ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​និងសមត្ថ​កិច្ច​នៅស្រុក​លើក​ដែក​ជួយ​មើល​ល្បែង​កន្ទុយ​លេខ​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាង​លិចផង​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​លើក​ដែក​ ខេត្តកណ្តាល​បាន​សំណូម​ពរ​ដល់​អស់លោក​អាជ្ញាធរ​សមត្ថ​កិច្ច​គ្រប់​ប្រភេទ​សូម​មេត្តា​បើក​ភ្នែក​មើល​ល្បែង​កន្ទុយ​លេខ​នៅ​អ្នក​លឿង​ត្រើយ​ខាង​លិច ដែល​សព្វថ្ងៃ​កំពុង​តែ​មាន​ពេញ​បន្ទុក ជិត​របង​អធិការដ្ឋាន​នគរបាល​ និង កង​រាជ​អាវុធ​ហត្ថ​ ក្នុង​ស្រុក​មួយ​នេះ​ដែល​មិន​

ខេត្តកណ្តាល ៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​លើក​ដែក​ ខេត្តកណ្តាល​បាន​សំណូម​ពរ​ដល់​អស់លោក​អាជ្ញាធរ​សមត្ថ​កិច្ច​គ្រប់​ប្រភេទ​សូម​មេត្តា​បើក​ភ្នែក​មើល​ល្បែង​កន្ទុយ​លេខ​នៅ​អ្នក​លឿង​ត្រើយ​ខាង​លិច ដែល​សព្វថ្ងៃ​កំពុង​តែ​មាន​ពេញ​បន្ទុក ជិត​របង​អធិការដ្ឋាន​នគរបាល​ និង កង​រាជ​អាវុធ​ហត្ថ​ ក្នុង​ស្រុក​មួយ​នេះ​ដែល​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​ ចុះធ្វើការ​ទប់ស្កាត់នោះទេ​​ស្ងាត់ឈឹង​ដូច​ចោរ​លួច​សេះ​ ហាក់បី​ដូច​ជា​ត្រូវ​ថ្នាំសណ្តំ​មេកន្ទុយ​លេខ​ទាំង​នោះ​អស់​ហើយ ទើប​ដំណើរ​កាលេង​យ៉ាង​រលូន​ដូច្នេះ ។

មតិ​មហា​ជន​បាន​និយាយ​គ្រប់គ្នា​ត្រង់ៗ​ថា សព្វ​ថ្ងៃ​នៅតំបន់​អ្នក​លឿង​ត្រើយ​ខាង​លិច​ មាន​មេ​កន្ទុយ​លេខ​ជា​ច្រើន​នាក់​បាន​បែង​ចែក​កម្លាំង​ចាំ​អង្គុយ​កត់​លេខ​ ជុំ​វិញ​ផ្សារ​អ្នក​លឿង​ត្រើយ​ខាង​លិច​ជិត​របង​អធិការដ្ឋាន​នគរបាល​ និង កង​រាជ​អាវុធ​ហត្ថ​ ក្នុង​ស្រុក​​ និង​ខ្លះ​ទៀត​ដើរ​យក​តាម​ភូមិ​ព្រោង​ព្រាត​ធ្វើ​ឱ្យ​ពួក​គាត់សម្តែង​នៅ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពីសុវត្តិ​ភាព និង​សន្តិសុខ ក្នុង​ភូមិ- ឃុំ​ ពី​ព្រោះ​កន្លង​មក​មាន​ករណី​លួច​ឆ្កែ​និង​បាត់ម៉ូតូ​បន្តបន្ទាប់​ផងដែរ​នៅ​ក្នុង​ស្រុក​នេះ​។ ចំពោះ​មេកន្ទុយ​លេខ​ធំៗ​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាង​លិច​​មាន​មិន​ក្រោម​៤​ទៅ​៥​នាក់ ឡើយតែត្រូវ​បាន​គេស្គាល់​ឈ្មោះ​ម៉ាយ​ជា​ជនជាតិ​វៀត​ណាម​ជាមេធំជាង​គេ ។

មតិ​មហា​ជន​បាន​ធ្វើការ​រិះ​គន់​​ដល់​អាជ្ញាធរ​ស្រុក មាន​ដូច​ជា​ប៉ូលិស កងរាជ​អាវុធ​ហត្ថ​ មិន​រវីរវល់​អើ​ពើនិង​ល្បែង​ស៊ីសង ខុស​ច្បាប់​ដែលឋិត​នៅក្នុង​គោល​នយោបាយ​ភូមិ-ឃុំ សង្កាត់​មាន​សុវត្តិ​ភាព​នោះឡើយ​។ ហើយ​គេឆ្ងល់ថា​មេកន្ទុយ​លេខ​ទាំង​នោះ​បាន​សែន​សំណែន​ប៉ុន្មាន​ដល់​សមត្ថកិច្ច​​ម្នាក់​ទើប​មិន​មាន​ការ​ទប់​ស្កាត់​ និង​បណ្តែត​បណ្តោយ​​​ឱ្យ​ល្បែង​មួយ​នេះ​បើកលេង​ពេញ​បន្ទុក​ក្នុង​ស្រុក​លើកដែក ។

ប្រ​ភព​ពីសមត្ថកិច្ច​តូច​តាច​បាន​ឱ្យ​ដឹង​ពាក់ព័ន្ធ​និង​ល្បែង​ស៊ីសង​ខាង​លើ​នេះ​ថា គេមិន​ហ៊ាន​ចាប់ទេ​គឺសំខាន់​នៅលើមេ ​។