ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រៀបចំ​ពិ​ព័រ​ណ៍ PATA Travel Mart លើក​ទី​៣៧ ឆ្នាំ​២០១៤ នៅ​កោះ​ពេជ្រ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​រៀបចំ​បើក​ដំណើរការ ជា​ផ្លូវការ​ហើយ គ្រា​ដែល​ពិ​ព័រ​ណ៍​នេះ​ត្រូវ​បាន​​រៀបចំ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះពេជ្រ រាជធានី​ភ្នំពេញ​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ កញ្ញា ២០១៤​។

រាជធានី​ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​រៀបចំ​បើក​ដំណើរការ ជា​ផ្លូវការ​ហើយ គ្រា​ដែល​ពិ​ព័រ​ណ៍​នេះ​ត្រូវ​បាន​​រៀបចំ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះពេជ្រ រាជធានី​ភ្នំពេញ​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ កញ្ញា ២០១៤​។

គោលបំណងនៃ​​ការ​រៀបចំ​ពិ​ព័រ​ណ៍​នេះ ​គឺដើម្បី​ឲ្យ​មាន​ជំនួប​ពិភាក្សា និង​បង្ហាញ​ផលិតផល​ទេសចរណ៍​ រវាងក្រុមហ៊ុនជា​អ្នកលក់ និងក្រុមហ៊ុន​ដែល​ជា​អ្នកទិញ​មក​ពី​បណ្តា​ប្រទេស​នានា​ទូ​ទាំង​ពិភពលោក និង​ក្រុមហ៊ុនជា​អ្នកលក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ កម្ពុជា​ សហការ​ជាមួយសមាគម​ទេសចរណ៍​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា ប៉ា​តា​ត្រា​វែ​ល​ម៉ាត (Pacific Asia Tourism Association, PATA Travel Mart 2014 )​ ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥១ និង​មាន​សមាជិក​ប្រមាណ​ជាង​៦០​ប្រទេស​ក្នុង​ពិភពលោក សម្រាប់​កម្ពុជា​បាន​ចូល​ជា​សមាជិកសមាគម​នេះ​នៅ​ឆ្នាំ២០០៣​។

ការ​ដាក់​បង្ហាញ​​ក្នុង​ពិព័រណ៍​នេះ ប្រទេស​ជា​សមាជិក​ទាំងអស់ នាំ​យក​ប្រភេទ​ផលិតផល និង​សេវាកម្ម​ទេសចរ ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន​អាកា​ស​ចរ សេ​វាកម្ម​ភ្នាក់ងារ​ទេសចរ​ជាដើម សម្រាប់​ទីភ្នាក់ងារ​ក្នុងស្រុក និង​ក្រៅប្រទេស​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ រវាង​ម្ចាស់​ផលិតផល សេវាកម្ម និង​ទី​ភ្នាក់​ងារ ដែល​ហៅ​កាត់​ថា ប៊ី​ធូ​ប៊ី (B2B, Business To Business) ឬ ពិព័រណ៍​ទីផ្សារ​ណាត់ជួប​។

​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា សម្រាប់​កម្ពុជា​នេះ​គឺជា​លើក​ដំបូងហើយ​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​នូវ​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ​ហើយ​យើង​មាន​​មោ​ទ ន​​ភាព​និង​មាន​ការ​ប្តេជ្ញា​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​នូវ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​បាន​ដោយ​រលូន​ និងប្រកបដោយ​ជោគជ័យ​ដោយ​មានការ​ចូលរួម​ពី​សំណាក់​សមាគម​ទេសចរណ៍​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក​ហៅ​កាត់​ថា PATA និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ​ ៕