ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​រថយន្ត​ឆ្នើម​ប្រចាំឆ្នាំ​2014-2015 នៅ​ហ្វ៊ី​លី​ពី​ន​បាន​ទៅ​លើ​ម៉ូ​ដែល​ណា

9 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗ​នេះ Car Awards Group Inc ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​ឯកទេស​ខាង​យានយន្ត និង​ជា​អ្នក​វាយតម្លៃ​លើ​ការ​ជ្រើសរើស​រថយន្ត​ឆ្នើម​ប្រចាំឆ្នាំ ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​ប្រកាស​បើក​ឱ្យ​ដំណើរការ​នូវ​រដូវ​កាល​ថ្មី​នៃ​ការ​ធ្វើតេស្ត​ស្វែងរក​រថយន្ត​ដែល​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​២០១៤-២០១៥ ។

ជាមួយ​គ្នា​នោះ​ដែរ ស្ថាប័ន​ក៏​បាន​ប្រកាស​ពី​សមាសភាព​អ្នកចូលរួម​ប្រកួតប្រជែង ដែល​មក​ពី​ក្រុមហ៊ុន​រថយន្ត និង​អ្នក​ចែកចាយ​ជា​ច្រើន​យីហោ និង​ធ្លាប់​បាន​ចូលរួម​ចំណែក​ប្រកួត​កាលពីមុន ហើយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ថ្មី​ៗ​ជា​ច្រើន​ផង​ដែរ ។ ក្រុមហ៊ុន​រថយន្ត​ដែល​ជា​និច្ចកាល តែងតែបាន​ចូលរួម​មាន Chevrolet, Ford, Foton, Hyundai, Isuzu, Kia, Land Rover Group, Mazda, Peugeot, Suzuki និង Toyota ។ រីឯ​អ្នក​ថ្មី​មាន BAIC, BYD, Nissan និង Volkswgen បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំង​អស់នេះ គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​ទទួល​បានការ​គាំទ្រ​ពី​ស្ថាប័ន​ខាងលើ ។ នៅ​ក្នុង​មហា​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន​នេះ គឺ​មានការ​ចូលរួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Caltex ជាមួយនឹង Techron ជា​អ្នក​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង Filinvest City Alabang ជា​ដៃគូ​ឧបត្ថម្ភ​ផ្នែក​យុ​ត្ថា​ធិ​ការ ។

គួរ​រំលឹក​ថា កាលពី​រដូវ​កាល​មុន​ឆ្នាំ​២០១៣-២០១៤ គេ​ឃើញ​ថា តំណែង​រថយន្ត​ឆ្នើម​ប្រចាំឆ្នាំ​បាន​ទៅ​លើ Mazda6 ខណៈ​រថយន្ត​ភិ​ក​អាប់​ឆ្នើម​បាន​ទៅ​លើ Ford Ranger Wildtrak 4×4 ៕