ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ពិភពលោក​មាន​ចំនួន​1,2​ពាន់​លាន​គ្រឿងក្នុង​ឆ្នាំ​2014

9 ឆ្នាំ មុន

យោង​តាម Juniper Research ជា​ក្រុមហ៊ុន​ស្រាវជ្រាវ និង​វិភាគ​ពី​ទីផ្សា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ពិភពលោក​មាន​ចំនួន​១,២​ពាន់​លាន​គ្រឿងក្នុង​ឆ្នាំ ២០១៤ ។ តាម​រយៈ​តួរ​លេខ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​ប្រមាណ​ជា​១៩​ភាគរយ​ប្រៀបធៀប​កាលពី​ឆ្នាំ ២០១៣ ។

ការ​កើនឡើង​ត្រូវ​បាន​អ្នកវិភាគ​បច្ចេកវិទ្យា​លើក​ឡើង​ថា កត្តា​ជំរុញ​ឱ្យ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មាន​សន្ទុះ​កើនឡើង​បែប​នេះ​ដោយសារ​តែ​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​លើ​សាកលលោក​បង្កើត​ស្មា​ត​ហ្វូ​ន​ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សា​បច្ចេកវិទ្យា ។ ទន្ទឹម​គ្នា​នេះ​ដែរ កម្មវិធី​ដែល​ទទួល​បានការ​ពេញ​និយម​ជាងគេ​សម្រាប់​ស្មា​ត​ហ្វូ​ន​គឺ​ប្រព័ន្ធ Android, iOS, Window Phone និង​ប្រព័ន្ធ Tizen ។ 

របាយ​កាណ៍​របស់​ក្រុមហ៊ុន Juniper Research ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ដែល​គ្រប់គ្រង​លើ​ទីផ្សា​ស្មា​ត​ហ្វូ​ន​លើ​ពិភពលោក គឺ​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Samsung មាន​ចំនួន ៤៥ ភាគរយ ។ ក្រៅពី​នេះ​ក្រុមហ៊ុន​ទាំង​ពីរ​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​រឹង​មាំ​ផង​ដែរ ។ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន Apple បាន​សម្ញែង iPhone 6 ទាំង​ពីរ​ស៊េរី​លើ​ទីផ្សារ ដោយ​រចនា​កញ្ចក់​អេ​ក្រង់​ធំ​ទូលាយ និង​គែម​ខាងក្រៅ​មាន​លក្ខណៈ​មូល​ជា​ការ​រចនា​ដ៏​ថ្មី​សន្លាង ។ ក្រុមហ៊ុន Apple អះអាង​ថា ខ្លួន​នឹង​អាច​រក្សា​ចំណាត់ថ្នាក់​ទី​១ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​នៅ​លើ​សកលលោក បន្ទាប់​ពី​បង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ក្រោយ​នេះ ៕