ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួម៉ៅ​ផឹក​ស្រា​ស្រវឹង​ជោក​ជាំ​គូ​ដណ្តឹង​ស្តី​បន្ទោស​ថែម​ចង.ក​ស្លា.ប់​លើ​កាណូត​បូម​ខ្សាច់​

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​អត្តឃា.ត​ដោយ​យក​ខ្សែពួរ​ចង​.​ក​សម្លា.ប់​ខ្លួន​ភ្ជាប់​នឹង​ធ្នឹម​ដំបូល​កាណូត​បូម​ខ្សាច់ បន្ទាប់​ពី​មាន​វិបត្តិ​ក្នុង​គ្រួសារ​ផឹកស្រា​ស្រវឹង ហើយ​ត្រូវ​គូ​ដណ្តឹង​ស្តីបន្ទោស​ឱ្យ​ថែម​ទៀត ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា នៅ​ក្នុង​កាណូត​បូម​ខ្សាច់ ស្ថិត​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​យក​ខ្សែពួរ​ចង​.​ក​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ធ្នឹម​ដំបូល​កាណូត​បូម​ខ្សាច់ បន្ទាប់​ពី​មាន​វិបត្តិ​ក្នុង​គ្រួសារ​ផឹកស្រា​ស្រវឹង ហើយ​ត្រូវ​គូ​ដណ្តឹង​ស្តីបន្ទោស​ឱ្យ​ថែម​ទៀត ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា នៅ​ក្នុង​កាណូត​បូម​ខ្សាច់ ស្ថិត​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។

យុវជន​ដែល​គិត​ខ្លី​ឈ្មោះ ជន វ៉ា អាយុ​២១​ឆ្នាំ ជា​កម្មករ​បូម​ខ្សាច់ មាន​លំនៅ​ភូមិ​បឹង​ជន្លេន ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល មាន​គូ​ដណ្តឹង​ឈ្មោះ ស៊ីវ ចាន់​ធី អាយុ​២៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ។ តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ភ្ញាក់ផ្អើល​មាន​កម្មករ​ម្នាក់​បាន​ឡើង​ទៅ​លើ​កាណូត​បូម​ខ្សាច់​ក៏​ប្រទះ​ឃើញ​កម្មករ​ឈ្មោះ ជន វ៉ា ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្រោម​ដំបូល​កាណូត​ផ្នែក​ខាងក្រោយ​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត និង​បាន​រាយការណ៍​មក​សមត្ថកិច្ច ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា កម្មករ​រូប​នេះ បាន​យក​ខ្សែពួរ​ចង​.​ក​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ដំបូល​កាណូត​តែ​ពុំ​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​ទេ ។

តាម​ស្ត្រី​ជា​គូ​ដណ្តឹង​ឈ្មោះ ស៊ីវ ចាន់​ធី បានឱ្យ​ដឹង​ថា កាលពី​វេលា​ក្បាល​ព្រលប់​គូ​ដណ្តឹង​របស់​នាង​បាន​ផឹកស្រា​ស្រវឹង ហើយ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ជួល​របស់​នាង​ដែល​នៅ​ក្បែរនោះ ។ ដោយសារ​តែ​កន្លង​មក​គូ​ដណ្តឹង​ធ្នាប់​សន្យា​ថា ឈប់​ផឹកស្រា ហើយ​ពេល​នេះ​នៅ​តែ​ផឹក​ស្រវឹង​ទៀត នាង​បាន​ស្តីបន្ទោស​ឱ្យ​បន្តិចបន្តួច រួម​ផ្សំ​មានរឿង​ក្នុង​គ្រួសារ​ផង ក៏​បាន​ខឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​កន្លែង​ស្នាក់​នៅ​លើ​កាណូត​វិញ ក៏​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ។ កន្លង​មក ព្រោះតែ​មានរឿង​រ៉ាវ​ក្នុង​គ្រួសារ ឪពុក​មាន​ស្រី​ថ្មី​ធ្វើបាប​ចិត្ត​ម្តាយ ធ្វើ​ឱ្យ​យុវជន​នេះ ព្យាយាម​សម្លាប់​ខ្លួន​២​លើក​រួច​មក​ហើយ​តែ​ពុំ​សម្រេច ពេល​នេះ​ចង​.​ក​សម្លាប់​ខ្លួន ក៏​ស្លាប់​ដូច​បំណង ។

បើ​តាម​ស្ត្រី​ឈ្មោះ ជា យ​ន អាយុ​៥២​ឆ្នាំ ជា​ម្តាយ​របស់​យុវជន​រង​គ្រោះ បានឱ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា កន្លង​មក​កូនប្រុស​របស់​គាត់​បាន​ខឹង​នឹង​ឪពុក​ដែល​បាន​វាយ​ធ្វើបាប​គាត់​ជា​ប្រពន្ធ និង​រករឿង​ទាស់ទែង​ក្នុង​គ្រួសារ ព្រោះតែ​មាន​ស្រី​ថ្មី និង​មានកូនទៀត ។ នៅ​ពេល​ដែល​ជួប​គាត់​ម្តង​ៗ​កូនប្រុស​ចេះ​តែ​បង្ខំ​ឱ្យ​គាត់​លែង​ប្តី ហើយ​គាត់​ជា​ម្តាយ​បាន​សម្រេចចិត្ត​លែង​ប្តី​ដែរ តែ​លែង​មិន​ដាច់ ។ ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ទៀត​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៦ កញ្ញា កូនប្រុស​បាន​មក​ផ្ទះ​យក​ធុងបាស់ ហើយ​ប្រាប់​គាត់​ជា​ម្តាយ​ថា ចាប់ពី​ពេល​នេះ​តទៅ​លែង​មក​ជាន់​ផ្ទះ​ទៀត​ហើយ បើ​ម្តាយ​នៅ​តែ​ទ្រាំ​រស់នៅ​ជាមួយ​ឪពុក​ចិត្ត​មិន​ស្មោះ​បែប​នេះ រួច​ក៏​ត្រឡប់​ទៅ​បាត់ ស្រាប់តែ​ព្រឹក​ឡើង​ទទួល​ដំណឹង​ដ៏​រន្ធត់​ចិត្ត​ថា កូនប្រុស​បាន​ចង​.​ក​សម្លាប់​ខ្លួន ៕