ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​របួសធ្ងន់-ស្រាល ​សង្ស័យ​ស្រវឹង​ដូច​គ្នា

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨​ កញ្ញា លើ​ផ្លូវ​លេខ​៣​ត្រង់​ចំនុច​ផ្លូវបែក​ជា​បួន ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា ភាគី​​ទាំង​២​ទំនង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា​។

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨​ កញ្ញា លើ​ផ្លូវ​លេខ​៣​ត្រង់​ចំនុច​ផ្លូវបែក​ជា​បួន ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា ភាគី​​ទាំង​២​ទំនង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា​។

ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នោះ​ត្រូវ​សាក្សី​និយាយ​ថា បាន​កើតឡើង ក្នុង​គ្រា​ដែល​អ្នក​ជិះ​ម៉ូតូ​ទាំង​២​ភាគី ធ្វើ​​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា លុះដល់​ចំណុច​ផ្លូវបែក​ជា​បួន​ក៏​បុក​គ្នា​ទាំង​កំរោល​តែ​ម្ដង​។ សាក្សី​បាន​ប្រាប់​ថា ភ្លាម​ៗ​នោះ​គេ​ឃើញ​មាន​មនុស្ស​៤​នាក់​បាន​រង​របួស តែ​មាន​ក្មេង​ប្រុស​ម្នាក់​ទំនងជា​របួសធ្ងន់​ជាង​​គេ ហើយ​ត្រូវ​គេ​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។ ប្រភព​ដដែល​ថា មិន​មាន​អ្នក​ស្គាល់​អត្ត​​​សញ្ញា​ណ​​ក្រុម​អ្នក​គ្រោះថ្នាក់​នោះ​ទេ តែ​ក្នុង​ចំណោម​ទាំង​៤​នាក់ មាន​៣​នាក់​នាក់​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1E-8325 ជិះ​ឌុ​ប​គ្នា​មក​ពី​​ទិស​ខាងកើត​ទៅ​លិច រីឯ​យុវជន​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ស្មា​ស់ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1H-3547 ដោយ​ជិះ​យ៉ាង​លឿន​ពី​ទិស​ខាងត្បូង​ទៅ​ជើង លុះដល់​ចំណុច​ខាងលើ​ក៏​បុក​ជាមួយ​អ្នក​ជិះ​ម៉ូតូ​វី​វ៉ា​ពេញទំហឹង​ពេល​កំពុង​ជិះ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ដួច​របួស​ពេញ​ផ្លូវ​។ មន្ត្រី​ចរាចរ​​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្មេង​​ប្រុស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ជិះ​ម៉ូតូ​វី​វ៉ា​ទំនងជា​របួសធ្ងន់​ជាងគេ ហើយ​ត្រូវ​បាន​អ្នកស្រុក​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន​ភ្លាម​ៗ​ដែរ រីឯ​ជន​រង​គ្រោះ​ប៉ុន្មាន​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​។

មន្ត្រី​ដដែល​ថា ភាគី​ទាំង​២​ទំនង​ទើប​ចេញពី​កន្លែង​ផឹកស៊ី ព្រោះ​មាន​ធំ​ក្លិ​ន​មិនសូវ​ល្អ ថែម​​ទាំង​ជិះ​ម៉ូតូ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ដល់​ផ្លូវបំបែក ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ​។ គេ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​ក្រុម​អ្នក​បង្ក​គ្រោះថ្នាក់​ទាំង​២​ភាគី​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​ហើយ ដើម្បី​រង់ចាំ​ភាគី​ទាំង​២​ចូល​ទៅ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕