ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ដំឡើងបន្ថែម​ឋានន្តរស័ក្តិផ្កាយ៣ ​ចំនួន​០៧នាក់​ និ​ង ផ្កាយ២ ចំនួន០៥នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ នាយនគរបាលជាតិ​ជាន់ខ្ពស់​ចំនួន១២នាក់ ​ក្នុងនោះឋានន្តរស័ក្តិផ្កាយ៣​ចំនួន០៧នាក់ ​និង​ ផ្កាយ២ចំនួន០៥នាក់ ​បានត្រូវធ្វើពិធីបំពាក់ឋានន្តរស័ក្តិ​ នាព្រឹកថ្ងៃទី១៨​ កញ្ញា ​២០១៤​ ក្រោមអធិបតីភាព​ លោកនាយឧត្តម​សេនីយ៍​ផ្កាយមាស៤ ​នេត សាវឿន​ អគ្គស្នងការ​នគរបាលជាតិ​ក្រសួងមហាផ្ទៃ ។

ជាមួយនឹងពិធីបំពាក់​ឋានន្តរស័ក្តិ​នាយនគរបាលជាតិជាន់ខ្ពស់ទំាង​១២រូបខាងលើ​ ក៍មានការប្រកាសតែងតំាង​មុខតំណែងផងដែរ​ ក្នុងនោះ​លោកឧត្តមសេនីយ៍ឯក​ ហ៊ឹម យ៉ាន ​ត្រូវបានតែងតំាង​ជាប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​សាធារណៈ ​និង ​លោកឧត្តមសេនីយ៍ត្រី​ អែល សំនាង ​ត្រូវបានតែងតំាង​ជាប្រធាននាយកដ្ឋាន​សណ្តាប់ធ្នាប់ ​និង ​ដំឡើងឋានន្តរស័ក្តិ​ជាឧត្តមសេនីយ៍ទោ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕