ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចាយប្រាក់​19​ពាន់​លាន​ដុល្លារ​លើ​ការ​វិនិយោគ​ក្រៅប្រទេស​ក្នុង​ខែកក្កដា

9 ឆ្នាំ មុន

ហាណូយ ៖ ប្រទេស​វៀតណាម​បាន​បណ្តាក់ទុន​១៩​ពាន់​លាន​ដុល្លារ លើ​៨៩០​គម្រោង​នៅ​បណ្តា​ប្រទេស​ចំនួន​៦៣​លើ​ពិភពលោក ក្នុង​ខែកក្កដា ឆ្នាំ​២០១៤ ។

ភាគច្រើន​នៃ​គម្រោង​ទាំងនោះ គឺ​ប្រតិបត្តិ​នៅ​ក្នុង​វិស័យ​ប្រេង​និង​ឧស្ម័ន ការ​ដាំ​ដុះ​ដើមឈើ​លក្ខណៈ​ឧស្សាហកម្ម ផលិតកម្ម​អគ្គិសនី និង​ទូរគមនាគមន៍ ។ ក្នុង​នោះ ទ្បា​វ

ហាណូយ ៖ ប្រទេស​វៀតណាម​បាន​បណ្តាក់ទុន​១៩​ពាន់​លាន​ដុល្លារ លើ​៨៩០​គម្រោង​នៅ​បណ្តា​ប្រទេស​ចំនួន​៦៣​លើ​ពិភពលោក ក្នុង​ខែកក្កដា ឆ្នាំ​២០១៤ ។

ភាគច្រើន​នៃ​គម្រោង​ទាំងនោះ គឺ​ប្រតិបត្តិ​នៅ​ក្នុង​វិស័យ​ប្រេង​និង​ឧស្ម័ន ការ​ដាំ​ដុះ​ដើមឈើ​លក្ខណៈ​ឧស្សាហកម្ម ផលិតកម្ម​អគ្គិសនី និង​ទូរគមនាគមន៍ ។ ក្នុង​នោះ ទ្បា​វ កម្ពុជា រុ​ស្ស៊ី និង​វេ​ណេ​ស៊ុ​យ​អេ​ទ្បា នៅ​តែ​ជា​ទិស​ដៅ​ធំ​នៃ​ការ​វិនិយោគ​របស់​វៀតណាម ។ នៅ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ ក្រសួងផែនការ​និង​វិនិយោគ បាន​អនុញ្ញាត​ឬ​ចេញ​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ​របស់​វៀតណាម​ចំនួន​៦៨ ក្នុង​ប្រទេស​ចំនួន២១ ។ គម្រោង​ទាំងនោះ បាន​ចុះបញ្ជី​ទុន​សរុប​៨៩៤​លាន​ដុល្លារ នៃ​បរិមាណ​ជិត​៦០៩​លាន​ដុល្លារ ដែល​ត្រូវ​បាន​ចាយវាយ ។

ម្យ៉ាងទៀត ការ​វិនិយោគ​ត្រូវ​បាន​ចំណាយ​ជា​ចម្បង​ទៅ​លើ​បច្ចេកវិទ្យា​ព័ត៌មាន កសិកម្ម និង​ព្រៃឈើ ក្នុង​ប្រទេស​អាស៊ាន​ដូច​ជា កម្ពុជា មី​យ៉ា​ន់​ម៉ា និង​ទ្បា​វ ៕