ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​មួយ​បាត់ខ្លួន​មួយ​ដោយ​សារ​ទឹក​កួច​នៅ​ទឹក​ធ្លាក់​​ពីលើ​កំពូល​​ភ្នំអូរ​ស្វាយ​

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ នា​ពេល​រដូវ​កាន់​បិណ្ឌ​នឹ​ងឈាន​ទៅ​​ក្នុងពិធី​បុណ្យ​ភ្ជុំ​ខាង​មុខនេះ​​មា​ន​មនុស្ស​ប្រុស​-​ស្រី​ជា​ច្រើន​នាក់​​​បាននាំ​គ្នីគ្នា​ទៅ​លេង​ក្នុង​​តំបន់​ទេស​ចរណ៍​​ទឹកធ្លា​ក់​ពី​លើ​​កំពូល​ភ្នំ​អូរ​ស្វាយ​ត្រូវ​បាន​​ទឹក​កួច​​ឆាប​ឆក់​​យក​ជីវិតម​នុស្ស​ប្រុស​ស្រី២​នាក់​ និង​​រង​របួស​ធ្ងន់​​ស្រាល​​២នាក់​​កាល​​ពី​វេលា​​ម៉ោង​៥ល្ងាច​ ​ថ្ងៃទី​១៧​​ កញ្ញា ​២០១៤​​ ។

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ នា​ពេល​រដូវ​កាន់​បិណ្ឌ​នឹ​ងឈាន​ទៅ​​ក្នុងពិធី​បុណ្យ​ភ្ជុំ​ខាង​មុខនេះ​​មា​ន​មនុស្ស​ប្រុស​-​ស្រី​ជា​ច្រើន​នាក់​​​បាននាំ​គ្នីគ្នា​ទៅ​លេង​ក្នុង​​តំបន់​ទេស​ចរណ៍​​ទឹកធ្លា​ក់​ពី​លើ​​កំពូល​ភ្នំ​អូរ​ស្វាយ​ត្រូវ​បាន​​ទឹក​កួច​​ឆាប​ឆក់​​យក​ជីវិតម​នុស្ស​ប្រុស​ស្រី២​នាក់​ និង​​រង​របួស​ធ្ងន់​​ស្រាល​​២នាក់​​កាល​​ពី​វេលា​​ម៉ោង​៥ល្ងាច​ ​ថ្ងៃទី​១៧​​ កញ្ញា ​២០១៤​​ ។ ​ហេតុកការ​ណ៍នេះ​បានកើត​ឡើង​នៅក្នុង​ភូមិអូរ​ស្វាយ ​ឃុំអូរ​ស្វាយ​ ស្រុក​ត្រពាំង​ ប្រាសា​ទ ខេត្ត​ឧត្តរ​មានជ័យ ។

បើតាម​សម្តី​រៀប​រាប់​ពីឈ្មោះ​ ហឿ​ សុយា​ត្រា ភេទ​ស្រី​ អាយុ​២៤​ឆ្នាំមាន ​ទីលំ​នៅ​ភូមិ​គោកមន​ ឃុំគោក​មន ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរមានជ័​យបាន​ឲ្យដឹងថា ​ខ្លួន​មាន​តួនា​ទីជា​គ្រូប​ង្រៀន​សិស្ស​ក្នុង​ឃុំផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​បាន​បរបួល​គ្នា​ចំនួន​៩នាក់​ទៅ​លេង​ទឹក​ជ្រោះ​ធ្លាក់​ពី​លើកំពូល​ភ្នំអូរ​ស្វាយ​ ហើយ​ក៍មាន​មនុស្ស​ម្នា​គេ​ឯង​ជាច្រើន​នាក់​ទៀត ​បាន​ទៅ​លេង​នៅ​ទីនោះ​ដែរ​តាំង​ពីព្រឹក​រហូត​មកទល់​ល្ងាច​ ពួក​ខ្លួន​កំពុង​តែនាំ​គ្នា​លេង​ទឹក​ស្រាប់​​តែមាន​​ហេតុការ​ណ៍ ទឹក​​ហូរ​កួច​ឆាប​ឆក់​យក​ជីវិត​ប្អូនស្រីរ​បស់ខ្លួ​នម្នាក់​ឈ្មោះ ហឿ ចរិយា​អាយុ​១៤ឆ្នាំ ​ដោយ​រកមិន​ទាន់​រក​ឃើញ​នៅ​​ឡើយទេរហូត​មកទល់​វេលា​ម៉ោង៥​ថ្ងៃទី១៨ កញ្ញា ២០១៤នេះ​ និ​ង​ម្នាក់​ទៀតឈ្មោះ ផាន សាវ៉ាត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិពរពេ​ល ​ឃុំផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ត្រូវ​បាន​រកឃើញ​នៅ​ចំណុច​ចម្លោះ​ផ្ទាំ​ងថ្មធំ​មួយ ​ត្រូវបាន​នាំយក​មកលំ​នៅឋាន​ហើយ ។ ចំណែក​អ្នក​រងរបួស​ទី​១. ឈ្មោះ មួក ​​សាវឿន​ ភេទ​ប្រុស អាយុ២៨​ឆ្នាំ រស់​នៅក្នុង​ភូមិពរ​ពេល ​ឃុំផ្អាវ ​ស្រុកត្រ​ពាំងប្រា​សាទ រង របួស​ធ្ងន់​នាំទៅ​សង្គ្រោះ​ និ​ងរូប​ខ្លួនផ្ទាល់ ឈ្មោះ​ ហឿ សុយាត្រា ភេទស្រី អាយុ២៤​ឆ្នាំ រងរបួស​ស្រាល​ ។

បើតា​ម​សម្តី​អ្នក​ភូមិអូរ​ស្វាយ​បាន​ឲ្យដឹង​ថា​តំបន់​ទេសចរណ៍​ទឹកធ្លាក់​អូរស្វាយ​ ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​មាន​ទឹក​ភ្លៀង​ធ្លាក់​ទោះ​ជាតិច​ ឬ ច្រើន​ក្នុងតំបន់​ទឹកធ្លាក់អូរ​ស្វាយ​នេះ​តែងតែ​កើតមាន​ជារៀង​រហូត​មក​ហើយ​មនុស្ស​ម្នា​តែង​​តែនាំគ្នី គ្នា​ទៅលេង​កម្សាន្ត​នៅទីនោះ​ជារៀងរាល់​​ឆ្នាំតែពុំដែល​កើតមាន​ហេតុការ​ណ៍នេះ ទេ នេះ​ជា​លើក​ទី១ហើយ​ដែលមាន​បែបនេះ ។