ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតវី​វ៉ាបើក​បុក​ពីក្រោយ​រថយន្តសាំយ៉ុង​រូចរេទៅប៉ះ​ម៉ូតូ​ស្គុប​ពីដួល​សន្លប់​ម្នាក់​និង​របួសស្រាល៣នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​៤​នាក់ជិះ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង​ទៅបុក​ចំរថយន្ត​សាំយ៉ុង ដែល​បត់ឆ្លង​កាត់ពីមុខ​ម៉ូតូ​ដោយ​មិន​បត់​ស៊ីញ៉ូ បណ្តាល​ឱ្យ​ម៉ូតូ​វីវ៉ា រេ​ចង្កូត​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​ស្គុប​ពី មួយ​គ្រឿង​ទៀត ដួល​ទាំង​សង​ខាង រង​របួស​ស្រាល​ ៣​នាក់ និង​ម្នាក់ទៀត​សន្លប់​រយៈពេលកន្លះម៉ោង​ទើប​ដឹង​ខ្លួន​ឡើង​វិញ ចំណែក​ម៉ូតូ​វីវ៉ា ខូចខាត​យ៉ាង​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​៤​នាក់ជិះ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង​ទៅបុក​ចំរថយន្ត​សាំយ៉ុង ដែល​បត់ឆ្លង​កាត់ពីមុខ​ម៉ូតូ​ដោយ​មិន​ស៊ីញ៉ូ បណ្តាល​ឱ្យ​ម៉ូតូ​វីវ៉ា រេ​ចង្កូត​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​ស្គុប​ពី មួយ​គ្រឿង​ទៀត ដួល​ទាំង​សង​ខាង រង​របួស​ស្រាល​ ៣​នាក់ និង​ម្នាក់ទៀត​សន្លប់​រយៈពេលកន្លះម៉ោង​ទើប​ដឹង​ខ្លួន​ឡើង​វិញ ចំណែក​ម៉ូតូ​វីវ៉ា ខូចខាត​យ៉ាង​ដំណំ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២ និង​២០​នាទី រំលង​អាធ្រាត្រ ថ្ងៃទី ១៩ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ក្លឹប​ ហេប​ភី​ក្លឹប តាម​បណ្តោយ​ផ្លូវ​ជាតិលេខ២ ស្ថិត​នៅក្នុង​សង្កាត់ចាក់​អង្រែក្រោម ខណ្ឌ​មាន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​​ នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូ​វីវ៉ា មួយ​គ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ ង.៧៩៤៧ច១ ជិះ​ដោយ​បុរស​៤​នាក់​ ចេញ​ពី​ក្នុង​ពិធី​ជប់លៀង​នៅ​ផ្ទះ​​បង​ប្អូន​នៅម្តុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ហើយ​បាន​ធ្វើ​ដំណើរ​ត្រឡប់មកផ្ទះ​វិញ​តាម​ផ្លូវ​ជាតិ​លេខ​២ ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ក៏មាន​រថយន្ត​សាំ​យ៉ុង បើក​កាត់ពីមុខ អត់មាន​ស៊ីញ៉ូ នោះទេ ពេល​នោះម៉ូតូ​វីវ៉ា ក៏បាន​ជិះ​ទៅបុក​ណពីក្រោយ​​ បណ្តាល​ឱ្យ​រេ​ចង្កូត​​ម៉ូតូ​ទៅ ប៉ះ​ជាមួយ​នឹង​ម៉ូតូ​ស្គុបពី មួយ​គ្រឿង​ទៀត ដួល​សន្លប់​ម្នាក់ និង​របួសស្រាល​៣​នាក់ ។

ក្រោយ​ពេល​កើតហេតុ​រថយន្តសាំយ៉ុង​បាន​បើក​គេច​បាត់ទៅ ចំណែក​ម៉ូតូ​ស្គុបពី ក៏លើក​ម៉ូតូ​បើក​ទៅមុខ​បន្ត​ទៀត​ ហើយ​អ្នក​ជិះ​ម៉ូតូ​វីវ៉ា ម្នាក់បាន​ងើប​ពីសន្លប់​វិញ​ ​ពេលនោះ​​សមត្ថ​កិច្ច​ក៏បាន​ប្រាប់​ឱ្យ​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​​ ។