ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរាម​ប្លន់​ម៉ូតូ​បា​ន​​តែ​២​ថ្ងៃ​​ត្រូវ​​នគរ​បាល​​ខណ្ឌ​ទួល​គោក​ស្រាវជ្រា​វ​ឃា​ត់ខ្លួន​​៣​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​ជនសង្ស័យ​ចំនួន​៣​នាក់​ ត្រូវ​​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោកស្រាវជ្រាវ​ចាប់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ កញ្ញា ​នៅ​ចំណុច​ម្តុំ​ឃ្លាំ​ង​រំសេវ ​ផ្លូវ​លេខ​១៩២ ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ​បន្ទាប់​ពី​គំរាម​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្តេ​ប​ ពណ៌​សលាយ​ខ្មៅ​មួយ​គ្រឿង​​បាន​​តែ​២​​ថ្ងៃ​។ ​

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​១-​ឈ្មោះ​នេ​ត សុគន្ធ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ ,២-ឈ្មោះ​​​ហោ សៀ​ក​ហុង ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ,៣-ឈ្មោះ​ថន ​វី​រៈ ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ។ ​អ្នក​ទាំង​៣​នាក់​រស់នៅ​តាម​ផ្លូវ​រទេះភ្លើង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដក​ហូត​បាន​ម៉ូតូ​ម៉ាក​ស្តេ​ប​ពណ៌​ស លាយ​ខ្មៅ ​ស្លាក​លេខ​ភ្នំពេញ​១AE-០៧៣៦​មួយ​គ្រឿង ​ដែល​ជា​ម៉ូតូ​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ ​និង​ម៉ូតូ​ម៉ាក​គុប​​​កញ្ចាស់​​មួយ​គ្រឿង​ដែល​ជន​នោះ​ជិះ​ធ្វើ​សកម្មភាព​។

​តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក ឱ្យដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​​កម្លាំង​នគរបាល​ស្រាវ​ជ្រាវ​ចាប់ខ្លួន​បាន​ បន្ទាប់​ពី​ធ្វើ​សកម្មភាពគំរាម​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្តេ​ប​នៅចំណុច​ផ្លូវ​លេខ​២៨៥ ​សង្កាត់​បឹង​កក់​ទី​១ បាន​តែ​២​ថ្ងៃ​។ ​​ម្ចាស់​ម៉ូតូ​ឈ្មោះ​វ៉ា​ន់ ខួច ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​ជា​ជាង​មាស​​ ​មាន​លំនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព