ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​និយាយ​ថា​ត្រៀម​បញ្ជូន​ក្បួន​រថយន្ត​មនុស្សធម៌​ទី​3​ទៅ​អ៊ុយ​ក្រែ​ន

9 ឆ្នាំ មុន

ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ថា ប្រទេស​រុ​ស្ស៊ី​ត្រៀម​បញ្ជូន​ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌​ទី​៣ ទៅ​កាន់​តំបន់​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ​ទៀត ។ លោក វ្ល៉ា​ឌី​មៀរ ស្តេ​ប៉ាណូ​វ អនុរដ្ឋមន្ត្រី​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​គូសបញ្ជាក់​ថា យើង​ត្រៀម​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ ។ នា​ចុង​ស​ប្តា​ហ៍​នេះ​យើង​អាច​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​

ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ថា ប្រទេស​រុ​ស្ស៊ី​ត្រៀម​បញ្ជូន​ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌​ទី​៣ ទៅ​កាន់​តំបន់​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ​ទៀត ។ លោក វ្ល៉ា​ឌី​មៀរ ស្តេ​ប៉ាណូ​វ អនុរដ្ឋមន្ត្រី​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​គូសបញ្ជាក់​ថា យើង​ត្រៀម​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ ។ នា​ចុង​ស​ប្តា​ហ៍​នេះ​យើង​អាច​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​នោះ ប្រសិនបើ​ការ​សម្រេចចិត្ត​នានា​ត្រូវ​បាន​ធ្វើ ។ យុទ្ធនាការ​ប្រមូល​ជំនួយ​មនុស្សធម៌​ត្រូវ​បាន​ធ្វើ​ទូ​ទាំង​ប្រទេស​ជាមួយ​ទិស​ដៅ​ជួយ​សម្រាល​ការ​លំបាក​របស់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន ឱ្យ​អាច​រៀបចំ​ខ្លួន​ពេល​រដូវរងា​ជិត​មក​ដល់ ។

លោក ស្តេ​ប៉ាណូ​វ ក៏​អំពាវនាវ​ផង​ដែរ​ដល់​កាកបាទក្រហម​អន្តរជាតិ CICR ឱ្យ​ដើរតួ​នាទី​កាន់តែ​សកម្ម​មួយ​ក្នុង​ការ​បញ្ជូន និង​ចែកចាយ​ជំនួយ​មនុស្សធម៌​នៅ​អ៊ុយ​ក្រែ​ន ។ លោក​បន្ត​ថា CICR ត្រូវ​ប្រកាន់​ជំហរ​កាន់តែ​មុ​ឺ​ង​ម៉ាត់​មួយ ដើម្បី​ចៀសវាង​កុំឱ្យ​មានការ​រាំងស្ទះ​នៅ​តាម​ព្រំដែន​រយៈពេល​៣​ស​ប្តា​ហ៍ ។ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌​ទី​២​របស់​រុ​ស្ស៊ី បាន​ចូល​ទៅ​ដល់ទី​ក្រុង​លូ​ហ្គា​ន​ស្ក៍​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​១៣ កញ្ញា កន្លង​មកនេះ ខណៈ​ក្បួន​រថយន្ត​ទី​មួយ​ដែល​ដឹក​ជំនួយ​សង្គ្រោះ​ប្រមាណ​ជា​២.០០០​តោន បាន​ទៅ​ដល់ កាលពី​ថ្ងៃ​ទី​២២ សីហា ៕