ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គ្រឿង​ចក្រកាយ​ដីដាក់លូ​ប្រទះ​ឃើញ​​គ្រាប់កាំភ្លើង​៣ខ្សែនៅ​ក្នុង​ឃុំ​ឈើទាល​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ គ្រាប់កាំ​ភ្លើង​ចំនួន​៣ខ្សែ ដោយ​មួយ​ខ្សែនៅ​ក្រៅ​​កេសនិង​២ខ្សែទៀត​នៅ​ក្នុង​កេស​ដែល​បន្ស​ល់​​ទុក​តាំង​ពីសម័យ​សង្រ្គាម ត្រូវ​បាន​ក្រុម​កម្មករ​​បើក​គ្រឿង​ចក្រ​កាយ​ដី​ដាក់​លូ របស់​ក្រុម​ហ៊ុន មេនញូ​ហ្វេក​ធើរី ខូអិល​ធីឌី ប្រទះ​ឃើញ​ក្នុង​រណ្តៅ​ដី​ជម្រៅ​ មួយ​ម៉ែត្រ​កន្លះ កាល​ពីវេលា​ម៉ោង ២និង​៣០​នាទីរសៀល ថ្ងៃ​ទី

ខេត្ត​កណ្តាល ៖ គ្រាប់កាំ​ភ្លើង​ចំនួន​៣ខ្សែ ដោយ​មួយ​ខ្សែនៅ​ក្រៅ​​កេសនិង​២ខ្សែទៀត​នៅ​ក្នុង​កេស​ដែល​បន្ស​ល់​​ទុក​តាំង​ពីសម័យ​សង្រ្គាម ត្រូវ​បាន​ក្រុម​កម្មករ​​បើក​គ្រឿង​ចក្រ​កាយ​ដី​ដាក់​លូ របស់​ក្រុម​ហ៊ុន មេនញូ​ហ្វេក​ធើរី ខូអិល​ធីឌី ប្រទះ​ឃើញ​ក្នុង​រណ្តៅ​ដី​ជម្រៅ​ មួយ​ម៉ែត្រ​កន្លះ កាល​ពីវេលា​ម៉ោង ២និង​៣០​នាទីរសៀល ថ្ងៃ​ទី ១៨ កញ្ញា ២០១៤ ​នៅ​ក្នុង​ដី​ឡូត៍​ក្រុ​មហ៊ុន​ខាង​លើ ស្ថិត​នៅ​ក្នុង​ភូមិ​ឬស្សីស្រុក ឃុំឈើទាល ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​​ ។

លោក​វរៈសេនីយ៍ទោ នៅ នឿន នាយ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ឈើ​ទាល បាន​ប្រាប់ឱ្យ​ដឹង​ថា ក្រោយ​ពីបាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម​រូប​លោក​ក៏បាន​ដឹក​កម្លាំង​ចុះ​ទៅទីតាំង​ខាង​លើ​ដើ​ម្បី​ពិនិត្យ​ ហើយ​ពេល​ដែល​ទៅ​ដល់​ទើប​ដឹង​ថា​គ្រាប់ទាំ​ង​​ ៣ខ្សែជាប្រភេទគ្រាប់​​កាំភ្លើង​យន្ត​ ដែលក្នុង​មួយ​ខ្សែ​មាន​១០០​គ្រាប់ ហើយ​ក្នុង​មួយ​ខ្សែមាន​ប្រវែង ១.៥០ម៉ែ​ត្រ ទៅ​១.៦០ ម៉ែត្រ មាន​គុណភាព​ប្រើប្រាស់​ប្រហែល​៣០​ភាគរយ ។ ក្រោយ​ពេល​ធ្វើការ​ពិនិត្យ​រួច​រាល់លោក​នាយ​ប៉ុស្តិ៍​ក៏​បាន​រាយ​ការណ៍​ទៅមន្ត្រី​ស៊ីម៉ាក់​តែម្តង ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​