ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេចរន្តអគ្គិនី​លើបង្គោល​ភ្លើង​ក្នុង​ផ្សារ​លើ​ធំថ្មី ខេត្ត​សៀម​រាប​ ពន្លត់ទាន់ពេល​មិន​មាន​រង​ការ​ខូច​ខាត​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ មាន​ហេតុការណ៍​ទុស្សេ​ចរន្ត​អគ្គិសនី​លើ​បង្គោល​ភ្លើង​មួយ​ដើម​នៅ​កណ្តាល​ផ្សារ​លើ​ធំ​ថ្មី ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ក្រុម​អាជីវកំពុង​លក់​ដូរ​នៅ​ក្នុង​ផ្សារ កាល​ពី​វេលា​ម៉ោង ៥និង​៤០​នាទី ល្ងាច ថ្ងៃ​ទី​១៨ ​កញ្ញា ២០១៤ នេះ​ នៅ​ចំណុច​ផ្សារ​លើ​ធំ​ថ្មី ​​ស្ថិត​ក្នុង​ភូមិ​ដក​ពោធិ៍ សង្កាត់​សាលា​កំរើក ក្រុង-ខេត្ត​សៀមរាប ។

ខេត្ត​សៀម​រាប ៖ មាន​ហេតុការណ៍​ទុស្សេ​ចរន្ត​អគ្គិសនី​លើ​បង្គោល​ភ្លើង​មួយ​ដើម​នៅ​កណ្តាល​ផ្សារ​លើ​ធំ​ថ្មី ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ក្រុម​អាជីវកំពុង​លក់​ដូរ​នៅ​ក្នុង​ផ្សារ កាល​ពី​វេលា​ម៉ោង ៥និង​៤០​នាទី ល្ងាច ថ្ងៃ​ទី​១៨ ​កញ្ញា ២០១៤ នេះ​ នៅ​ចំណុច​ផ្សារ​លើ​ធំ​ថ្មី ​​ស្ថិត​ក្នុង​ភូមិ​ដក​ពោធិ៍ សង្កាត់​សាលា​កំរើក ក្រុង-ខេត្ត​សៀមរាប ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​មាន​ការ​ភ្ញាក់​ផ្អើល​ថា​មាន​ទុស្សេ​ចរន្ត​អគ្គិសនី​លើ​បង្គោល​ភ្លើង​បែក​ផ្កា​ភ្លើង​និង​ផ្សែង​ហ៊ុយ​ទ្រលោម​នោះ​ ភ្លាមៗ​គេឃើញ​សន្តិ​សុខ​ផ្សារ​បាន​យក​បំពង់ពន្លត់អគ្គិ​ភ័យ​​មក​បាញ់​ពន្លត់​ទៅលើ​​បង្គោល​​ភ្លើង​នោះ​អស់​ពី​រ​បំពង់ទើប​ភ្លើង​បាន​រលត់ទាំង​ស្រុង​ ដោយ​មិន​មាន​បង្ក​ការ​ឆ្លង​រាល​ដាល​ទៅ​ដល់​តូប​លក់​ដូរ​របស់​អាជីវករ​ក្នុង​ផ្សារ​នោះ​ទេ ។

គួរ​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​មាន​ហេតុការណ៍​ទុស្សេ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ផ្សារ​លើ​ធំ​ថ្មី​នេះ ដែល​កាល​ពី​លើក​ទី១.ទុស្សេចរន្ត​អគ្គិសនី​នៅ​ក្នុង​បន្ទប់ទឹក ,​លើក​ទី២.  នៅវេលា​ម៉ោង​១០ ព្រឹក ថ្ងៃទី ១៦ កញ្ញា ២០១៤ គឺទុស្សេចរន្ត​អគ្គិសនី​នៅបង្គោល​ភ្លើង​កណ្តាល​ផ្សារ​នេះ​តែម្តង ចំណែក​លើ​ទី៣.គឺទុស្សេចរន្ត​អគ្គិសនី​នៅបង្គោល​ភ្លើង​កណ្តាល​ផ្សារ​នេះ​ដដែលទៀត  ។ 

ប្រភព​ព័ត៌មាន​ពីអាជីករ​ឈ្មោះ ជៀប សុឃឿន អាយុ៣៥ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់កោះ​សន្តិ​ភាព​នៅ​នឹង​កន្លែង​កើតហេតុថា ក្រុម​អាជីវករ​នៅ​ក្នុង​ផ្សារ​ខាង​លើ​នេះ​មាន​​ការ​ព្រួយ​បារម្ភ​ដូច​គ្នា អំពី​ករណី​ទុស្សេ​ចរន្ត​អគ្គិសនី​ជាច្រើន​លើក​ ច្រើន​សារ ​ហើយ​ក្រុម​អាជីវករ​ក៏បាន​ប្រាប់​ទៅលោ​ក​​ ហុក ថៃ ដែល​ជា​ប្រធាន​ផ្សារ​​ខាង​លើ​អំពី​បញ្ហានេះ ​។ បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ការ​ព្រួយ​បារម្ភរបស់​ក្រុម​អាជីវករ​រួម​មក នៅ​ថ្ងៃទី ១៦ កញ្ញា លោក ហុក ថៃ ក៏បាន​ប្រាប់បន្ត​ទៅឈ្មោះ ស​ ​​ដែល​ជា​​អ្នក​ម៉ៅការ​រៀប​ចំប្រព័ន្ធ​ភ្លើង​នៅ​ក្នុង​ផ្សារ​​ ឱ្យ​មក​ពិនិត្យ​និង​រៀប​ចំខ្សែ​ភ្លើង​ឱ្យ​មាន​របៀប​រៀប​រយ​ល្អ ប៉ុន្តែ​គេពុំឃើញ​​​អ្នក​ម៉ៅ​ការ​ភ្លើង​ក្នុង​ផ្សារ​ខាង​លើនេះ ​​​ចុះ​មក​ពិនិត្យ​ម្តង​ណា​នោះ​​​ទេ ចាប់តាំង​ពី​ថ្ងៃ​ផ្តល់​ដំណឹង រហូតមក​ទល់​ថ្ងៃ​កើតហេតុ​លើក​ទី៣នេះ ។

ក្រុម​អាជីវករ​នៅ​ក្នុង​ផ្សារ​លើធំថ្មី នេះ​បាន​ធ្វើការ​រិះ​គន់​យ៉ាង​ខ្លាំង​ទៅលើ​​អ្នក​ម៉ៅការ​រៀប​ចំ​ប្រព័ន្ធ​ភ្លើង​នៅ​ក្នុង​ផ្សារ​ ថាមិន​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំប្រព័ន្ធ​ភ្លើង​ឱ្យ​បាន​ល្អ​នោះ​ទេ ដោយ​ដាក់​ខ្សែភ្លើងនៅរាយ​ប៉ាយ​ពេញ​លើ​ដំបូល​តូប ។ ក្នុង​នោះ​ក្រុម​អាជីវករ​ក៏បាន​លើក​ឡើង​ថា ប្រសិន​បើ​ទុស្សេចរន្ត​គ្គិសនី​នៅ​ពេល​យប់វិញ​នោះ ផ្សារ​លើ​ធំថ្មី នឹង​ឆេះ​ខូច​ខាត​ដូច​ផ្សារ​ដើម​ក្រ​ឡាញ់ជាក់ជាមិន​ខាន​ ។