ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia Lumia 930 មាន​លក្ខណៈ​ស៊ី​វិ​ល័យ​ដោយ​ការ​ច្នៃប្រឌិត​ខ្ពស់

9 ឆ្នាំ មុន

Nokia Lumia 930 ស្មា​ត​ហ្វូ​ន​ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Window Phones និង​ជា​និមិត្តរូប​បង្ហាញ​ភាព​ស៊ី​វិ​ល័យ និង​ការ​ច្នៃប្រឌិត​ខ្ពស់​របស់​ក្រុមហ៊ុន Nokia ដែល​ពេញ​និយម​ប្រើប្រាស់​ពី​អតិថិជន ។ តម្លៃ Lumia 930 ជាង​៧០០​ដុល្លារ ។

Nokia Lumia 930 ស្មា​ត​ហ្វូ​ន​ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Window Phones និង​ជា​និមិត្តរូប​បង្ហាញ​ភាព​ស៊ី​វិ​ល័យ និង​ការ​ច្នៃប្រឌិត​ខ្ពស់​របស់​ក្រុមហ៊ុន Nokia ដែល​ពេញ​និយម​ប្រើប្រាស់​ពី​អតិថិជន ។ តម្លៃ Lumia 930 ជាង​៧០០​ដុល្លារ ។

លក្ខណៈ​ពិសេស​របស់ Nokia Lumia 930​គឺ​ទំហំ​អេ​ក្រង់ ៥ អ៊ី​ញ ពន្លឺ​ភ្លឺ​ច្បាស់ Full HD កម្រិត 1920 x 1080 ភិ​ច​ស៊ែ​ល បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់ AMOLED ច្បាស់​ត្រជាក់​ភ្នែក និង​ការពារ​ដោយ​កញ្ចក់ Corning Gorilla Glass 3 ធន់​នឹង​ការ​ធ្លាក់​បែក និង​ជ្រាប​ទឹក​យ៉ាង​មាន​ប្រសិទ្ធភាព ។ CPU Quad-Core មាន​ល្បឿន​ប្រើប្រាស់ ២.២ ជី​ហ្គា​ហឺត ចំណែក GPU Adreno 330  និង​ភ្ជាប់​ដោយ​បន្ទះ Chip Qualcomm MSM8974 Snapdragon 800 ។ RAM មាន​ទំហំ ២ ជី​ហ្គា​បៃ ។ កាមេរ៉ា​មុខ​មាន​ទំហំ ១.២ មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​មាន​ទំហំ ២០ មេ​ហ្គា​ភិ​ច​ស៊ែ​ល​និង​មាន​ពន្លឺ LED Flash ។ លើស​ពី​នេះ​ទៅ​ទៀត Nokia Lumia 930 ប្រើ​បច្ចេកវិទ្យា PureView ដែល​ថត​យក​រូបភាព​ច្បាស់​ល្អ​ទោះ​ស្ថិត​ក្រោម​ពន្លឺព្រះអាទិត្យ​ក៏​ដោយ ។

Nokia Lumia 930 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ Window Phones 8.1 ដែល​ជា​បច្ចេកវិទ្យា Software ចុង​ក្រោយ​គេ និង​ភ្ជាប់​ប្រព័ន្ធ​ទាក់ទង 3G, 4G, Bluetooth, NFC, GPS និង GPRS ។  ថាមពល​ថ្ម​ប្រើប្រាស់​គឺ ២៤២០ mAh អាច​និយាយ​ដល់​ទៅ ១៧,៩ ម៉ោង និង​ប្រើ​ឆ្នាំង​សាក​បញ្ចូល​ថ្ម​ប្រភេទ​ឥត​ខ្សែ ។

Nokia Lumia 930 មាន​ប្រវែង​១៣៧​មី​ល្លី​ម៉ែត្រ ទទឹង​៧១​មី​ល្លី​ម៉ែត្រ និង​មាន​ទម្ងន់ ១៦៧ ក្រាម ព្រមទាំង​រំលេច​ដោយ​ពន្លឺ​ពណ៌​ស ខ្មៅ ទឹកក្រូច និង ពណ៌​បៃតង ៕