ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​​ជាចោរ​ពីរនាក់​​ស៊យ​លួចចំ​ម៉ូតូ​​អស់​សំាង​ ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​ម៉ូតូ C125មួយ​គ្រឿង​ ស៊េរីឆ្នាំ​​២០០៨​ឡើង​តែម២០១៤ ​​ព៌ណខៀវ ​​បានត្រូវជន​សង្ស័យ​ជា​ចោរពីរ​នាក់​ជិះម៉ូតូ​មួយគ្រឿង​​ ធ្វើសកម្មភាព​​លួចកាច់.កបានសម្រេច ​តែពេលជិះរត់​ ម៉ូតូដែលលួច​បាននោះអស់សំាង​​ក៍ផ្តួលចោល​ ។​​

ហេតុការណ៍​ដ៍កម្រនិងចាត់ទុកជាថ្ងៃ​ស៊យរបស់ក្រុមចោរនោះ​ បានកើតឡើងនៅ​ម៉ោង២និង១០នាទី​រសៀលថ្ងៃទី១៨ ​កញ្ញា ២០១៤ ​នៅតារាងបាល់ទាត់​មួយកន្លែងក្នុង​បូរីសែនមនោរម្យ ​ស្ថិតក្នុងភូមិ​កន្ទោកខាងជើង ​សង្កាត់កន្ទោក ​ខណ្ឌ​ពោធិសែនជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដីសមត្ថកិច្ច​រៀបរាប់ដំណើររឿង​បន្តទៀតថា ​លុះពេលផ្តួលម៉ូតូអស់​សំាងដែលលួចបាន​នោះនៅចំណុចផ្លូវកែងអូរឌឹម​ទំនប់កប់ស្រូវ​ ជនសង្ស័យទំាងពីរនាក់​​ក៍បានជិះម៉ូតូ​របស់ខ្លួនរត់គេច ខណៈមាន​ប្រជាពលរដ្ឋ​ដេញតាម​ មកដល់ចំណុចខាងកើតជម្ពូវ័ន​​ ស្ថិតក្នុងភូមិជម្ពូវ័ន ​បានវាក់ជាមួយរថយន្តមួយគ្រឿង​ក៍លោតចេញពីម៉ូតូ​ បណ្តាលឲ្យដួល​ត្រូវរថយន្តកិនម៉ូតូខ្ទេច ​​សំណាងជនសង្ស័យ​​​មិនមាន​របួស​​រត់គេចបាត់​ស្រមោល ។

ម៉ូតូជនសង្ស័យម៉ាក​ ហុងសា​ ផលិតនៅប្រទេសចិន​ ព៌ណខ្មៅ ​ស៊េរីឆ្នាំ២០១៤ ​រីឯរថយន្តម៉ាកវ៉ុលវ៉ូ ​ពាក់ស្លាក់ភ្នំពេញ៣​ ក. ៣៩២០ ។

ចំណែកម្ចាស់ម៉ូតូ​អស់សំាងហើយត្រូវចោរលួចឈ្មោះ ​វ៉ិត ផន ​អាយុ២៣ឆ្នាំ​ រស់នៅភូមិទួល ​ឃុំព្រៃក្រសំាង ​ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ ៕