ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ថ្មី​សម្រាប់​រថក្រោះ​ចិន

9 ឆ្នាំ មុន

យោង​តាម​កាសែត​មួយ​របស់​កងទ័ព​ចិន​ថា ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ថ្មី​ផលិត​ដោយ​ផ្នែក​ស្រាវជ្រាវ​របស់​កងទ័ព​ចិន នឹង​អាច​ជួយ​ធ្វើ​ឱ្យ​មាន​ភាព​ត្រជាក់​ក្នុង​រថក្រោះ​ប្រយុទ្ធ​សម្រាប់​កង​ទាហាន ។ បណ្តា​រថក្រោះ​ប្រយុទ្ធ​របស់​កងទ័ព​ចិន​ចាប់តាំងពី​យូរ​មក​ហើយ​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​សម្រាប់​តែ​បណ្តា​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ក្នុង​រថក្រោះ តែ​ប្រព័ន្ធ​នោះ​ពុំ​មែន​សម្រាប់​កង​ទាហាន​ឡើយ ។

យោង​តាម​អត្ថបទ​របស់​កាសែត​យោធា​ចិន​នោះ​ថា ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ថ្មី​ផលិត​ដោយ​ផ្នែក​ស្រាវជ្រាវ​របស់​កងទ័ព​អាច​ផ្តល់​ខ្យល់​ត្រជាក់​ដល់​គ្រប់កន្លែង​ក្នុង​រថក្រោះ​តាម​រយៈ​ប្រហោង​ប​ញេញ​៨ នៅ​ខាងក្នុង​រថក្រោះ ។ ប្រព័ន្ធ​នោះ​អាច​បញ្ចុះ​កម្តៅ​ខាងក្នុង​រថក្រោះ​បាន​៥​អង្សា​សេ ទាប​ជាង​កម្តៅ​ខាងក្រៅ ។

លោក HUANG GUANSHENG វិស្វករ​ជាន់ខ្ពស់​របស់​ផ្នែក​ស្រាវជ្រាវ​កងទ័ព​គូសបញ្ជាក់​ថា សីតុណ្ហភាព​ខាងក្នុង​រថក្រោះ​អាច​មាន​ដល់​ទៅ​៥០​អង្សា​សេ​កាលពីមុន ព្រោះ​បណ្តា​ឧបករណ៍​អេ​ឡិច​ត្រូ​និក​បញ្ចេញ​កម្តៅ​ច្រើន ។ ក្នុង​ស្ថានភាព​បែប​នេះ​កង​ទាហាន​ហេវ​ហត់​អស់កម្លាំង ហើយ​អាច​បាត់បង់​ការ​ប្រុង​ប្រយ័ត្ន រហូត​ដល់​ខ្យល់គ ឬ​ក្អួត ។ ម្យ៉ាងទៀត​បណ្តា​ឧបករណ៍​ទំនើប​នានា​ក្នុង​រថក្រោះ​អាច​ខូច​ទៀត​ផង ព្រោះតែ​កម្តៅ​ខ្ពស់​ដោយ​គ្មាន​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ៕