ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ពិធី​ការិនី​បុក​ម៉ូតូ​ពី​ក្រោយ អ្នក​របួស​បែរ​ជា​រើ​ជំងឺ​ចាស់​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​១​រូប​ដែល​រវល់​តែ​និយាយ​ទូរស័ព្ទ ខណៈ​ពេល​កាន់ចង្កូត​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​រង​របួស​មិនសូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយសារ​អ្នក​រង​របួស​ធ្លាប់​មាន​ប្រវត្តិ​គ្រោះថ្នាក់​កន្លង​មក ធ្វើ​ឱ្យ​ជំងឺ​ចាស់​រើ​ឡើង​ក៏​ដួល​ប្រកាច់​បែកពពុះមាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៧ កញ្ញា លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​១​រូប​ដែល​រវល់​តែ​និយាយ​ទូរស័ព្ទ ខណៈ​ពេល​កាន់ចង្កូត​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​រង​របួស​មិនសូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយសារ​អ្នក​រង​របួស​ធ្លាប់​មាន​ប្រវត្តិ​គ្រោះថ្នាក់​កន្លង​មក ធ្វើ​ឱ្យ​ជំងឺ​ចាស់​រើ​ឡើង​ក៏​ដួល​ប្រកាច់​បែកពពុះមាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៧ កញ្ញា លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ពិធី​ការិនី​ម៉ាក​អេ​ស្កា​ឡែ​ត​មី​នី ពណ៌​ស បើកបរ​ដោយ​លោកស្រី​សុខ សោ​ម៉ា​វ​ត្តី ជា​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន រួម​ដំណើរ​ជាមួយ​ប្អូនស្រី​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្របគ្នា​ជាមួយ​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL-6785 ដែល​ជិះ​គ្នា​២​នាក់ ទើប​ត្រឡប់​មក​ពី​ទិញ​ប្រេងម៉ាស៊ីន ។ ខណៈ​មក​ដល់​ចំណុច​ខាងលើ​ពិធី​ការិនី​ជា​អ្នកបើកបរ​រវល់​តែ​និយាយ​ទូរស័ព្ទ​បាន​បើករថយន្ត​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​ម៉ូតូ​បណ្ដាល​ឱ្យ​ដួល បោក​ទៅ​ខាងឆ្វេង​រថយន្ត​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​ទ្រោប​លើ​កញ្ចក់​ម៉ូតូ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួស​ល្មម​ដែរ ។​

ក្រោយ​ពេល​កើតហេតុ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​អាច​ក្រោក​ដើរ​បាន ព្រោះ​ស្ថានភាព​របួស​នោះ​មិនជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ហើយ​ប្អូនស្រី​របស់​ពិធី​ការិនី​ក៏​ចុះ​ពី​រថយន្ត​យក​ប្រាក់​១០​ដុល្លារ​ទៅ​ឲ្យ​ជន​រង​គ្រោះ​តែ​គេ​មិន​ព្រមយក​ទេ ត្រូវ​បាន​នារី​ជា​ប្អូនស្រី​នោះ​និយាយ​ថា បុករ​លាត់ដៃរ​លាត់ជើង​តិចតួច​សោះ​មិន​ព្រមយក​១០​ដុល្លារ​ទេ បែរជា​ធ្វើ​ពុត​ជា​ឈឺ​ធ្ងន់​ទៅ​វិញ ។ អ្នក​បើក​ម៉ូតូ​ដែល​រង​របួស​រលាត់​ដៃជើង​ឈ្មោះ ធី​ម ប៊ុ​ន​ថេ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​លំនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ទូរស័ព្ទ​ហៅ​ឪពុកមា​មក​ជួយ​អន្តរាគមន៍ ។ រីឯ​ពិធី​ការិនី​បាន​ទូរស័ព្ទ​ហៅ​ស្វាមី​គឺ​លោក ទូច ដា​ណា​រ៉ា ដែល​ជា​កូនប្រុស​លោក​ឧត្តមសេនីយ៍​អតីត​ស្នងការ​នគរបាល​រាជធានី​ផង​ដែរ ហើយ​មិនយូរ​ប៉ុន្មាន​លោក ទូច ដា​ណា​រ៉ា ជា​ប្ដី​បាន​បើករថយន្ត កាម​រី​ហា​យ​ប្រ៊ី​ដ ពណ៌​ស ពាក់​ស្លាក​លេខ​នគរបាល​២.១២៤៩ មួយ​គ្រឿង​មក​ដល់​ឱ្យ​ដឹក​ភរិយា​ចេញ​ទៅ​បាត់​ដោយ​លោក​ជា​អ្នក​ចេញ​មុខ​ដោះស្រាយ ។

ខណៈ​ពេល​កំពុង​តែ​ដោះស្រាយ​គ្នា​ស្រាប់តែ​អ្នក​បើក​ម៉ូតូ ដួល​បែកពពុះមាត់​ហើយ​ប្រកាច់​វៀច​មាត់​បញ្ឈរភ្នែក​ស្លឺ​តែ​ម្តង ទើប​សមត្ថកិច្ច​ឱ្យ​រថយន្ត​សា​មុ​យ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ បើ​តាម​សម្តី​របស់​ឪពុកមា​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​៣​ឆ្នាំ​មុន​ជន​រង​គ្រោះ​ធ្លាប់​ជិះ​ម៉ូតូ​បុក​ក្របី​ចង​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដួល​បែកក្បាល​សន្លប់ ប៉ុន្តែ​ចាប់តាំងពី​ព្យាបាល​ជា​សះស្បើយ​ហើយ​មិន​ដែល​ប្រកាច់​ទេ ទើបតែ​ដួល​លើក​នេះ អាច​ប៉ះពាល់​សរសៃ​ខួរក្បាល​ទើប​ប្រកាច់​បែកពពុះមាត់​បែប​នេះ ។

លោក ទូច ដា​ណា​រ៉ា ជា​ប្តី​របស់​ពិធី​ការិនី​សុខ សោ​ម៉ា​វ​ត្ដី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សូម​ឲ្យ​អ្នក​យក​ព័ត៌មាន​ពិនិត្យ​មើល​ផង ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​រឿង​ផ្សេង ចំណែក​ជន​រង​គ្រោះ​ដែល​ប្រកាច់​ជា​ជំងឺ​ចាស់​របស់​គាត់​ទេ​។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕