ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលអ​ប់រំកែប្រែម១​ព្រៃស និមន្តព្រះស​ង្ឃ៧អង្គរាប់បាត្រកាន់​បិណ្ឌទី៨

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មណ្ឌល​អប់រំ​កែប្រែម​១ ​ដែល​ហៅ​ថា​ពន្ធនាគារ​​ព្រៃសកាល​ពីថ្ងៃ​ទី ១៦ ​កញ្ញា បាន​និមន្ត​ព្រះ​សង្ឃ​ចំនួន៧​អង្គ ​ដែល​គង់ចាំ​ព្រះ​វស្សា​នៅ​វត្តអង្គ​មេត្រី សង្កាត់​ព្រៃស​ ខណ្ឌ​ដង្កោ​ បាន​ធ្វើ​ពិធី​រាប់​បាត​កាន់​បិណ្ឌ ​ដើម្បី​ឧទ្ទិស ​កុសល​ផល​បុណ្យ​​ជួនដល់​បុព្វ​ការីជន​ដែល​បាន​ចែក​ឋាន​ទៅ​បរ​លោក​ខាង​មុខ ។ ក្នុង​ពិធី​

រាជ​ធានី​ភ្នំ​ពេញ ៖ មណ្ឌល​អប់រំ​កែប្រែម​១ ​ដែល​ហៅ​ថា​ពន្ធនាគារ​​ព្រៃសកាល​ពីថ្ងៃ​ទី ១៦ ​កញ្ញា បាន​និមន្ត​ព្រះ​សង្ឃ​ចំនួន៧​អង្គ ​ដែល​គង់ចាំ​ព្រះ​វស្សា​នៅ​វត្តអង្គ​មេត្រី សង្កាត់​ព្រៃស​ ខណ្ឌ​ដង្កោ​ បាន​ធ្វើ​ពិធី​រាប់​បាត្រកាន់​បិណ្ឌ ​ដើម្បី​ឧទ្ទិស ​កុសល​ផល​បុណ្យ​​ជួនដល់​បុព្វ​ការីជន​ដែល​បាន​ចែក​ឋាន​ទៅ​បរ​លោក​ខាង​មុខ ។ ក្នុង​ពិធី​នោះ​មានកា​រចូល​រួមពី​សំណាក់​លោក​ ស្រ៊ុន​ លាង ​ប្រធាន​ពន្ធ​នាគារ​ លោក យិន ​គន្ធ អនុ​ប្រធាន​ទទួល​បន្ទុក​ការងា​រប្រតិ​បត្តិ ​លោក​ តេង ​បុត្រធី ​តំណា​ងឲ្យលោ​កឧត្តម​សេនីយ៍​ឯក គុយ ​ប៊ុនសន អគ្គនាយក​ពន្ធនាគា​រ​ក្រ​សួងម​ហាផ្ទៃ ​មន្រ្តី​ អនុរក្ស ​ព្រ​មទាំង ​ក្រុម​គ្រួសារ ​។ ជាមួយ​នោះ​ដែរ​ក៏បាន​ឲ្យ​ទណ្ឌិត​ចំនួន​២០០​នាក់​ចូល​រួម​ថ្វាយ​បង្គំ​ព្រះសង្ឃ​ និ​ងរាប់​បាត្រ​តាម​ប្រពៃណី​ ។

លោក​ ស្រ៊ុន ​លាង ​បាន​លើក​ឡើង​ពីទំនៀម​ទម្លាប់​ប្រពៃណី​ដ៏ល្អផូរ​ផង់​របស់​ប្រជាជាតិ​ខ្មែរ ដែល​តែង​តែ​ប្រា​រព្វពិ​ធីបុណ្យ​កាន់​បិណ្ឌ និ​ងភ្ជុំបិ​ណ្ឌ តាំង​ពីដូន​តាមក​មិន​ដែល​ខាន​ ។ ​លោក​ប្រធាន​បន្តថា បើ​ទោះ​បីជា​ពេល​នេះ​ពិធីរាប់​បា​ត្រ​កាន់​បិណ្ឌ​យើងបា​នប្រព្រឹត្តិ​ទៅ​នៅ​ក្នុងពន្ធនា​គារក៏​ដោយការប្រា​រព្វ ពិធី​បុណ្យ​នេះ​សំខាន់​តែ​មួយ​គត់ ​គឺដើម្បី​ឧទ្ទិសកុ​សល​ផល​បុណ្យ​ជួន​ ដល់បុព្វ​ការីជ​នមាន​ជីដូនជី​តាញាតិ​ការ៧ស​ន្តាន ដែល​ចែក​ឋាន​ទៅ ​ហើយ​នោះ​មិនដឹងថា​ពួកគាត់យោង​យកកំណើ​តជាអ្វី ​ក្នុង​ឋានប​រមសុ​ខឬទុក្ខ​នោះ​ឡើយ ​។ ហើយ​ម្យ៉ាង​វិញ​ទៀតកុស​លផល​បុណ្យ​ដែលយើ​ងទាំង​អស់គ្នា​ធ្វើនាពេល​នេះ ក៏ដើម្បី​សេចក្តី​សុខ​សិរីសួស្តី សម្រាប់​ការ​រស់​​នៅប្រកប​របរ​ទទួល​ទានផ្ទាល់ខ្លួនផងដែរ ។

ស្របពេលការអភិ​វឌ្ឍរីកចម្រើនគ្រប់វិសយ័ទាំងពុទ្ធចក្រ និ​ង​អា​ណាចក្រ ​ក្រោមកា​រដឹក​ ​នាំដ៏​ឈ្លៀស​​វៃរបស់​​ប្រមុខ​រាជរដ្ឋា​ភិបាល ​ដែលមាន​​សម្តេច​​អគ្គមហា​សេនាប​តី​តេជោហ៊ុ​ន សែន ​ជា​នាយក​រដ្ឋមន្ត្រី ។ពិធី​រាប់​បា​​ត្រ​កាន់បិណ្ឌ​ ពិត​ជាមិន​បានប្រារព្វ​នៅក្នុ​ងទីអារា​មក្តី បច្ចយ័​បានមក​ពីការស្រុះ​ស្រួល ​មូលម​តិគា្ន សរុបជាង​១​លានរៀន​ គ្រឿងឧ​បភោគ.បរិភោគ មានស្លាដក៧ ប្រគេនព្រះសង្ឃ ៧អង្គ អង្ក ២០០គីឡូក្រាម ទឹកដោះគោ ទឹកក្រូច ទឹកផ្លាឈើ តែ ស្កស មី ត្រីខ ​សំរាប់​ប្រគេនព្រះ​សង្ឍ កំពុងកាន់​ព្រះវស្សា​ផងដែរ​ ។