ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​រ​ង​កា​​រិ​យា​ល័យ​​​​ចរាចរ​ខេត្ត​ស្វាយ​រៀង​​ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួសធ្ងន់

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​នាយ​រង​កា​រិ​យា​ល័យ​​ន​គ​បាល​ចរាចរ​ នៃ​ស្នងការដ្ឋាន​​នគ​បាល​ខេត្ត​ម្នាក់​រង​របួស​បែកក្បាលធ្ងន់​ធ្ងរ សន្លប់​នៅ​នឹង​កន្លែង ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ បង្ក​​ឡើង​ដោយរ៉ឺ​ម៉ក​​ម៉ូតូ​​ដឹកគោ​បុក​ពីក្រោយ​ពេញ​ទំ​ហឹង​ប៉ើង​ហោះ​ផ្ងារ​ក្រោយ​បោក​ក្បាល​ទៅ​លើ​ថ្នល់​កៅស៊ូ​ ខណៈ​​លោក​នាយ​រង​កំពុង​ដើរ​ហាត់​ប្រាណ​​តាម​ផ្លូវ​​​។

គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រ​មា​ណ​ជា​៥​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ កញ្ញា​ ២០១៤ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​​ខាងលិច​រោងចក្រ​ហ្វ៊ូ​ល​ហ្វ​រ័​ជូន​ ស្ថិត​នៅ​ភូមិ​ស្វាយ​តឿ​ សង្កាត់​ស្វាយ​តឿ ​ក្រុង​ស្វាយ​រៀង​។

បើ​តាម​នគ​បាល​ចរាចរ​ខេត្ត​​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អ៊ុ​ក ​គុណ្ណា​រី ​ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ មាន​ឋានៈ​អនុសេនីយ៍ឯក ជា​​នាយ​រង​កា​រិ​យា​ល​យ័ន​គ​បាល​ចរាចរ នៃ​​ស្នងការដ្ឋា​​នគ​របាល​ខេត្តស្វាយរៀង​។ មុន​​ពេល​​កើតហេតុ​គេ​​ឃើញ​លោ​ក​អនុសេនីយ៍ឯក​អ៊ុ​ក​ គុណ្ណា​រី​ ដើរ​ហាត់ប្រាណ​នៅ​លើ​ផ្លូវជាតិ​លេខ​១​ គឺ​ដើរ​ពី​លិចទៅ​កើត តាម​ចិញ្ចើមថ្នល់ លុះ​​ដល់​មុខ​ផ្ទះ​របស់​គាត់​ស្រាប់តែ​មាន​​រ៉ឺ​ម៉កម៉ូតូ​ដឹកគោ​មួយ​គ្រឿង​បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត ​ស្រប​ទិស​គ្នា​មកបុក​ចំ​ពី​ក្រោយ​ពេញ​ទំ​ហឹង​ប៉ើង​ដួល​ដាច់​ផ្ងា​រមក​ក្រោយ​​បែកក្បាល​ផុង​លលា​ដ៏​សន្លប់​នៅ​នឹង​កន្លែង ។

ក្រោយ​ពី​កើត​ហេតុ ជន​រងគ្រោះត្រូវនគរបាល​ចរចរខេត្ត​​ហៅ​​​​រថយន្ត​សា​មុ​យ​ដឹក​មក​គ្លីនិក​ផាសុកភាព តែរបួស​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​ចារី​ក្រុង​ព្រៃនគរ ​ប្រទេស​វៀតណាម​។ រីឯរ៉ឺម៉កម៉ូតូ​និង​គោ​ពីរ​ក្បាល​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ល​យ័ន​គ​បាល​ចរាចរ​ខេត្ត ​ដើម្បី​ដោះ​ស្រាយ​​តាម​ច្បាប់ ​ដោយ​ឡែក​​អ្នកបើក​ម៉ូតូ​​រត់គេច​ខ្លួន​បាត់​ ៕