ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FBI និយាយ​ថា​ការ​គាំទ្រ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មានការ​កើនឡើងជា​មួយ​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក

9 ឆ្នាំ មុន

នាយក​របស់​ភ្នាក់ងារ FBI អា​មេ​រិ​ក​ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា​ថា ការ​គាំទ្រ​ចំពោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តាម​រយៈ​អីុន​ធើ​រ​ណេ​ត​មានការ​កើនឡើង​ចាប់តាំងពី​សហរដ្ឋអាមេរិក​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ទាំងឡាយ​របស់​ក្រុម​នេះ​នៅ​អុ​ី​រ៉ា​ក់ ហើយ​ពួក​ជី​ហា​ដ​និយម​អាច​ប៉ុន​ប៉ង​ចាប់​ចំណាប់ខ្មាំង​ដទៃ​ៗ​ទៀត​ជា​ជនជាតិ​អា​មេ​រិ​ក​ក្នុង​ក្តី​សង្ឃឹម​ជំរុញ​ទាញ​យក​សម្បទាន​នានា​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន ។

នាយក​របស់​ភ្នាក់ងារ FBI អា​មេ​រិ​ក​ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា​ថា ការ​គាំទ្រ​ចំពោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តាម​រយៈ​អីុន​ធើ​រ​ណេ​ត​មានការ​កើនឡើង​ចាប់តាំងពី​សហរដ្ឋអាមេរិក​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ទាំងឡាយ​របស់​ក្រុម​នេះ​នៅ​អុ​ី​រ៉ា​ក់ ហើយ​ពួក​ជី​ហា​ដ​និយម​អាច​ប៉ុន​ប៉ង​ចាប់​ចំណាប់ខ្មាំង​ដទៃ​ៗ​ទៀត​ជា​ជនជាតិ​អា​មេ​រិ​ក​ក្នុង​ក្តី​សង្ឃឹម​ជំរុញ​ទាញ​យក​សម្បទាន​នានា​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន ។

នៅ​មុខ​គណៈកម្មការ​សភា​មួយ​ពី​បញ្ហា​គំរាមកំហែង​ចំពោះ​សន្តិសុខ​ផ្ទៃក្នុង​របស់​សហរដ្ឋអាមេរិក ប្រមុខ FBI លោក JAMES COMEY និយាយ​ថា ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ដណ្តើម​កាន់កាប់​ដែនដី​យ៉ាង​ធំ​នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី​បាន​ប្តេជ្ញា​បង្ក​ការ​ភ័យ​ខ្លាច ហើយ​អូស​ទាញ​មនុស្ស​ឱ្យ​ចូលរួម​ជាមួយ​ខ្លួន​កាន់តែ​ច្រើន ព្រមទាំង​ធ្វើ​សកម្មភាព​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ដូចដែល​ពួក​គេ​ចាក់​ផ្សាយ​វី​ដេ​អូ​នា​ពេល​ថ្មី​ៗ​នេះ​តាម​អីុ​ន​ធើ​រ​ណេ​ត​ពី​ការ​កាត់​ក្បាល​អ្នកកាសែត​អា​មេ​រិ​ក​២​នាក់ លោក JAMES FOLEY និង​លោក STEVEN SOTLOFF ជាដើម ។

ប្រមុខ​ប៉ូលិស​សហព័ន្ធ​បន្ត​ថា ការ​ប្រើប្រាស់​យ៉ាង​ខ្លាំង​នូវ​បណ្តាញ​សង្គម​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ការ​គាំទ្រ​ក្រុម​នេះ​កាន់តែ​ច្រើន​ឡើង​តាម​អីុន​ធើ​រ​ណេ​ត​កើត​មាន​ក្រោយ​ការ​ចាប់ផ្តើម​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក​នៅ​អុ​ី​រ៉ា​ក់​កាលពី​ខែសីហា ។ លោក​បន្ត​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​អង្គការ​ដទៃ​ៗ​ទៀត​អាច​ប៉ុនប៉ង​ចាប់​ចំណាប់ខ្មាំង​ជនជាតិ​អា​មេ​រិ​ក​ទាំងឡាយ​ក្នុង​គោលបំណង​ចាប់បង្ខំ​រដ្ឋាភិបាល និង​ប្រជាជន​អា​មេ​រិ​ក​ឱ្យធ្វើ​សម្បទាន​នានា​ដែល​នឹង​រឹតតែ​ធ្វើ​ឱ្យ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយ​បន្ត​ប្រតិបត្តិការ​ភេរវកម្ម​នានា ។

ពេល​គណៈកម្មការ​សភា​ទទួល​បន្ទុក​សន្តិសុខ​សួរ លោក MATT OLSEN នាយក​មជ្ឈមណ្ឌល​ជាតិ​តស៊ូ​ប្រឆាំង​ភេរវកម្ម ក៏​វាយតម្លៃ​ដែរ​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រមូលប្រាក់​បាន​១​លាន​ដុល្លារ​ក្នុង​១​ថ្ងៃ​ពី​ការ​លក់​ប្រេងកាត​តាម​ផ្សារងងឹត ព្រមទាំង​តាម​រយៈ​ការ​រត់ពន្ធ​ផ្សេង​ៗ ការ​ប្លន់ និង​ការ​បង់ប្រាក់​លោះ​សម្រាប់​ការ​ដោះ​លែង​ចំណាប់ខ្មាំង ។ តាម​ផ្លូវការ សហរដ្ឋអាមេរិក​ពុំ​បង់ប្រាក់​លោះ​ដើម្បី​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ឡើយ ។

ចំពោះ​អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ផ្ទៃក្នុង​អា​មេ​រិ​ក​ទាំង​២​រូប​នេះ​យល់​ថា សមត្ថភាព​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយប្រហារ​លើ​ដែនដី​អា​មេ​រិ​ក ពឹងផ្អែក​មួយ​ផ្នែក​លើ​ការ​ប្រើប្រាស់​យ៉ាង​ខ្លាំង និង​ដោយ​ទាន់សម័យ​នូវ​បណ្តា​បណ្តាញ​សង្គម​ដើម្បី​បំពាក់​មនោគមន៍វិជ្ជា​រ៉ា​ឌី​កាល់​ចំពោះ​ជនជាតិ​អា​មេ​រិ​ក​ទាំងឡាយ ។

លោក MATT OLSEN និយាយ​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រើប្រាស់​ជា​ពិសេស​បច្ចេកវិទ្យា​ថ្មី​ទាំងនេះ​ដើម្បី​ជ្រើសរើស​យុទ្ធ​ជនបរទេស​ជាង​១៥.០០០​នាក់​នៅ​ស៊ី​រី ដែល​ពួក​អ្នក​ទាំងនេះ​អាច​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​ពួក​គេ​វិញ ពង្រឹង​ការ​ប្រយុទ្ធ​បែប​រ៉ា​ឌី​កាល់ ហើយ​ប្តេជ្ញា​ចិត្ត​វាយប្រហារ​យើង ។

ពេល​អ្នកកាសែត​មួយ​ក្រុម​សួរ​លោក​នៅ​ទីក្រុង WIESBADEN ប្រទេស​អា​ល្លឺ​ម៉​ង់ ជា​កន្លែង​លោក​ចូលរួម​ក្នុង​សន្និសីទ​របស់​កងទ័ព​អឺ​រ៉ុ​ប លោក RAY ODIERNO នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​យល់​ថា ការ​វាយប្រហារ​តាម​អាកាស​នឹង​ពុំ​អា​កម្ទេច​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ឡើយ ។ លោក​បន្ត​ថា យើង​ត្រូវ​មាន​កងកម្លាំង​ជើង​គោក​ដែល​អាច​វាយប្រហារ​ពួក​នេះ ហើយ​តាម​រក​ពួក​គេ​ដើម្បី​យកឈ្នះ ហើយ​កម្ទេច​ពួក​គេ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​យើង​ត្រូវ​មាន​បណ្តា​ទីប្រឹក្សាយោធា​ជួយ​បណ្តុះបណ្តាល​ជនជាតិ​អីុ​រ៉ា​ក់ ឬ​ស៊ី​រី​ឱ្យ​ប្រយុទ្ធ ហើយ​រឿង​នេះ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ៕