ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​កញ្ញាឯក​ទេសចរណ៍​​អន្តរជាតិ ការ​រៀបចំ​ប្រកួត​សម្រាប់​ប្រទេស​​កម្ពុជា​នៅ​ខែតុលា​ខាង​មុខ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ជ្រើសរើស​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ត្រូវ​បាន​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក ដោយ​មានការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ជាង​៦០ និង​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ។ សម្រាប់​កម្ពុជា ការប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ ធ្វើ​ឡើងជា​លើក​ទី​២​ហើយ​ក្នុងឆ្នាំនេះ រៀបចំ​ដោយ​ក្រុមហ៊ុន Aplus Asia Network និង​មាន​កិច្ចសហការ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ជ្រើសរើស​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ត្រូវ​បាន​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក ដោយ​មានការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ជាង​៦០ និង​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ។ សម្រាប់​កម្ពុជា ការប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ ធ្វើ​ឡើងជា​លើក​ទី​២​ហើយ​ក្នុងឆ្នាំនេះ រៀបចំ​ដោយ​ក្រុមហ៊ុន Aplus Asia Network  និង​មាន​កិច្ចសហការ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ក្នុងឆ្នាំនេះ​អ្នក​រៀបចំ​កម្មវិធី​បាន​ប្រកាស​ឱ្យ​បេ​ក្ខ​នារី​ទូ​ទាំង​ប្រទេស ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ ដាក់​ពាក្យ​ប្រកួត​អោយ​បាន​ច្រើន​ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ និង​បង្ហាញ​វប្បធម៌​ដ៏​ល្អ​របស់​កម្ពុជា ដល់​ពិភពលោក ។
លោក Eric Lim អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន Aplus Asia Network មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ កញ្ញា ២០១៤ ថា ការ​ប្រកួត​បវរ​កញ្ញាឯក កម្ពុជា ក្នុង​គោលបំណង​ដើម្បី​អោយ​កម្ពុជា​មានការ​ទាក់ទង​កាន់តែ​ជិត​ស្និទ្ធ​ឡើង ជាមួយ​បណ្ដា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ដែល​បាន​បញ្ជូន​កញ្ញាឯក​ប្រចាំ​ប្រទេស​របស់​ខ្លួន​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។ កម្មវិធី​នេះ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត និង​ថែម​ទាំង​បាន​ចង​ភ្ជាប់​មិត្តភាព​រវាង​គ្នា កាន់តែ​ប្រសើរ​ឡើង ។

លោក Eric Lim ថ្លែង​ថា តាម​រយៈ​ជោគជ័យ​របស់​ក្រុមហ៊ុន និង​ដោយ​មានការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ឆ្នាំ​កន្លង​មកនេះ សម្រាប់​ឆ្នាំ​នេះ​សូម​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​កញ្ញាឯក​ទេសចរណ៍​តំណាង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ៥ និង​ថ្ងៃ​ទី​១៩ ខែតុលា ២០១៤ នៅ​សណ្ឋាគារ ណា​ហ្គា​វើ ។ លក្ខខណ្ឌ​ចំពោះ​បេ​ក្ខ​នារី​ដាក់​ពាក្យ​ចូលរួម​ប្រកួត ត្រូវ​នៅ​លីវ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​២៥ ឆ្នាំ មាន​កំពស់​ចាប់ពី​១,៦៣​ម៉ែត្រ​ឡើង​ទៅ មាន​ទំងន់​មិន​លើស​ពី ៥៥​គីឡូក្រាម មាន​អត្ត​ចរិត និង​អាកប្ប​កិរិយា សុភាព​រាបសា ។ វគ្គ​ផ្ដាច់​ព្រ​ត្រ័​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៥ ខែ​វិ​ច្ឋិ​កា ២០១៤ នៅ​សណ្ឋាគារ ណា​ហ្គា​វើ​ល បន្ទប់ Grand Ballroom ។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​បេ​ក្ខ​នារី​ចុង​ក្រោយ​ត្រូវ​ប្រកួត​យកជ័យ​លា​ភី​ដែល​ផ្ដល់​ពិន្ទុ​យ៉ាង​សុក្រឹត​ទៅ​តាម​ផ្នែក នីមួយ​ៗ ដូច​ជា ភាព​ស្រស់​ស្អាត ប្រជាប្រិយ ទេព​កោសល្យ ការ​តុបតែង​បែប​ប្រពៃណី ការ​សំដែង និង​ភាព​ទាក់ទាញ​ជាដើម ។ សម្រាប់​បេ​ក្ខ​នារី​៨​នាក់​ចុង​ក្រោយ នឹង​បាន​ទទួល​រង្វាន់​ជា​ទឹកប្រាក់ និង​អាហារូបករណ៍​ដើម្បី​បន្ត​ការ​សិក្សា ។ បេ​ក្ខ​នារី ជ័យ​លា​ភី​លេខ​១ នឹង​ទទួល​បាន​រង្វាន់​បន្ថែម​ទៅ​លើ​ការ​ចំណាយ​ទូទៅ​សម្រាប់​ចូលរួម​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​លើក​ទី​១៨ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី ៣១ ធ្នូ ២០១៤ ជាមួយ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​មក និង​ការ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ សរុប​ទឹកប្រាក់​មិន​ក្រោម​១៥.០០០​ដុល្លារ ៕