ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បះបោរ​40​នាក់​ស្លា.ប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​ប៉ា​គី​ស្ថាន

9 ឆ្នាំ មុន

កងទ័ព​ប៉ា​គី​ស្ថាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា​ថា បណ្តា​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នានា​របស់​ពួក​បះបោរ​នៅ​តំបន់​កុលសម្ព័ន្ធ​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ដោយ​សម្លា.ប់​ពួក​សកម្មប្រយុទ្ធ​ក្នុងស្រុក និង​មក​ពី​បរទេស​៤០​នាក់ ។ តាម​សេចក្តី​ប្រកាស​មួយ​កងទ័ព​និយាយ​ថា នា​ថ្ងៃ​ទី​១៧ កញ្ញា ពេល​វាយប្រហារ​តាម​អាកាស ទីតាំង​៥​របស់​ពួក​ភេរវ​ករ និង​បណ្តា​ឃ្លាំង​

កងទ័ព​ប៉ា​គី​ស្ថាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា​ថា បណ្តា​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នានា​របស់​ពួក​បះបោរ​នៅ​តំបន់​កុលសម្ព័ន្ធ​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ដោយ​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ក្នុងស្រុក និង​មក​ពី​បរទេស​៤០​នាក់ ។ តាម​សេចក្តី​ប្រកាស​មួយ​កងទ័ព​និយាយ​ថា នា​ថ្ងៃ​ទី​១៧ កញ្ញា ពេល​វាយប្រហារ​តាម​អាកាស ទីតាំង​៥​របស់​ពួក​ភេរវ​ករ និង​បណ្តា​ឃ្លាំង​ស្តុក​គ្រាប់រំសេវ​ត្រូវ​កម្ទេច ហើយ​ពួក​ភេរវ​ករ​៤០​នាក់​ស្លាប់ ក្នុង​នោះ​រួម​មាន​ពួក​បរទេស​ផង​នៅ​ភូមិ NAWAE KILLI និង​ភូមិ ZARAM ASAR តំបន់​វ៉ា​ហ្ស៊ី​វី​ស្ថាន​ខាងជើង ។

ការ​វាយប្រហារ​តាម​អាកាស​ទាំងនោះ គឺ​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​យោធា​ធំ​មួយ​បើក​ធ្វើ​ពី​ខែមិថុនា​មក ក្រោយ​បរាជ័យ​នៃ​កិច្ចចរចា​សន្តិភាព​នៅ​តំបន់​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ជា​តំបន់​ចាត់ទុកជា​ទីតាំង​បង្អែក​ធំ​បំផុត​របស់​ពួក​បះបោរ ។ កងទ័ព​និយាយ​ថា តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​នោះ​មក ពួក​បះបោរ​ជាង​១.០០០​នាក់​បាន​ត្រូវ​សម្លាប់ ។ ប្រតិបត្តិការ​នេះ ក៏​ញ៉ាំង​ឱ្យ​មនុស្ស​ប្រមាណ​ជា​១​លាន​នាក់​រត់​ភៀសខ្លួន​ផង​ដែរ ។ កងទ័ព​បន្ត​ថា ប្រមាណ​ជា​៩០% នៃ​តំបន់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​បះបោរ​ត្រូវ​បាន​រំដោះ ៕