ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អា​មេ​រិ​ក​យល់​ស្រប​លើ​ផែនការ​ជួយ​ពួក​ឧទ្ទាម​ស៊ី​រី​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

9 ឆ្នាំ មុន

មួ​យស​ប្តា​ហ៍​ក្រោយ​សេចក្តី​ប្រកាស​ជា​មហោឡារិក​របស់​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ពី​យុទ្ធសាស្ត្រ​របស់​លោក​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អុ​ី​រ៉ា​ក់ និង​នៅ​ស៊ី​រី ប្រធានា​ធិបតី​​អា​មេ​រិ​ក ក៏​ទទួល​ការ​យល់​ស្រប​ជា​លើក​ដំបូង​របស់​សភា​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ចំពោះ​យុទ្ធសាស្ត្រ​នេះ​របស់​លោក​ដែរ ។

មួ​យស​ប្តា​ហ៍​ក្រោយ​សេចក្តី​ប្រកាស​ជា​មហោឡារិក​របស់​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ពី​យុទ្ធសាស្ត្រ​របស់​លោក​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អុ​ី​រ៉ា​ក់ និង​នៅ​ស៊ី​រី ប្រធានា​ធិបតី​​អា​មេ​រិ​ក ក៏​ទទួល​ការ​យល់​ស្រប​ជា​លើក​ដំបូង​របស់​សភា​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ចំពោះ​យុទ្ធសាស្ត្រ​នេះ​របស់​លោក​ដែរ ។

សភា​អា​មេ​រិ​ក​គ្របដណ្តប់​ដោយ​ពួក​សាធារណរដ្ឋ​បាន​អនុម័ត​ផែនការ​បំពាក់អាវុធ និង​ជួយ​បណ្តុះបណ្តាល​ពួក​ឧទ្ទាម​ស៊ី​រី សំដៅ​ធ្វើការ​វាយលុក​ខាងជើង​គោក​មួយ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ ផែនការ​នោះ​ក៏​ត្រូវ​អនុម័ត​ដោយ​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​១៩ កញ្ញា ។

មុន​ការ​យល់ព្រម​នេះ​របស់​សភា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អះអាង​ជា​ថ្មី​ម្តងទៀត​ថា សហរដ្ឋអាមេរិក​ពុំ​គ្រោង​បញ្ជូន​កងទ័ពជើងគោក​ដើម្បី​ប្រយុទ្ធ​ជាមួយ​ពួក​ជី​ហា​ដ​និយម​ឡើយ បន្ទាប់​ពី​សេចក្តីថ្លែងការណ៍​របស់​ឧត្តមសេនីយ៍ MARTIN DEMPSEY ជា​នាយទាហានជាន់ខ្ពស់​បំផុត​របស់​អា​មេ​រិ​ក​ដែល​ស្នើ​ថា បណ្តា​ទីប្រឹក្សាយោធា​អា​មេ​រិ​ក​អាច​បញ្ជូន​ទៅ​ប្រយុទ្ធ​មក ។

នៅ​ឯ​ទីបញ្ជាការ​យោធា​ទទួល​បន្ទុក​តំបន់​មជ្ឈិម​បូព៌ា និង​អាស៊ី​កណ្តាល CENTCOM នាទី​ក្រុង​តាម​ប៉ា​រដ្ឋ​ផ្ល​រី​ដា លោក​អូ​បា​ម៉ា ថ្លែង​ថា យើង​ពុំ​ចូល​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​តាម​ជើង​គោក​ជា​ថ្មី​ទៀត​នៅ​អីុរ៉ា​ក់​ឡើយ ដោយ​លោក​ទុក​នាទី​នេះ​ដល់​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ លោក​អូ​បា​ម៉ា មាន​ប្រសាសន៍​ថា យើង​នឹង​ដឹកនាំ​ក្រុមចម្រុះ​ធំ​មួយ​របស់​បណ្តា​ប្រទេស​ដែល​នឹង​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​នេះ ពីព្រោះ​ពុំ​មាន​តែ​អា​មេ​រិ​ក​ម្នាក់ឯង​ទេ ដែល​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម គឺ​ពិភពលោក​ដែល​បដិសេធ​អំពើ​សាហាវព្រៃផ្សៃ​របស់​ក្រុម​នេះ ។

លោក​អូ​បា​ម៉ា យល់​ថា សហរដ្ឋអាមេរិក​ម្នាក់ឯង​ពុំ​អាច​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​នេះ​ឡើយ​។ បទ​ពិសោធន៍​បង្រៀន​យើង​ថា ពេល​យើង​ធ្វើ​អ្វី​ៗ​តែ​ម្នាក់ឯង ហើយ​ប្រជាជន​នៃ​ប្រទេស​ទាំងឡាយ​មិន​ចូលរួម បញ្ហា​ទាំងឡាយ​តែ​ដដែល​ៗ​លេចឡើង​វិញ ។ ដូច្នេះ​គេ​ត្រូវធ្វើ​របៀប​ផ្សេង​ៗ៕