ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ត្រី​ បែន រ័ត្ន ​បញ្ជាឱ្យ​រថយន្តពន្លត់អគ្គិភ័យ​​របស់​ស្នង​ការ​ខេត្ត​ចេញ​​​​អន្តរាគមន៍ជួយ​ពន្លត់អគ្គិភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅស្រុក​ចំការលើ​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​លោក​ឧត្តមសេនីយ៍ត្រី​ បែន រ័ត្ន ស្នង​ការ​នគរ​បាល​ខេត្ត​​បាន​បញ្ជា​ឱ្យ​រថយន្តពន្លត់អគ្គិ​ភ័យ​ របស់​ស្នង​ការ​នគរ​បាល​ខេត្ត​ចំនួន​៤​គ្រឿង​ ចេញ​ទៅ​អន្តរាគមន៍​បា.ញ់ពន្លត់​អគ្គិ​ភ័យ​ដែល​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​ នៅ​ម៉ោង​៩ និង​១០នាទី​ យប់ ថ្ងៃទី ១៨ កញ្ញា ២០១៤ នេះ​ ស្ថិតនៅក្នុង​ភូមិ​ស្ពឺលិច ឃុំស្ពឺ ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម ។

ខេត្តកំពង់ចាម ៖ ​លោក​ឧត្តមសេនីយ៍ត្រី​ បែន រ័ត្ន ស្នង​ការ​នគរ​បាល​ខេត្ត​​បាន​បញ្ជា​ឱ្យ​រថយន្តពន្លត់អគ្គិ​ភ័យ​ របស់​ស្នង​ការ​នគរ​បាល​ខេត្ត​ចំនួន​៤​គ្រឿង​ ចេញ​ទៅ​អន្តរាគមន៍​បាញ់ពន្លត់​អគ្គិ​ភ័យ​ដែល​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​ នៅ​ម៉ោង​៩ និង​១០នាទី​ យប់ ថ្ងៃទី ១៨ កញ្ញា ២០១៤ នេះ​ ស្ថិតនៅក្នុង​ភូមិ​ស្ពឺលិច ឃុំស្ពឺ ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម ។

បើតាម​លោក វរៈសេនីយ៍ទោ ចន ឌីន នាយ​ការិយាល័យ​បង្ការនិង​ពន្លត់អគ្គិ​ភ័យ​នៃស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​បាន​ប្រាប់កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​បញ្ជាពីលោក ស្នង​កាខេត្ត រូប​លោក​បាន​ដឹក​កម្លាំង​និង​រថយន្ត​បាញ់ទឹក​៤​គ្រឿង ចេញ​អន្តរាគមន៍​​បាញ់ទឹក​ពន្លត់ភ្លើង​ដែល​បាន​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​រហូត​រលត់​ទាំង​ស្រុង​នៅ​វេលា​ម៉ោង ១១ និង​២០​នាទី យប់ ថ្ងៃ​ដដែលនេះ​ ។

ដោយ​មាន​ចំណាត់​ការ​ពី​លោក​ស្នង​ការ​ខេត្ត​ភ្លាមៗ​ គេឃើញ​រថយន្ត​បាញ់ទឹក​បាន​ចេញ​អន្តរាគមន៍ជា​បន្ត​បន្ទាប់​ទើប​ភ្លើង​រលត់ទាំង​ស្រុង និង​មិន​ឆេះ​រាល​ដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដ៍ទៃទៀត​ ។ ប្រជាពលរដ្ឋ​បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​លោក​ស្នង​ការនគរ​បាល​ខេត្ត​ដែលបាន​ជួួយ​អន្តរាគមន៍ទាន់ពេលវេលា​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រកាសែត​កោះសន្តិ​ភាព​