ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងអប់​រំ ៖ ការប្រឡង​លើកទី២​សញ្ញាបត្របាក់ឌុប​នឹងទទួលបា​ននិទ្ទេស​​ដូចលើក​ទី១

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ ​លោក​ហង់ ​ជួន​ណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន ​និងកី ឡា​បាន​ឲ្យ​ដឹង​ក្រោយ​ចប់​កិច្ច​ពិភា​ក្សា​ជាមួយ​ប្រធាន​គណៈ​កម្មការ​ទី៧​ រដ្ឋស​ភា ​នាថ្ងៃ​ទី១៧ កញ្ញា​ នៅ​វិមាន​រដ្ឋ​សភា​ថា​ការ​ប្រឡង​បាក់​ឌុប​លើក​ទី២​សិស្ស​នឹងទទួល​ បាន​ពិន្ទុដូច​កាប្រឡ​ងលើក​ទី១ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា​ចំពោះ​បេក្ខជន​ដែល​​​ទទួល​បាន ប្រឡង​លើក​ទី២នោះ​គឺ​ជា​បេក្ខ​ជន​ដែល​ប្រ​ឡងធ្លាក់ ​ចំពោះ​បេក្ខជន​ដែល​ធ្វើខុស នឹង​បទ​បញ្ជា​ក្នុង​ការ​ប្រឡង​លើក​មុខ​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រ​ឡង​ឡើយ ។ ​ចំពោះ​និទ្ទេស​វិញក្រ​សួងអប់រំ​នឹងឲ្យ​ចំពោះ​សិស្សដូច​ការប្រ​ឡ​ងលើក​ទី១ដែរ​ គឺ​សិស្ស ដែល​មាន​ចំណេះ​ដឹងគ្រប់​គ្រាន់ ។

លោក​ យ៉ែម ​បុញ្ញឬទ្ធិ ប្រធាន​គណៈកម្ម​ការទី៧​នៃរដ្ឋ​សភា​បាន​គំាទ្រ​ចំពោះ​ចំណា​ត់របស់​លោក រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ ​ប៉ុន្តែអ្វី​ដែល​គណៈ​កម្មការ​ចង់ដឹង​​ និងបាន​សួរ​ទៅ​លោក​រដ្ឋមន្ត្រី​នោះ​មាន ​ គុណភាព​គ្រូ​ប​ង្រៀន គុណ​ភាព​សិស្ស ​គុណ​ភាព មធ្យោ​បាយ​ គុណ​ភាព​កម្មវិធី​សិក្សា​ និង​គុណ​ភាព​សង្គម​ ។ ​ក្នុងកិច្ច​ពិភា​ក្សា លោក ​យ៉ែម ​​បុញ្ញឬទ្ធិ ​​បានស្នើ​​ដល់រដ្ឋមន្ត្រីចំពោះ​​ប្រាក់ខែគ្រូបង្រៀន ដើម្បី​ឲ្យ​គាត់​ទទួល​បាន​ការ​ចិញ្ចឹម​ជីវិត​រស់​នៅ​សមរម្យ ​ និងថ្លៃថ្នូក្នុង​ការ​បំពេញ​តួនាទី​បានពេញ​ លេញ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​