ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាម​រី​​គូទស្វិត​បើក​បត់ចូល​ព្រលាន​យន្ត​ហោះ​ភ្នំ​ពេញ​ជ្រុល​​ទៅបុក​ម៉ូតូ​អាយ​ខុន​ពេញ​ទំហឹង​របួស​ធ្ងន់៣​នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាមរី​គូទស្វិត​មួយគ្រឿង​បើក​បត់ចូល​ក្នុង​អាកាសយាន​ដ្ឋានភ្នំ​ពេញ​អន្តរជាតិ បាន​ជ្រុលទៅបុក​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​យុវជន​​ជិះ​នៅលើម៉ូតូ​បីនាក់​​រង​របួស​ធ្ងន់ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការ​ខូច​ខាត​ទាំង​សង​ខាង ។ ហេតុការណ៍នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង ៨និង​២០​នាទី

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាមរី​គូទស្វិត​មួយគ្រឿង​បើក​បត់ចូល​ក្នុង​អាកាសយាន​ដ្ឋានភ្នំ​ពេញ​អន្តរជាតិ បាន​ជ្រុលទៅបុក​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​យុវជន​​ជិះ​នៅលើម៉ូតូ​បីនាក់​​រ​ង​របួស​ធ្ងន់​ចំ​ណែក​​រថយន្ត​​និង​ម៉ូតូ​​រង​ការ​ខូច​​ខាត​ទាំង​​សង​ខាង ​។ ហេតុការណ៍នេះ​​កើតឡើង​​កាល​ពី​វេលា​ម៉ោង ​៨និង​២០​នាទី ​យប់ ថ្ងៃ​ទី ១៨ កញ្ញា ២០១៤​ នៅ​ចំណុច​មុខ​ច្រក​ចូល​​អាកាស​យា​ន​ដ្ឋាន​ភ្នំ​​ពេញអន្តរជាតិ​ តាម​បណ្តោយ​​មហាវិថីស​ហព័ន្ធរុស្ស៊ី​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី ​សង្កាត់កាកាប ​ខណ្ឌពោធិ៍សែន​ជ័យ ​។​​

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​នៅមុន​ពេល​កើតហេតុ​ គេឃើញ​រថយន្ត​កាមរី​គូទស្វិត​​មួយ​គ្រឿង ​ពណ៌ឈាម​ជ្រូក ​ពាក់ស្លាកលេខ ​ង.៧៣៥៤ភព២ ​បើកដោយ​បុរស​ម្នាក់​តាម​មហាវិថីសហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពីកើត​ទៅលិច ខណៈមក​ដល់ចំណុច​កើត​ហេតុ​ក៏​បាន​ជ្រុល​ទៅបុក​ម៉ូតូ​អាយខុន ពណ៌ផ្កាឈូក លាយ​ស ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1AX-8786 ជិះ​គ្នា​បីនាក់ ធ្វើដំណើរ​តាម​មហាវិថីសហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ​ពី​លិច មក​កើត ពេញ​ទំហឹង​បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ​ទាំង​៣​នាក់រង​របួស​ធ្ងន់ ។

ក្រោយពេលកើតហេតុ​ជនរង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះនៅមន្ទីរ​ពេទ្យ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​គរ​បាល​ខណ្ឌពោធិ៍សែន​ជ័យ រង​ចាំ​ដោះ​ស្រាយ​គ្នា​ជា​ក្រោយ​តាម​ផ្លូវ​ច្បាប់ ។