ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជារក​ទិញ​ទូរ​ស័ព្ទ​ ពេល​អ្នក​លក់​យក​ឱ្យ​មើល​ ឆក់​រត់ ត្រូវ​ប៉េ​អឹម​ក្របួច​ជាប់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ឆក់​ទូរ​ស័ព្ទ​ម្នាក់​ត្រូវ​ប្រជា​ពលរដ្ឋ និង​ប៉េ​អឹម​ចាប់ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ កញ្ញា ២០១៤ នៅ​ចំណុច​ផ្លូវ​២០០៤ បន្ទាប់​ពី​ជន​សង្ស័យ​​​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូន​ពីអ្នក​លក់​ទូរ​ស័ព្ទ​នៅ​តូប​​មួយ​កន្លែង​ដែល​មាន​យី​ហោ​បេះ​ដូង​ខ្មែរ​ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាង​ត្បូង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ​ ហើយ​ព្យាយាម​រត់​គេច​ខ្លួន​។

ជន​សង្ស័យ​ឈ្មោះ​តូច ធារ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ខេត្ត​សៀម​រាប​ ចំណែក​ម្ចាស់​តូប​ឈ្មោះ​ម៉ែន ស្រី​មុំ អាយុ​ជាង​២០​ឆ្នាំ​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​បាន​​ធ្វើ​ជា​រក​ទិញ​ទូរ​ស័ព្ទ​នៅ​តូប​ខាង​លើ​ ដោយ​ឱ្យ​អ្នក​លក់​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូន​ឱ្យ​មើល ខណៈ​ពេល​អ្នក​លក់​យក​ទូរ​ស័ព្ទ​ហុច​ឱ្យ ជន​សង្ស័យ​បាន​ឆក់​ពី​ដៃ​អ្នក​លក់​ រួច​ព្យាយាម​រត់​គេច​ខ្លួន​រហូត​ដល់​ចំណុច​ផ្លូវ​២០០៤ ទើប​ប្រជា​ពលរដ្ឋ​ និង​ប៉េ​អឹម​ដេញ​ចាប់​បាន​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព