ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បូ​៊​អុ​ី​ង និង SPACEX នឹង​កសាង​តាក់ស៊ី​អវកាស​សម្រាប់ NASA

9 ឆ្នាំ មុន

ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក NASA ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា​ថា ជ្រើសរើស​ក្រុមហ៊ុន​បូ​៊​អុ​ី​ង និង​ក្រុមហ៊ុន SPACEX សម្រាប់​ផលិត​យានអវកាស​ឯកជន​ដំបូង​២ ដែល​អាច​ដឹក​អវកាសយានិក​ទាំងឡាយ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។ លោក CHARLES BOLDEN ប្រមុខ NASA និយាយ​ថា

ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក NASA ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា​ថា ជ្រើសរើស​ក្រុមហ៊ុន​បូ​៊​អុ​ី​ង និង​ក្រុមហ៊ុន SPACEX សម្រាប់​ផលិត​យានអវកាស​ឯកជន​ដំបូង​២ ដែល​អាច​ដឹក​អវកាសយានិក​ទាំងឡាយ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។ លោក CHARLES BOLDEN ប្រមុខ NASA និយាយ​ថា នេះ​ជា​កុងត្រា​ធំ​មួយ​មាន​ទឹកប្រាក់​ដល់​ទៅ​៦,៨​ពាន់​លាន​ដុល្លារ​ដោយ​ប៊ូ​អុ​ី​ង​ទទួល​ចំណែក​ធំ​បំផុត​ជាមួយ​ទឹកប្រាក់​៤,២​ពាន់​លាន​ដុល្លារ ចំណែក​២,៦​ពាន់​លាន​ដុល្លារ​សម្រាប់​ក្រុមហ៊ុន SPACEX ។

តាក់ស៊ី​អវកាស​ទាំងនេះ​ជា​ពិសេស​នឹង​អាច​បញ្ចប់​ការ​ចំណុះ​របស់​សហរដ្ឋអាមេរិក​លើ​រុ​ស្ស៊ី​។​ខណៈ​ដែល​ទំនាក់ទំនង​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុម​មូ​ស្គូ​ធ្លាក់​ចុះ​ដុនដាប ពិសេស​ដោយសារ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន អង្គការ NASA ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១១ មក​ពឹង​លើ​យានអវកាស SOYOUZ របស់​រុ​ស្ស៊ី​ដើម្បី​ដឹក​អវកាសយានិក​របស់​ខ្លួន​ទៅ​កាន់​ស្ថានីយ ISS ។ ប្រតិបត្តិការ​នេះ NASA ត្រូវ​ចំណាយ​ប្រាក់​៧០​លាន​ដុល្លារ​សម្រាប់​កៅអី​មួយ ។

លោក BODEN វាយតម្លៃ​ថា ពេល​នេះ​យើង​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​វែង​មួយ​ដែល​នាំ​ឱ្យ​យើង​ជិត​មាន​លទ្ធភាព​បញ្ជូន​បណ្តា​អវកាសយានិក​របស់​យើង​ចេញពី​សហរដ្ឋអាមេរិក​ក្នុង​យានអវកាស​អា​មេ​រិ​ក ។ ដៃគូ​បូ​៊​អុ​ី​ង និង SPACAX ក៏​សន្យា​ផង​ដែរ​ជួយ​ផ្តល់​ឱកាស​ដល់​មនុស្ស​កាន់តែ​ច្រើន​អាច​ធ្វើ​ដំណើរ​តាម​យានអវកាស​ឯកជន​ទាំងនេះ ។

ប្រមុខ​អង្គការ NASA ដែល​លោក​ក៏​ជា​អតីត​អវកាសយានិក​១​រូប​ដែរ​នោះ​បន្ត​ថា ការ​ផ្តល់​ភារៈ​ខាង​ដឹក​ជញ្ជូន​ទៅ​កាន់​តារាវិថី​ទាប​ដល់​ឧស្សាហកម្ម​ឯកជន​អាច​ឱ្យ NASA មាន​ពេល​ផ្តោត​កាន់តែ​ខ្លាំង​ថែម​ទៀត​លើ​មហិច្ឆតា​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​ព្រះ​អង្គារ ។ ការ​ហោះហើរ​ដំបូង​ៗ​របស់​យានអវកាស​ឯកជន​ទាំងនេះ​អាច​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៧ ៕