ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អ​.​ស​.​ប​ជនជាតិ​ឆា​ដ​5​នាក់​ស្លា.ប់​នៅ​ភាគ​ខាងជើង​ម៉ា​លី

9 ឆ្នាំ មុន

បេសកកម្ម​អ​.​ស​.​ប នៅ​ប្រទេស​ម៉ា​លី Minusma រាយការណ៍​ថា ទាហាន​មួក​ខៀវ​អ​.​ស​.​ប ជា​ជនជាតិ​ឆា​ដ​៥​នាក់ បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា នៅ​ភាគ​ខាងជើង​ម៉ា​លី ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់ ត្រូវ​ចំ​រថយន្ត​របស់​ពួក​គេ ។ ក្រៅពី​អ្នក​ស្លា.ប់ ទាហាន​រក្សា​សន្តិភាព​៣​នាក់​ទៀត ក៏​ត្រូវ​របួស​ដោយ​ការ​ផ្ទុះ​នោះ​ដែរ ។ ការ​វាយប្រហារ​នេះ​កើត​មាន​ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ចន្លោះ

បេសកកម្ម​អ​.​ស​.​ប នៅ​ប្រទេស​ម៉ា​លី Minusma រាយការណ៍​ថា ទាហាន​មួក​ខៀវ​អ​.​ស​.​ប ជា​ជនជាតិ​ឆា​ដ​៥​នាក់ បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា នៅ​ភាគ​ខាងជើង​ម៉ា​លី ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់ ត្រូវ​ចំ​រថយន្ត​របស់​ពួក​គេ ។ ក្រៅពី​អ្នក​ស្លាប់ ទាហាន​រក្សា​សន្តិភាព​៣​នាក់​ទៀត ក៏​ត្រូវ​របួស​ដោយ​ការ​ផ្ទុះ​នោះ​ដែរ ។ ការ​វាយប្រហារ​នេះ​កើត​មាន​ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ចន្លោះ​ទីក្រុង Aguelhok និង​ក្រុង Tessalti តំបន់​គី​ដាល់ ញុំ​ា​ង​ឱ្យ​ចំនួន​ទាហាន​ឆា​ដ​ស្ថិត​ក្នុង​កងកម្លាំង​អ​.​ស​.​ប​ស្លាប់​ដល់​ទៅ​១០​នាក់​ហើយ នៅ​ប្រទេស​ម៉ា​លី ចាប់ពី​ដើមខែ​កញ្ញា មក ។

កាលពី​ថ្ងៃ​ទី​១៤ កញ្ញា កន្លង​មកនេះ គ្រាប់​មីន​១​គ្រាប់​បាន​ផ្ទុះ​ត្រូវ​ចំ​រថយន្ត​មួយ​គ្រឿង ដឹក​កង​ទាហាន​នៅ​ជិត​ទីក្រុង Aguelhok បណ្តាល​ឱ្យ​ទាហាន​ឆា​ដ​ម្នាក់​ស្លាប់ ហើយ​ទាហាន​៤​នាក់​ទៀត​ត្រូវ​របួស ។ កាលពី​ថ្ងៃ​ទី​២ កញ្ញា ទាហាន​មួក​ខៀវ ជនជាតិ​ឆា​ដ​៤​ន​កា់​ទៀត​បាន​ស្លាប់ ដោយសារ​ការ​ផ្ទុះ​មីន​១​គ្រាប់​ក្នុង​តំបន់​ដដែល​នោះ ៕