ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈួ​ន ស្រី​ម៉ៅ បាត់​ភាព​ក្រមុំ នៅ​ខែវិច្ឆិកា​ប្រាថ្នា​ទៅ​អា​មេ​រិ​ក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ឈួ​ន ស្រី​ម៉ៅ គ្រោង​រៀប​ការ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៤ ជាមួយ​លោក​អ៊ុំ ម៉ា​ន់​ឌី អាណិកជន​ខ្មែរ​រស់នៅ​រដ្ឋ​ម៉ូ​នី​សូ​តា សហរដ្ឋអាមេរិក ។ ក្រោយ​រៀប​ការ​រួច ឈួ​ន ស្រី​ម៉ៅ នឹង​បោះបង់​អាជីព​ជា​តារាចម្រៀង​នៅ​ក្នុងស្រុក​ទៅ​សាង​អនាគត​ថ្មី លើ​ទឹកដី​អា​មេ​រិ​ក ។

កញ្ញា​ឈួ​ន ស្រី​ម៉ៅ កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា រៀប​ការ​រួច​នាង​លាចាក​ពិភព​សិល្បៈ​នៅ​ស្រុក​កំណើត តែ​ពេល​ទៅ​រស់នៅ​អា​មេ​រិ​ក​នាង​ប្រហែលជា​មិន​បោះបង់​សិល្បៈ​ទេ ព្រោះ​ស្វាមី​របស់​នាង​យល់​ពី​និស្ស័យ​របស់​នាង ដូច្នេះ​មិន​ហាមឃាត់​ទេ ។ ម្យ៉ា​ង​ស្វាមី​មិន​ចង់​ឱ្យ​កេរ្តិ៍ឈ្មោះ​ដែល​នាង​ខំ​សាង​មក​សាបសូន្យ ព្រោះតែ​មានគូស្រករ​ឡើយ ។

ពិធី​រៀប​ការ​របស់​ឈួ​ន ស្រី​ម៉ៅ នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា រៀបចំ​ពិធីជប់លៀង​នៅ​កោះ​ពេជ្រ ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ចំនួន​៥០០​នាក់ ។ ក្រោយ​រៀប​ការ​ប្រហែល​ជាង​មួយ​ខែ ស្រី​ម៉ៅ​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ជាមួយ​ស្វាមី​តែ​ម្តង ។ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រៃ​មាស​រូប​នេះ​ឱ្យ​ដឹង​ថា នៅ​អា​មេ​រិ​ក​គូ​ដណ្តឹង​របស់​នាង​បាន​បង្កើត​ជា​ក្រុម​ភ្លេង​មួយ​យូរ​មក​ហើយ​សម្រាប់​ជួល​សម្តែង ដូច្នេះ​ទើប​នាង​ចង់​ជួយ​ជ្រោង​មុខរបរ​នេះ​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​ទៀត ខណៈ​នាង​ជា​អ្នកចម្រៀង​ស្រាប់ ។

កញ្ញា​ឈួ​ន ស្រី​ម៉ៅ បាន​កសាង​ជីវិត​ជា​អ្នកចម្រៀង​ដូច​បងស្រី​គឺ​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ នៅ​ឆ្នាំ​២០០៣ ។ បន្តិច​ម្តង​ៗ កេរ្តិ៍ឈ្មោះ​ស្រី​ម៉ៅ បាន​អណ្តែត​ខ្ពស់​ក្នុង​ពិភព​សិល្បៈ ។ ដោយ​គាប់ចិត្ត​ចំពោះ​កញ្ញា​ឈួ​ន ស្រី​ម៉ៅ អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក លោក​អ៊ុំ ម៉ាន់​ឌី បាន​ចូល​ស្តីដណ្តឹង​នាង​តាម​ប្រពៃណី​កាលពី​ខែធ្នូ​ឆ្នាំ​២០១៣ ។ មិនយូរ​ប៉ុន្មាន​ទៀត​ទេ អាពាហ៍ពិពាហ៍​នាំ​ឈួ​ន ស្រី​ម៉ៅ លាចាក​ពិភព​សិល្បៈ​​ទៅ​សាង​ជីវិត​ថ្មី​នៅ​អា​មេ​រិ​ក​ហើយ ៕