ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីស​RX300បត់​ឆ្លង​ផ្លូវ​បុក​ម៉ូតូ​ហុង​ដា​ឌ្រីម​ពេញ​ទំហឹង​របួស​ធ្ងន់​៤នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​៤​នាក់​បាន​រង​របួស​ធ្ងន់ ចំណែក​ម៉ូតូ​បាន​រង​ការ​ខូច​ខាត​​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​​រថ​យន្តម៉ាក​ឡិច​ស៊ីស​RX 300 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​​២P២៣២២ បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​បើក​បុក​ពេញ​ទំហឹង​កាល​ពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៧ កញ្ញា ២០១៤ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ ចំណុច​ឃុំ​កាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថ​យន្ត​ខាង​លើ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ចំណែក​ម៉ូតូ​​​ម៉ាក​ហុង​ដា​ឌ្រីម​ ពាក់​ស្លាក​លេខ​កំពង់​ស្ពឺ ១B៤៦៦៨ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ លុះ​ដល់​ចំណុច​កើត​ហេតុ​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​បាន​បត់​ឆ្លង​ផ្លូវ​ក៏​ជ្រុល​ល្បឿន​ទៅ​បុក​ម៉ូតូ​យុវជន​រង​គ្រោះ​ពេញ​ទំហឹង​បណ្តាល​​ឱ្យ​ដួល​រង​របួស​ធ្ងន់​ទាំង​៤នាក់​ ចំណែក​រថ​យន្ត​រង​ការ​ខូច​ខាត​យ៉ាង​ដំណំដែរ។

​​យុវ​ជនរង​គ្រោះ​ត្រូវ​គេ​ស្គាល់​​ឈ្មោះ​ពាច ឡាទី អាយុ​១៨​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​​ និង​អ្នក​រួម​ដំណើរ​៣នាក់​ទៀត​ ១-​ឈ្មោះ​វ៉ន វ៉ិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាក់​ជើង​ស្តាំ​ ២-ឈ្មោះ​ហេង ខ្លឹង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​ និង​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​ ។ ជន​រង​គ្រោះ​ទាំង​៤នាក់​មាន​ស្រុក​កំណើត​ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព