ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​ជិះ​ម៉ូតូ​បង្ហោះ​ពេក សិស្ស​១​ក្រុម​ត្រូវ​​នគរបាល​ចាប់​ដុះក្អែល (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​១​ក្រុម ត្រូវ​បាន​នគរ​បាល​ខេត្ត ចាប់​ឃាត់ខ្លួន បន្ទាប់​ពីសា​លា​ផ្អាក​ការ​រៀនសូត្រ ស្រាប់តែ​ពួក​គេ​មិន​ជួយ​ធ្វើ​ការងារ​ឪពុក​ម្តាយ បែរជា​នាំ​គ្នា​ទៅ​ជិះ​ម៉ូតូ​បង្ហោះ​បង្ក​ភាព​អ​នា​ធិ​យ្យ និង​គ្រោះថ្នាក់​ដល់​ខ្លួនឯង…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​១​ក្រុម ត្រូវ​បាន​នគរ​បាល​ខេត្ត ចាប់​ឃាត់ខ្លួន បន្ទាប់​ពីសា​លា​ផ្អាក​ការ​រៀនសូត្រ ស្រាប់តែ​ពួក​គេ​មិន​ជួយ​ធ្វើ​ការងារ​ឪពុក​ម្តាយ បែរជា​នាំ​គ្នា​ទៅ​ជិះ​ម៉ូតូ​បង្ហោះ​បង្ក​ភាព​អ​នា​ធិ​យ្យ និង​គ្រោះថ្នាក់​ដល់​ខ្លួនឯង ព្រមទាំង​អ្នក​ដទៃ ហើយ​ក៏​ត្រូវ​ចាប់​ឃាត់ខ្លួន​យក​ទៅ​អប់រំ​តែ​ម្តង កាលពី​ម៉ោង​៤​និង​២៥​នាទី ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ស្ថិត​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ ចំណែក​ការ​ជិះ​ម៉ូតូ​បង្ហោះ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា លុះ​ពួក​គេ​ថត​បង្ហោះ​ហ្វេ​ស​ប៊ុក ក៏​ត្រូវ​នគរបាល​ស្រាវជ្រាវ​ចាប់​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ទោ គិត ធី​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​នគរបាល​ចេញ​ល្បាត និង​បង្ក្រាប​ករណី​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ដែល​បង្ក​អសន្តិសុខ និង​អនាធិបតេយ្យ​ដល់​សង្គម ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​ចុះ​បង្ក្រាប​នេះ នគរបាល​បាន​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ដោយ​ឃាត់ខ្លួន​ក្រុម​យុវជន​ចំនួន​៥​នាក់ ដូច​ជា ៖ ១. ឈ្មោះ ស៊ិ​ន សុវណ្ណ​ធា អាយុ​១៥​ឆ្នាំ ២. ឈ្មោះ ផៃ រក្សា អាយុ​១៦​ឆ្នាំ ៣. ឈ្មោះ ទី ប្រុស អាយុ​១៦​ឆ្នាំ ៤. ឈ្មោះ ទឹក ឌៀ​រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៥. ឈ្មោះ វ៉​ន វិច្ឆិកា អាយុ​១៦​ឆ្នាំ ពួក​គេ​ជា​សិស្ស​វិទ្យាល័យ ។

ប្រភព​ដដែល​បន្ត​ថា ករណី​បង្ហោះ​ម៉ូតូ​ខាងលើ​នេះ ក្រោយ​ពី​ការ​សួរនាំ​កម្លាំង​ផ្នែក​ព្រហ្ម ទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​ធ្វើ​កិច្ចសន្យា​ឱ្យ​រាងចាល ដោយ​អប់រំ​ណែនាំ រួច​ឱ្យ​អាណា​ព្យាបាល​ធានា​យក​ទៅ​ផ្ទះ​វិញ ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៀត ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា ពួក​គេ​ទាំងនោះ​ជា​ក្មេង​គេច​សាលារៀន ទោះបីជា​ថ្ងៃ​រៀនសូត្រ ក៏​មិន​ចូល​រៀន​ដែរ គឺ​យក​តែ​ប្រាក់​ម៉ែឪ​ទៅ​ចាយ​បំផ្លាញ​ឥត​ប្រយោជន៍ ហើយ​កុហក​ថា យក​ទៅ​រៀន​គួរ​ជាដើម ។

ជួនកាល ពួក​គេ​ទាំងនោះ រំខាន​មិត្តភក្តិ និង​អុកឡុក​អ្នករៀន​សូត្រ ហើយ​ល្បួង​នាំ​មិត្តភក្តិ​ដទៃ​ទៀត​ឱ្យ​គេច​សាលា​ដូច​ខ្លួនឯង​ដែរ ។ ប្រជា​ពលរដ្ឋ​ក៏​សំនូមពរ​ឱ្យ​ឪពុក​ម្តាយ​ទាំងអស់ ត្រូវ​តាមដាន​សកម្មភាព និង​ការ​សិក្សា​របស់​កូន​ៗ​ខ្លួន​ជា​ប្រចាំ ដើម្បី​កុំ​បណ្តែតបណ្តោយ​ឱ្យ​ហួសពេល​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ