ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ចិន​កុម្ម៉ង់​រថយន្ត Rolls-Royce ច្រើន​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ

9 ឆ្នាំ មុន

ប្រភព​ពី​ក្រុមហ៊ុន Rolls-Royce បានឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ ម្ចាស់​សណ្ឋាគារ​ប្រណីត Louis XIII នៅ​ម៉ា​កាវ​ដែល​គេ​ស្គាល់​ថា ជា​មហាសេដ្ឋី​ម្នាក់​របស់​ចិន បាន​បញ្ជា​ទិញ​រថយន្ត​ម៉ូ​ដែល Phantoms ពី​ក្រុមហ៊ុន​ចំនួន​៣០​គ្រឿង ដើម្បី​ប្រើប្រាស់​ក្នុង​កិច្ចការជំនួញ​របស់​ខ្លួន ។ ហើយ​នេះ​គឺជា​ការ​បញ្ជា​ទិញ​ពី​បុគ្គល តែ​ម្នាក់​ច្រើន​ជាងគេ​បំផុត ដែល​ពុំ​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្ត្រ​របស់ Rolls-Royce ។

ក្នុង​ចំណោម​រថយន្ត​ប្រណីត​ទាំង​៣០​គ្រឿង​នោះ គឺ​២​គ្រឿង​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​សែ​ស្រ​ទ្បា​យ​ម៉ូ​ដែល Phantoms ដែល​គេ​ធ្លាប់​ប្រើ​នោះ គឺ​ដោយសារ​តែ​វា​មាន​ស្រោប​ដោយ​មាស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទាំង​ផ្នែក​ខាងក្នុង​-ក្រៅ ។ លោក​សេដ្ឋី Stephen Hung បាន​បង្ហើប​ឱ្យ​ដឹង​ថា រថយន្ត​ទាំង​អម្បាល​មា​ណ​នោះ​នឹង​ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​ដឹក​ភ្ញៀវ​របស់​សណ្ឋាគារ​ថ្មី​យីហោ Louis XIII ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ដែល​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦ ។ ចំណែក​តម្លៃ​ដែល​ក្រុមហ៊ុន​លក់​ជូន​លោក គឺ​ក្នុង​រង្វង់​៤៧៥.០០០​ដុល្លារ​អា​មេ​រិ​ក ចំពោះ​ម៉ូ​ដែល Phantoms មាន​គម្លាត​កង់​មុខក្រោយ​វែង​ជាង​ធម្មតា ។ គួរ​រំលឹក​ថា ប្រទេស​ចិន​មាន​មហាសេដ្ឋី​ថ្មី​ចំនួន​៤​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៣ និង​សរុប​មាន​ចំនួន​១,០៩​លាន​នាក់ ។

លោក Torsten Mueller-Oetvoes នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars បាន​ថ្លែង​ថា កំពូល​រថយន្ត​ប្រណីត​ទាំង​៣០​គ្រឿង​របស់​សណ្ឋាគារ Louis XIII សន្យា​ថា​នឹង​ក្លាយទៅជា​ផ្ទាំងទស្សនីយភាព​មួយ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត ដែល​គេ​ធ្លាប់​ឃើញ​វត្ត​មាននៅ​ក្នុង​ទីក្រុង​ទំនើប​នេះ ខណៈ​ពេល​ដែល​រថយន្ត​ទាំងនោះ នាំ​មក​ដល់​នៅ​ពេល​ខាង​មុខ ៕