ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កម្មករ​ធ្វើ​នំ​បញ្ចុក​​ម្នាក់​​ចង​.ក​សម្លា.ប់​ខ្លួន​ អត់​ដឹង​មូល​ហេតុ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ស្ត្រី​ជា​កម្មករ​ធ្វើ​នំ​បញ្ចុក​ម្នាក់​បាន​ចង​.​ក​សម្លា.ប់​ខ្លួន​នៅ​ក្នុង​ទីតាំង​សិប្បកម្ម​ផលិត​នំ​បញ្ចុក​មួយ​កន្លែង ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ឡើយ​។

រាជធានី​ភ្នំ​ពេញ ៖ ស្ត្រី​ជា​កម្មករ​ធ្វើ​នំ​បញ្ចុក​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​ទីតាំង​សិប្បកម្ម​ផលិត​នំ​បញ្ចុក​មួយ​កន្លែង ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ឡើយ​។

ជន​រង​គ្រោះ​ឈ្មោះ​ចេក ម៉ុម ហៅ​នូ​ច​ អាយុ​៤២​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​ថ្មី ឃុំគគីរ​មាន​ជ័យ ស្រុក​បរ​សេដ្ឋ ខេត្ត​កំពង់​ស្ពឺ​។

ប្រភព​ព័​ត៌មាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្រោម​ដំបូលផ្ទះ​នៃ​ទីតាំង​សិប្បកម្ម​ផលិត​នំ​បញ្ចុក ជា​កន្លែង​ដែល​គាត់​​ស្នាក់​នៅ ស្ថិត​នៅផ្ទះ​លេខ​១២៩ ក្រុម​ទី​១៦ ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​​ថ្ងៃ​ទី​១៨ កញ្ញា ​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​បាន​យក​ក្រមា​ចង​ភ្ជាប់​ទៅ​នឹង​ផ្ទោង​ដំបូលផ្ទះ ត្រង់​ច្រក​ទ្វារ​ជាន់​ទី​១​។ ចំណែកឯ​ប្រភព​ព័​ត៌​មាន​ពី​កម្មករ​ដូច​គ្នា​និង​ស្នាក់​នៅ​ក្បែរ​បន្ទប់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៨ កញ្ញា នាង​បាន​ចេញពី​បន្ទប់​ទៅ​ក្រៅ​ដើម្បី​​បត់ជើ​ងតូច​ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង.ក​សម្លាប់​ខ្លួន​ បង្ក​​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង​។

ឆ្លង​តាម​ការ​ត្រួតពិនិត្យ​ពី​ប៉ូលិស​​បច្ចេកទេស​បញ្ជាក់​ថា​ ជន​រង​គ្រោះ​គឺ​ស្លាប់​ដោយ​ចង.ក​ពិតប្រាកដ​មែន​ ៕​