ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហិ.ង្សា​ប្តី​​​អារ.កប្រពន្ធ​​ មក​ដល់​ពេល​នេះ​មិនទាន់​មាន​ចំណាត់ការ​​​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​អំពើ​ហិ.ង្សា​របស់​បុរស​ជា​ប្តី​មក​លើ​ប្រពន្ធ ដែល​នឹង​ពណ៌នា​ខាងក្រោម​នេះ ថ្វីបើ​កើតឡើង​យូរ​បន្តិច​មែន​ក្តី តែ​វា​បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​អ្នក​ដែល​បានឃើញ​តាម​រយៈ​វី​ឌី​អូ​ឃ្លី​ប​មួយ ។ ពិសេស​អ្នក​ដែល​បានឃើញ​ក្នុង​ហេតុការណ៍​នេះ​ដោយ​ផ្ទាល់ ដែល​មក​ដល់​ពេល​នេះ សមត្ថកិច្ច​និង​ស្ថាប័ន​ច្បាប់​មិន​ទាន់​មាន​វិធាន​ការណ៍​ណាមួយ​នៅឡើយ​ចំពោះ​ជន​ដៃដល់​នេះ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​អំពើ​ហិង្សា​របស់​បុរស​ជា​ប្តី​មក​លើ​ប្រពន្ធ ដែល​នឹង​ពណ៌នា​ខាងក្រោម​នេះ ថ្វីបើ​កើតឡើង​យូរ​បន្តិច​មែន​ក្តី តែ​វា​បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​អ្នក​ដែល​បានឃើញ​តាម​រយៈ​វី​ឌី​អូ​ឃ្លី​ប​មួយ ។ ពិសេស​អ្នក​ដែល​បានឃើញ​ក្នុង​ហេតុការណ៍​នេះ​ដោយ​ផ្ទាល់ ដែល​មក​ដល់​ពេល​នេះ សមត្ថកិច្ច​និង​ស្ថាប័ន​ច្បាប់​មិន​ទាន់​មាន​វិធាន​ការណ៍​ណាមួយ​នៅឡើយ​ចំពោះ​ជន​ដៃដល់​នេះ ធ្វើ​ឱ្យ​ការ​ទន្ទឹងរង់ចាំ របស់ស្ត្រី​រង​គ្រោះ​ក្លាយជា​ក្តី​អស់សង្ឃឹម​ទៅ​លើ​អ្នក​​កាន់​ច្បាប់​ហើយ ។

ក្នុង​រូបភាព​វី​ឌី​អូ​ឃ្លី​ប​មួយ​ដែល​ថត​ដោយ​ទូរស័ព្ទ​ដៃ​មាន​រយៈពេល​២២​នាទី​និង​៤៧​វិនាទី​បាន​បង្ហាញ​នូវ​សកម្មភាព​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​មួយ ដែល​បង្ក​ឡើង​​​ដោយ​បុរស​ជា​ប្តី បាន​ជិះ​សង្កត់ពីលើ​ប្រពន្ធ ដោយ​បាន​ប្រើ​កណ្តៀវ ត្រកង​ក​ប្រពន្ធ និង​សង្កត់​ក្បាល​ជាប់ ផ្ទប់​ទៅ​ដី​ប្រៀប​បាន​នឹង​កូន​ម្រឹ​ក ស្ថិត​ក្នុង​ចង្កូមខ្លា ។ ឬ​អាច​និយាយ​បាន​ថា មច្ចុរាជ​កំពុង​តថ្លៃ​អាយុជីវិត​ស្ត្រី​ជា​ប្រពន្ធ​រួច​ទៅ​ហើយ បើសិនជា​ប្តី​កន្ត្រាក់​កណ្តៀវ​តែ​មួយ​ខ្វាច់ ក​ប្រពន្ធ​ពិតជា​នឹង​ដាច់​ដូច​ដើម​ស្រូវ​ជា​ពុំខាន ។

ក្នុង​រូបភាព​នេះ ថ្វីបើមិនសូវ​ច្បាស់​ណាស់​ពេក​ក៏​ពិតមែន ព្រោះ​ថត​សកម្មភាព​នេះ នៅ​ពេល​យប់ ។ ប៉ុន្តែ​វា​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​សកម្មភាព​យ៉ាង​ព្រៃផ្សៃ របស់​បុរស​ជា​ប្តី ប្រើ​អំពើ​យ៉ាង​អមនុស្សធម៌​មក​លើប្រពន្ធ ។ រូបភាព​នេះ ថ្វីបើ​មិន​ទាន់​បានបង្ហាញឱ្យ​ឃើញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុកក៏​ពិតមែន ប៉ុន្តែ​រូបភាព នៃ​វី​ឌី​អូ​នេះ​បាន​បង្ហាញ​ថា ពិតជា​ឃោរឃៅ ជាង​រូបភាព​ទារុណកម្ម​របស់​ក្មេង​ប្រុស​ដែល​ត្រូវ​គេ​ធ្វើបាប ដោយ​សង្កត់​ក្បាល​ច្រ​មុជ​ចូល​ពាងទឹក​ស្អុយ​ គ្រាន់តែ​លួច​ផ្លែ​ដូង​៤​ផ្លែ ហើយ​ត្រូវ​ផុស​វី​ដេ​អូ​ក្នុង​ហ្វេ​ស​បុក​នោះ​ទៅ​ទៀត។

រយៈពេល​ជាង​២២​នាទី នៃ​ការ​រើ​បម្រាស់​របស់​ស្ត្រី​រង​គ្រោះ ពិតជា​សែន​តក់ស្លុត ព្រោះ​កបាន​ភ្ជង់​ជាប់​ដោយ​ផ្លែ​កណ្តៀវ និង​ដៃ​ម្ខាង​របស់​ប្តី​បាន​សង្កត់​ក្បាល​ជាប់ ព្រម​ជាមួយ​សម្តី​គំរាម «​នៅ​ឱ្យ​ស្ងៀម បើ​ហ៊ាន​រើ​ដាច់​ក អញ​សុខចិត្ត​ចូល​គុក​» តើរ​ន្ឋ​ត់​យ៉ាងណា ? ពេល​ខ្លះ​ដែល​នាង​នៅ​ពីក្រោម​បាន​ប្រឹង​រើ​បម្រាស់​បាន​រួច​ម្តង​ៗ​ដែរ ដោយ​ប្រឹង​យកដៃ​ចាប់​ផ្លែ​កណ្តៀវ​ទាញ​ចេញ និង​រើ​ធ្វើ​ឱ្យដៃ​ទាំង​២​មុត​ដាច់​ឈាម​ហូរ​រហាម ប្រឡាក់​ពេញ​ខ្លួនប្រាណ ។ ទោះ​យ៉ាងនេះ​ក្តី កម្លាំង​របស់​ស្ត្រី​មិន​អាច​ទៅ​រួច​ឡើយ ។

ក្នុង​រូបភាព ដែល​មាន​ដោយ​សម្រែក​ស្រែក​ដោយ​ក្តី​រន្ធត់ និង​ការសំពះ​អង្វរ ពី​សំណាក់​ក្រុម​គ្រួសារ ដែល​មាន​គ្នា​ពី​៥​ទៅ​៦​នាក់ នៅ​តែ​មិន​អាច​ជួយ​ស្រី្ត​រង​គ្រោះ​ពី​កណ្តាប់ដៃ​របស់​ប្តី​កំណាច​នោះ​បាន ។ ហើយ​រយៈពេល​ជាង​២២​នាទី​នេះ ប្រហែលជា​ប្តី​អស់កម្លាំង​ហើយ ទើប​ប្រពន្ធ​ឆក់​ឱកាស​រត់គេច​ខ្លួន​ចេញ​បាន ។ ដោយ​ចង់​ដឹង​ការ​ពិត​នៃ​អំពើ​ព្រៃផ្សៃ​នេះ ចេញពី​ប្រភព​ណា ភ្នាក់ងារ​កោះសន្តិភាព ខេត្តកំពង់ឆ្នាំង បាន​ស្រាវជ្រាវ​រក ហើយ​ក៏​បាន​ព័ត៌មាន​ពិត​ថា បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៥​សីហា នៅ​ក្នុងភូមិ​ទួល​ទ្រា ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ៕

ព័ត៌មាន​លម្អិតនឹងមានផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព