​ជួយ​កសិករ​នៅ​ក្នុង​ប្រទេស

9 ឆ្នាំ មុន

AFP ៖ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មាន​គម្រោង​ប្រមូល​ពន្ធ​លើ​អង្ករ ដែល​នាំ​ចូល​ខ្ពស់​ដល់​៥១៣% ដើម្បី​បន្ធូរបន្ថយ​កំហឹង​របស់​កសិករ បន្ទាប់​ពី​នយោបាយ​កំណត់​បរិមាណ​ការ​នាំ​ចូល​អង្ករ​ពី​បរទេស ត្រូវ​លុប​ចោល​នៅ​ឆ្នាំ​ក្រោយ ។ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​កំណត់​កូតា​នាំ​ចូល​អង្ករ​ពី​បរទេស​អស់​រយៈពេល​ជាង​២​ទស​វត្ស​មក​ហើយ ក្រោម​លក្ខខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​រួម​ជាមួយ​អង្គការ​ពាណិជ្ជ​

AFP ៖ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មាន​គម្រោង​ប្រមូល​ពន្ធ​លើ​អង្ករ ដែល​នាំ​ចូល​ខ្ពស់​ដល់​៥១៣% ដើម្បី​បន្ធូរបន្ថយ​កំហឹង​របស់​កសិករ បន្ទាប់​ពី​នយោបាយ​កំណត់​បរិមាណ​ការ​នាំ​ចូល​អង្ករ​ពី​បរទេស ត្រូវ​លុប​ចោល​នៅ​ឆ្នាំ​ក្រោយ ។ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​កំណត់​កូតា​នាំ​ចូល​អង្ករ​ពី​បរទេស​អស់​រយៈពេល​ជាង​២​ទស​វត្ស​មក​ហើយ ក្រោម​លក្ខខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​រួម​ជាមួយ​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក (WTO) ប៉ុន្តែ​កិច្ចព្រមព្រៀង​ខាងលើ នឹង​អស់​សុពលភាព​នៅ​ចុងឆ្នាំ​២០១៤ ធ្វើ​ឱ្យ​រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ខែកក្កដា កន្លង​មក​ថា នឹង​បើក​ទីផ្សារ​អង្ករ​ជា​ថ្មី រួម​ទាំង​បាន​សន្យា​ដល់​កសិករ​កូរ៉េ​ខាងត្បូង​ថា នឹង​ប្រមូល​ពន្ធ​អង្ករ​ដែល​នាំ​ចូល​ក្នុង​កម្រិត​ខ្ពស់​តាម​លទ្ធភាព ។

លោក Lee Dong Phil រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កូរ៉េ​ខាងត្បូង បាន​ថ្លែង​នៅ​ចំពោះ​មុខ​គណៈកម្មការ​កសិកម្ម នៅ​ក្នុង​សភា កាលពី​ថ្ងៃ​ទី​១៨ កញ្ញា កន្លង​មក​ថា «​យើង​នឹង​ដាក់​សំណើ​ប្រមូល​ពន្ធ​អង្ករ​នាំ​ចូល​ដល់​៥១៣% ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ការពារ​ទីផ្សារ​អង្ករ​នៅ​ក្នុង​ប្រទេស​» ។ អត្រាពន្ធ​នេះ ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​និង​បញ្ជាក់​ពី​អង្គការ WTO ជា​មុន ដោយ​ត្រូវ​ចំណាយពេល​រង់ចាំ​យូរ​ជា​ច្រើន​ខែ​ទៀត ។

ការ​នាំ​ចូល​អង្ករ​ពី​បរទេស គឺជា​បញ្ហា​លម្អិត​ផ្នែក​នយោបាយ​នៅ​កូរ៉េ​ខាងត្បូង ព្រោះ​កសិករ​នៅ​ទី​ជនបទ​មាន​ក្តី​បារម្ភ​ថា ទិន្នផល​របស់​ពួក​គេ​នឹង​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​អង្ករ​ពី​បរទេស ដែល​មាន​តម្លៃ​ថោក​មិន​បាន ។ នៅ​ក្នុង​កិច្ចព្រម​ព្រៀង​​រវាង​កូរ៉េ​ខាងត្បូង​និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ពេល​បច្ចុប្បន្ន​បាន​កំណត់​បរិមាណ​នាំ​ចូល​អង្ករ​ក្នុង​កម្រិត​ទាប ដោយ​នៅ​ក្នុងឆ្នាំនេះ​មាន​ប្រហែល​៤១០.០០០​តោន ឬ​១០%​នៃ​តម្រូវការ​អង្ករ​នៅ​ក្នុង​ប្រទេស ៕