ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ឱ្យ​លុយ​បបួល​ក្មេង​ស្រី​៣​នាក់​ចូល​វត្ដ​ប្រព្រឹត្ដ​អំពើ​អាស

15 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​៣០ មិថុនា ប៉ូលិស​ស្រុក​ក្រគរ​បាន​ឃាត់ខ្លួន​បុរស ម្នាក់​តាម​ពាក្យបណ្ដឹង​របស់​ស្ដ្រី​២​នាក់​ជា ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ចោទប្រកាន់​ពីបទ​បៀតបៀន​កេរ្ដិ៍ខ្មាស​កូនស្រី​របស់​ពួកគាត់​។បុរស​នោះ​ឈ្មោះ​ឆាំ ប៊ុ​ន​ធឿ​ន អាយុ​២៥ ឆ្នាំ ឯ​ក្មេង​ស្រី​រង​គ្រោះ មាន​៣​នាក់ ជា​បងប្អូន បង្កើត និង​បងប្អូន​ជីដូនមួយ​គឺ​ទី​១​មាន​អាយុ ១១​ឆ្នាំ ទី​២​អាយុ​៩​ឆ្នាំ និង​ទី​៣​អាយុ​៩​ឆ្នាំ រស់ នៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ដពោធិ៍សាត់ ជាមួយ​ជនសង្ស័យ ។ ស្ដ្រី​ទាំង​ពីរ​នាក់​ជា ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ដំណើររឿង ថា កាលពី​ថ្ងៃ​ទី​២៨ មិថុនា ២០១០ វេលា ម៉ោង​១​រសៀល​ឈ្មោះ ឆាំ ប៊ុ​ន​ធឿ​ន ដែល រស់នៅ​ក្នុង​ស្រុកភូមិ​ជាមួយ​គ្នា​បាន​ប្រើ​ល្បិច​បបួល​កូនស្រី​របស់​ពួក​គាត់​ទាំង​៣​នាក់​ទៅ លេង​វត្ដ​បំ​ណ​ក់ ដោយ​និយាយ​ថា គេ​ឱ្យ​លុយ ចាយ ។

ពេល​ចូល​ទៅ​ដល់​ក្នុង​វត្ដ​ភ្លាម គេ​បាន នាំ​ក្រុម​ក្មេង​ស្រី​ទៅ​អង្គុយ​កន្លែង​ស្ងាត់​ដែល​ពុំ​មាន​អ្នក​ណា​ឃើញ ហើយ​បាន​បបោសអង្អែល លូកលាន់​ពេញ​រាង​កាយ​ពួក​នាង ពិសេស​បាន ធ្វើ​សកម្មភាព​ដ៏​ថោកទាប​យក​លិង្គ​របស់​គេ ប៉ះពាល់ ប្រដាប់​ភេទ​កូនស្រី​របស់​ពួក​គាត់​ពី ខាងក្រៅ​ម្នាក់​ម្ដង​ៗ ប៉ុនប៉ង​រំលោភ​ទៀតផង ។ ដោយសារ​បាត់​កូន​យូរ​ពេក ពួក​គាត់ ដើរ​រក​ពេញ​ភូមិ ស្រាប់តែ​ឃើញ​នៅ​ក្នុង​វត្ដ ដោយ​មានឈ្មោះ​ឆាំ ប៊ុ​ន​ធឿ​ន នៅ​ជាមួយ ដែរ ។ នៅ​ពេល​ទៅ​ដល់​ឆាំ ប៊ុ​ន​ធឿ​ន បាន ស្ទុះ​ដើរ​ចេញ​ទៅ​បាត់ ហើយ​កូន​ៗ​របស់​ពួក គាត់​បាន​និយាយ​ប្រាប់​អំពី​ការ​ប្រព្រឹត្ដិ​ដ៏លាមក​របស់​គេ ។

ដឹង​បែប​នេះ ពួក​គាត់​បាន ទៅ​ប្ដឹង​ប៉ូលិស​ប៉ុស្ដិ៍​តែ​ម្ដង ។មន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៍​ឃុំ​ឈើ​តុំ​ឱ្យ​ដឹង​ថា បន្ទាប់ ពី​ទទួល​ពាក្យបណ្ដឹង​របស់​ស្ដ្រី​ទាំង​ពីរ​នាក់​ជា ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​បី​នាក់​មក សមត្ថ កិច្ច​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ កាន់​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារ ភាព​ថា គេ​ពិតជា​បាន​ប្រព្រឹត្ដ​អំពើ​បែប​នោះ មែន ប៉ុន្ដែ​មិន​បាន​ដល់ទី​ជំរៅ​ទេ ៕