ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hennessy X.O ចែករំលែក​បទ​ពិសោធ​ថ្មី​ៗ​ក្នុង​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​ស្រា​លំដាប់​ពិភពលោក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ Hennessy X.O ជា​ប្រភេទ​ស្រា​កូ​ញាក់​លេខ​១ ​នៅ​លើ​ពិភពលោក មាន​បទ​ពិសោធន៍​​ថ្មី​ៗ​ជាមួយ​នឹង​ការ​ពិសា​អាហារ​ពេល​ល្ងាច​នេះ​។​ នា​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា​ នេះ​ នៅ​សណ្ឋាគារ រ៉ា​ហ្វ៊​ល​ឡឺ​រ៉ូ​យ៉ា​ល់ ​ក្រុមហ៊ុន​ផលិត​ស្រា Hennessy X.O បាន​រៀបចំ​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​មុខម្ហូប​ប្រចាំ​សណ្ឋាគារ​រ៉ា​ហ្វ៊​ល​ឡឺ​រ៉ូ​យ៉ា​ល់​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ថ្មី​ៗ​ជួន​ភ្ញៀវ​កិត្តិយស​ឲ្យ​ស្វែង​យល់​ពី​រសជាតិ​ និង​គុណភាព ហើយ​ក្នុង​ពិធី​នេះ ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក Jean Michel ជា​

រាជធានី​ភ្នំពេញ​៖  Hennessy X.O ជា​ប្រភេទ​ស្រា​កូ​ញាក់​លេខ​១ ​នៅ​លើ​ពិភពលោក មាន​បទ​ពិសោធន៍​​ថ្មី​ៗ​ជាមួយ​នឹង​ការ​ពិសា​អាហារ​ពេល​ល្ងាច​នេះ​។​ នា​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា​ នេះ​ នៅ​សណ្ឋាគារ រ៉ា​ហ្វ៊​ល​ឡឺ​រ៉ូ​យ៉ា​ល់ ​ក្រុមហ៊ុន​ផលិត​ស្រា Hennessy X.O បាន​រៀបចំ​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​មុខម្ហូប​ប្រចាំ​សណ្ឋាគារ​រ៉ា​ហ្វ៊​ល​ឡឺ​រ៉ូ​យ៉ា​ល់​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ថ្មី​ៗ​ជួន​ភ្ញៀវ​កិត្តិយស​ឲ្យ​ស្វែង​យល់​ពី​រសជាតិ​ និង​គុណភាព ហើយ​ក្នុង​ពិធី​នេះ ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក Jean Michel ជា​ឯកអគ្គរាជទូត​តំណាង​ស្រា Hennessy​លើ​ពិភពលោក​។

​លោក Nick Lee អគ្គនាយក​ក្រុមហ៊ុន​ Moet Hennessy ប្រចាំ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​«​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​និង​ស្រា Hennessy X.O ពេល​នេះ ​មិន​ត្រឹមតែ​ជា​ការ​ភ្លក្ស​នៅ​រសជាតិ​អាហារ​រួម​ផ្សំ​ជាមួយ​ស្រា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​បទ​ពិសោធន៍​ល្អ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​»​។

​លោក Jean Michel មាន​ប្រសាសន៍​ថា «​ស្រា Hennessy X.O បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៨៧០ ដែល​ជា​ប្រភេទ​ស្រា​កូ​ញាក់​ថ្មី​មួយ​ដែល​មាន​រសជាតិ​ខ្លាំង​សម្បូ​បែប​ និង​ឋិតថេរ​។ Hennessy X.O មាន​លក្ខណៈ​ប្លែក​គេ​ផ្សំ​ឡើង​ពី​ពណ៌​ជ័រ​ឈើ រក្សា​ទុក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ធុង​ត្រាំ និង​បាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង ដោយ​ធ្វើការ​រួម​ផ្សំ​ជា​ច្រើន​រសជាតិ​ចម្រុះ​រួម​បញ្ចូល​ជាមួយនឹង​ Eaux De Vie ប្រមាណ​១០០​មុខ ​ទើប​ធ្វើ​ឲ្យ​ស្រា Hennessy X.O បញ្ចេញ​នៅ​រសជាតិ​យឺត​ៗ ឈ្ងុយ​ឆ្ងាញ់​ និង​ហឹរ​ដូច​ជា​ម្ទេស ម្រេ​ខ្មៅ​ដែរ​»​។

​លោក​លើក​ឡើង​ថា ​« Hennessy X.O មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ជាង​១៤០​លើ​ពិភពលោក ហើយ​ក្នុង​នោះ​ប្រទេស​ដែល​មានការ​ពេញ​និយម​ពិសា​ជាង​ច្រើន​ជាងគេ​ គឺ​ប្រទេស​ឥណ្ឌា ។​ ចំណែក​តម្លៃ​របស់​វា​មាន​ចាប់ពី​៥២​ដុល្លារ​រហូត​ដល់​៦.០០០​ដុល្លារ​ ក្នុង​មួយ​ដប ​ទៅ​តាម​ប្រភេទ​ម៉ាក ​និង​រសជាតិ​»​។ ​លោក​បញ្ជាក់​ថា​ «​ស្រា Hennessy X.O បើ​យើង​ពិសា​ជាមួយ​មុខម្ហូប​ផ្សំ​ជាមួយ​ម្រេច​របស់​ខេត្តកំពត ​រឹតតែ​បង្កើន​រសជាតិ​កាន់តែ​ឆ្ងាញ់​​»៕