ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei លក់​ឡើង​ខ្លាំង​លើ​ពិភពលោក​បំបែក​ឯក​ត្ដ​កម្ម​នៅ​កម្ពុជា

9 ឆ្នាំ មុន

ខណៈ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) ដ៏​ឈានមុខ​គេ​មួយ​ក្នុង​ពិភពលោក ក្រុមហ៊ុន​Huawei…​ នៅ​តែ​រក្សា​ចំណាត់ថ្នាក់​របស់​ខ្លួន​ជា​ម៉ាក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ ​លំដាប់​លេខ​៣ នៅ​លើ​ពិភពលោក ដែល​ជា​ផលិតផល និង​ស្មា​ត​ហ្វូ​ន​គុណភាព​ខ្ពស់ ដោយ​ទទួលស្គាល់​លើ​បណ្តា​ប្រទេស​​ចំនួន​១៤០ និង​បន្ត​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដោយ​បន្ថែម​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​វិនិយោគ​រយៈពេល​វែង​ក្នុង​ប្រទេស​ នេះ​។

ក្រុមហ៊ុន Huawei អាច​បង្កើត​ហាង​ចំនួន​៣៥០​កន្លែង គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៤​។ នេះ​ជា​ចំនួន​៥​ដង នៃ​ហាង​ដែល​ក្រុមហ៊ុន Huawei មាន​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​៧០​ហាង​ប៉ុណ្ណោះ​នៅ​ទូ​ទាំង​ប្រទេស​។ ផ្តើម​ពី​ទីក្រុង​ធំ​ៗ ដូច​ជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​ខេត្ត​តូច​ៗ ដូច​ជា ខេត្តក្រចេះ ស្ទឹង​ត្រែង ប៉ៃលិន ព្រះ​វិហារ និង​កោះកុង ក្រុមហ៊ុន Huawei បាន​កំណត់​ថា នឹង​បង្កើន​ចំនួន​ហាង​បន្ថែម​ទៀត​ តាម​គោលដៅ​បន្ថែម​១០០​ហាង​ជា​រៀង​រាល់​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៥​តទៅ​។

ការ​លក់​របស់​ក្រុមហ៊ុន Huawei កើនឡើង​ដល់​២៥០% ក្នុង​រយៈពេល​ត្រឹមតែ​7​ខែ​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៤ ពោល​គឺ​ឈាន​ដល់​គោលដៅ​លក់​របស់​ខ្លួន​សម្រាប់​ឆ្នាំ​នេះ​។ កំណើន​លក់​ដ៏​ខ្លាំងក្លា​នេះ បាន​ធ្វើ​ឱ្យ​មានការ​ដាក់​បង្ហាញ​ផលិតផល​ថ្មី​ៗ​ជា​បន្តបន្ទាប់​…

រួម ​មាន Y600,  G730,  G630,  Honor 3C,  G750, Y530  MediaPad X1  MediaPad M1,  MediaPad Youth 2,  Ascend P7  និង Ascend G6 ។ ដោយ​មាន​ការ​គាំទ្រ​ដ៏​សំខាន់​ពី​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ទូរទស្សន៍ ផ្ទាំង​ប៉ាណូ​ធំ​ៗ សម្ភារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទី​សាធារណៈ និង​តាម​ហាង​លក់​ទូរស័ព្ទ​ធំ​ៗ ក្រុមហ៊ុន Huawei រំពឹង​ថា នឹង​រក្សា​បាន​នូវ​សន្ទុះ​ការ​លក់​របស់​ខ្លួន ដោយ​ត្រៀម​ដាក់​បង្ហាញ​ផលិតផល​ថ្មី​ៗ​កាន់តែ​ច្រើន​ទៀត នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​។

កំពូល​ស្មា​ត​ហ្វូ​ន HUAWEI ម៉ូ​ដែល​ថ្មី​របស់ Huawei ដែល​អាច​រក​ទិញ​បាន​ក្នុង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ រួម​មាន Ascend Mate 7, Honor 6, និង Ascend G7 ដែល​នឹង​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ និង​បង្កើត​រស​និយម​ថ្មី នៃ​ការ​ជ្រើសរើស​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ និង​ឱ្យ​សម​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា ក្នុង​តម្លៃ​សមរម្យ (​សន្សំ​បាន​៤០%) និង​លើកទឹកចិត្ត​អតិថិជន​ឱ្យ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជា​ជាង​ទូរស័ព្ទ​ ធម្មតា​។