ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ថា អេ​បូ​ឡា​គំរាម​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ

9 ឆ្នាំ មុន

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា លើ​ដំណោះស្រាយ​មួយ​ដើម្បី​ប្រមូល​កម្លាំង​ប្រឆាំង​ការ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​អេ​បូ​ឡា នៅ​អាហ្វ្រិក​ខាងលិច​ដោយ​ចាត់​ទុក​វីរុស​នោះ​ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ។
នេះ​ជា​លើក​ដំបូង​បង្អស់​ហើយ ដែល​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ចេញ​ប្រកាស​អាសន្ន​សុខាភិបាល​មួយ ហើយ​ជា​រឿង​ដ៏​កម្រ​មួយ

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា លើ​ដំណោះស្រាយ​មួយ​ដើម្បី​ប្រមូល​កម្លាំង​ប្រឆាំង​ការ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​អេ​បូ​ឡា នៅ​អាហ្វ្រិក​ខាងលិច​ដោយ​ចាត់​ទុក​វីរុស​នោះ​ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ។
នេះ​ជា​លើក​ដំបូង​បង្អស់​ហើយ ដែល​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ចេញ​ប្រកាស​អាសន្ន​សុខាភិបាល​មួយ ហើយ​ជា​រឿង​ដ៏​កម្រ​មួយ​ក្នុង​ចំណោម​រឿង​ដ៏​កម្រ​ទាំងឡាយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ក្រុមប្រឹក្សា​នេះ​ប្រកាស​ពី​វិបត្តិ​សុខាភិបាល​សាធារណ​នោះ​ ។

ក្រុម​ប្រឹក្សាសន្តិសុខ កាលពីមុន ធ្លាប់​ធ្វើ​បែប​នេះ​២​លើក ដោយ​អនុម័ត​លើ​ដំណោះស្រាយ​ស្តី​ពី​ជំងឺអេដស៍ កាលពី​ឆ្នាំ​២០០០ និង​កាលពី​ឆ្នាំ​២០១១ ។ ក្នុង​ដំណោះស្រាយ​លើក​នេះ ក្រុមប្រឹក្សាសន្តិសុខ​សម្រេច​ថា កាល​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៃ​វីរុស​អេ​បូ​ឡា​នៅ​អាហ្វ្រិក តំណាង​ឱ្យ​ការ​គំរាមកំហែង​មួយ​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ។ ក្រុមប្រឹក្សា​នេះ​អំពាវនាវ​ដល់​បណ្តា​រដ្ឋ​ជា​សមាជិក​ឱ្យ​ជួយ​ផ្តល់​ជំនួយ​បន្ទាន់​ដល់​បណ្តា​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​នោះ ពិសេស​ជួយ​ដល់​ប្រទេស​ហ្គី​ណេ​សេ​រា​៉​ឡេ​អូន និង​លី​បេ​រី​យ៉ា ដូច​ជា​ជួយ​បង្កើត​មន្ទីរពេទ្យ​នៅ​តាម​ជនបទ ជួយ​ផ្តល់​គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​ជួយ​ខាង​ភស្តុ​ភារ ព្រមទាំង​ការ​ដឹក​ជញ្ជូន​តាម​អាកាស ។

ដំណោះស្រាយ​នេះ​ក៏​ស្នើ​ផង​ដែរ ឱ្យ​លុប​ចោលការ​រិ​ត​ត្បិត​នានា​ដល់​ការ​ធ្វើ​ដំណើរ​ដែល​បាន​ដាក់​ក្រោយ​វីរុស​អេ​បូ​ឡា​រាតត្បាត​ខ្លាំង ព្រមទាំង​ស្នើ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ​រក្សា​ការ​ហោះហើរ និង​ការ​ចេញចូល​ជាមួយ​បណ្តា​ប្រទេស​រង​ការ​ប៉ះពាល់ ។

ដំណោះស្រាយ​គូស​បញ្ចា​ក់ថា ការ​រិ​ត​ត្បិត ការ​ចេញចូល​បាន​ត្រឹមតែ​ធ្វើ​ឱ្យ​ប្រទេស​រង​ការ​ប៉ះពាល់​ទាំង​ឡាយ​កាន់តែ​នៅ​ឯកោ​ថែម​ទៀត នាំ​ឱ្យ​ស្ទះ​ដល់​ការ​ខិតខំ​ប្រឹងប្រែង ឆ្លើយ​តប​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ។អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន​គី​មូ​ន​ប្រកាស​ទៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ពី​ការ​បង្កើត​នៅ​អាហ្វ្រិក​ខាងលិច នូវ​បេសកកម្ម​មួយ​ទទួល​បន្ទុក​សម្រប​សម្រួលការ​ឆ្លើយ​តប​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​អេ​បូ​ឡា ៕