ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ប្ដូរ​ប៊ូ​ស៊ីរថយន្ត​Toyota Camry​ដែល​មិន​ដំណើរការ

9 ឆ្នាំ មុន

នៅ​ក្នុង​សមាសធាតុ​ផ្សំ​ផ្សេង​ៗ​របស់​រថយន្ត​កាម​រី​ពិសេស​ប៊ូ​ស៊ីដែល​ជា​អ្នកមាន​តួនាទី​ដំណើរការ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​គឺ​មាន​អាយុកាល​ប្រើប្រាស់​របស់​វា ។ កត្ដា​ដែល​ជា​ភាព​អវិជ្ជមាន​រហូត​តម្រូវ​ឱ្យ​ផ្លាស់​ប្ដូរ​ថ្មី​នោះ​គឺ​ស្រទាប់​អីុ​ដ្រូ​កាបូន​ដែល​ស្ថិត​នៅ​លើ​អេឡិចត្រូត​ឬ​ស្នាម​ប្រេះ​នៅ​ក្នុង​ស្រទាប់​សេ​រ៉ា​មិច​ដែល​ជា​អ្នក​ញែក​ចេញ​ដោយឡែក​នៃ​ចរន្តអគ្គិសនី​ជា​អ្នក​បញ្ចប់​អាយុកាល​របស់​ប៊ូ​ស៊ី​យ៉ាង​ពិតប្រាកដ ។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ ខ្លី​ៗ​ក្នុង​ការ​ផ្លាស់​ប្ដូរ​វា​ជា​ជំហាន​ៗ ៖
-​បើក​គម្រប​ម៉ា​ស៊ី​ន​(​កាបូ​មុខ​របស់​រថយន្ត​)
-​មួល​ដោះ​ក្បាល​ខ្មៅ​ដែល​គ្រប់​ដណ្ដប់​លើ​ម៉ា​ស៊ី​ន​ទាំង​ពីរ​គ្រាប់​ចេញ
-​យក​គម្រប​ម៉ា​ស៊ី​ន​ចេញ
-​ដក​ខ្សែ​ដែល​តំណ​ចរន្ត​ចេញពី​របុំ​នៃ​ប៊ូ​ស៊ីនីមួយ​ៗ
-​មួល​ដោះ​ប៊ូឡុង​ដែល​នៅ​ជាប់​នឹង​រំ​បុំ​នីមួយ​ៗ
-​យក​របុំ​ប៊ូ​ស៊ីដែល​មាន​វ័ណ្ឌ​ដោយ​ខ្សែ​តំណ​ចរន្ត​នោះ​ចេញ
-​មួល​ដោះ​ក្បាល​ប៊ូ​ស៊ីចេញ
-​ផ្លាស់​ប្ដូរ​ប៊ូ​ស៊ី​ថ្មី​ដែល​មានគុណ​ភាពល្អ​មួយ
-​រឹត​បន្ដឹង​តាម​សម្រួល​ដាក់​ក្បាល​ប៊ូ​ស៊ី​ថ្មី​ចូល

ដោយ​ប្រុង​ប្រយ័ត្ន​ដែល​មិន​ត្រូវ​ឱ្យ​ខូច​ដល់​ក្រឡា​ប៊ូឡុង​ឡើយ​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​មាន​សភាព​ត្រួ​ក ។
-​យក​អ្វី​ដែល​បាន​មួល​ដោះ​ចេញ​ឬត​ភ្ជាប់​ថ្មី​នោះ​ចូល​កន្លែង​ដើម​វិញ​ឱ្យ​បាន​ត្រឹម​ត្រូវជា​ការ​ស្រេច ៕