ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​សម្រាប់​ទស្សនា​កម្សាន្ត

9 ឆ្នាំ មុន

១-​ឆ្កែ​អង្គុយ​យាម​លើដំបូល​ផ្ទះ
ឆ្កែ​ជា​សត្វ​ចិញ្ចឹម​មានសំណាង​ល្អ បាន​ដើរ​លេង​ជាមួយ​ម្ចាស់ ។ ឆ្កែ​ចេះ​ស្វាគមន៍​ម្ចាស់​នៅ​ពេល​ត្រឡប់​មក​ផ្ទះ ពិសេស​វា​ការពារ​ផ្ទះ ។ ជាក់ស្តែង​ឆ្កែ​មួយ​ក្បាល​ឡើង​អង្គុយ​លើដំបូល​ផ្ទះ បើ​មាន​មនុស្ស​ចម្លែក​ចូល​វា​នឹង​ព្រុស ។

១-​ឆ្កែ​អង្គុយ​យាម​លើដំបូល​ផ្ទះ
ឆ្កែ​ជា​សត្វ​ចិញ្ចឹម​មានសំណាង​ល្អ បាន​ដើរ​លេង​ជាមួយ​ម្ចាស់ ។ ឆ្កែ​ចេះ​ស្វាគមន៍​ម្ចាស់​នៅ​ពេល​ត្រឡប់​មក​ផ្ទះ ពិសេស​វា​ការពារ​ផ្ទះ ។ ជាក់ស្តែង​ឆ្កែ​មួយ​ក្បាល​ឡើង​អង្គុយ​លើដំបូល​ផ្ទះ បើ​មាន​មនុស្ស​ចម្លែក​ចូល​វា​នឹង​ព្រុស ។

២-​កាត់​រោម​ប្រចាំឆ្នាំ
«​អាល់ ប៉ា​ហ្គា​» សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ក្នុង​ត្រកូល​សត្វ​អូដ្ឋ​ស្រ​ដៀង​សត្វ​លា បាន​ដើរ​នៅ​លើ​វាលស្មៅ​ក្នុង​ក្រុង​អ៊ុ​ន​ហ្គេ​ន ខេត្ត​សាល​ប៊ួ​ក ប្រទេស​អូ​ទ្រី​ស ក្រោយ​ពី​កាត់​រោម​ប្រចាំឆ្នាំ​ដើម្បី​យក​ទៅ​ផលិត​ជា​សម្លៀក​បំពាក់ ។

៣-​ចុងភៅ​ចាញ់​សណ្តែក
លោក​រ៉ុ​ប គ្រី​ហ្វ​ហ្វ៊ី​ត ចុងភៅ​ជនជាតិ​អង់គ្លេស​បាន​លាលែង​ពី​តំណែង ព្រោះតែ​ឃើញ​សណ្តែក​មិន​បាន​រកកល់​ចង់​ក្អួត ។

៤-​ចិញ្ចៀន​អាន​អក្សរ
បុគ្គលិក​នាយកដ្ឋាន​បច្ចេកវិទ្យា​ម៉ាសា​ឈូ​សេត (MIT) សហរដ្ឋអាមេរិក បាន​អនុវត្ត​ពី​របៀប​ប្រើ​ឧបករណ៍​ជួយ​អាន​អក្សរ​សម្រាប់​ជន​ពិការ​ភ្នែក ។ ឧបករណ៍​នេះ​អាច​ប្រើប្រាស់​បាន​ងាយស្រួល គ្រាន់តែ​ពាក់​នៅ​ម្រាមដៃ​ដូច​ចិញ្ចៀន​ទូទៅ ហើយ​រំកិល​តាម​អក្សរ​វា​នឹង​បញ្ចេញ​សំឡេង​អាន​អក្សរ ។

៥-​ប្រឆាំង​មិន​ឱ្យ​ដេញថ្លៃ
រូបចម្លាក់​បុរាណ​របស់​អេ​ហ្ស៊ី​ប​មាន​អាយុ​ជាង​៤០០០​ឆ្នាំ ស្ថិត​ក្នុង​សារមន្ទីរ «​ន័​រ​ថេ​ម​តុ​ន មុ​យ​សើ​ុ​ម​អែ​៊​ន​អាត ហ្គា​ល័​រ​រី​» កំពុង​ត្រៀម​ដាក់​ដេញថ្លៃ​ដោយ​រំពឹង​ថា នឹង​លក់​បាន​ជាង​១០​លាន​ដុល្លារ ប៉ុន្តែ​លោក​សា​ហ៊ី ហា​វាស់ អតីតរដ្ឋមន្ត្រី​បុរាណវត្ថុ​របស់​អេ​ហ្ស៊ី​ប​ជំទាស់​ថា សារមន្ទីរ​គ្មាន​សិទ្ធិ​លក់​រូបចម្លាក់​នោះ​ទេ ។

៦-​អភិរក្ស​បា​ឡែ​ន​ពណ៌​ខៀវ
បុគ្គលិក​ក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​អា​មេ​រិ​ក​នៅ​ក្រុង​ញូ​វ​យ៉​ក សម្អាត​រូបសំណាក​បា​ឡែ​ន​ពណ៌​ខៀវ​នៅ​មុន​ពេល​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​បា​ឡែ​ន​ពណ៌​ខៀវ​ជា​សត្វ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ។

៧-​មនុស្ស​យន្ត​រត់​តុ
មនុស្ស​យន្ត​អច្ឆរិយ កាន់​ថាស​លើក​អាហារ​ជូន​អតិថិជន​ក្នុង​ហាង​នៅ​ស្រុក​ឃុន​ឆាន ខេត្ត​ជាំ​ង​ស៊ូ ភាគ​ខាងកើត​ប្រទេស​ចិន ៕