ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បកស្បែក​មុខ​មេខ្លោង​ស្ងួន ញៀន ហៅ រាជ សីមា ជា​បុគ្គល​ប្រភេទ​ណា?

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ទ្ប​ពាង ឃុំ​តា​ជេស ស្រុក​កំពង់​ត្រ​ទ្បា​ច ខេត្តកំពង់ឆ្នាំង ស្គាល់​ច្បាស់​ណាស់​ដល់​ក្រយៅ របស់​ឈ្មោះ រាជ សីមា ដែល​ជា​បុគ្គល​ម្នាក់ គ្មាន​មុខរបរ​ពិតប្រាកដ ធ្វើ​មេខ្លោង​បំបះបំបោរ​អ្នក​ភូមិ​ឱ្យ​ដើរ​តាម​នយោបាយ​អាក្រក់​របស់​ខ្លួន គឺ​«​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​» ។

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ទ្ប​ពាង ឃុំ​តា​ជេស ស្រុក​កំពង់​ត្រ​ទ្បា​ច ខេត្តកំពង់ឆ្នាំង ស្គាល់​ច្បាស់​ណាស់​ដល់​ក្រយៅ របស់​ឈ្មោះ រាជ សីមា ដែល​ជា​បុគ្គល​ម្នាក់ គ្មាន​មុខរបរ​ពិតប្រាកដ ធ្វើ​មេខ្លោង​បំបះបំបោរ​អ្នក​ភូមិ​ឱ្យ​ដើរ​តាម​នយោបាយ​អាក្រក់​របស់​ខ្លួន គឺ​«​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​» ។

អ្នក​ទ្ប​ពាង​មួយ​ក្រុម​ដែល​សុចរិត​ទៀងត្រង់​មានមុខ​របរ​ពិតប្រាកដ ចង់បាន​រោងចក្រ​នៅ​ជិត​ភូមិ បាន​ប្រាប់​កោះសន្តិភាព​ថា យាយ​អ៊ុ​ន ទុំ មានកូន​ប្រុស​ខូច​២​នាក់ ម្នាក់​ឈ្មោះ ស្ងួន ញៀន ហៅ រាជ សីមា ម្នាក់​ទៀត​ឈ្មោះ ស្ងួន ញឿ​ន មាន​ប្រពន្ធ​ឈ្មោះ អ៊ុំ សុ​ភី​។ ពួក​គេ​និយាយ​ថា ពូជ​យាយ​ទុំ អត់​មាន​ដីស្រែ​ទេ សូ​ម្បី​មួយ​ចំអាម​ក៏​គ្មាន​ដែរ កោត​គេ​ស្រែក​ទាមទារ​ថា ក្រុមហ៊ុន KDC រំលោភ​យក​ដី​គាត់​ទៅ​រួច ខ្ញុំ​ធ្វើ​អត់​បាន​ដូច​គាត់​ទេ ។

ឮដោយ​មើលឃើញ​ថា ក្រុមហ៊ុន KDC ប្រឹងប្រែង​ដើម្បី​ស្ថាបនា​រោងចក្រ ត្រូវ​ស្ងួន ញៀន ហៅ រាជ សីមា កាន់តែ​ប្រឹងប្រែង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ដេក​ននៀល​ទាមទារ​យក​ដី ដោយ​ចោទ​ថា ក្រុមហ៊ុន​រំលោភ​យក​ដី​ពួក​ខ្លួន ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាក់ដំណើរ​រាប់​ឆ្នាំ ខាតបង់​ពេលវេលា​ច្រើន​ណាស់ ។

កន្លង​មក ក្រុមហ៊ុន KDC បាន​ប្រើ​នយោបាយ​ទន់ភ្លន់​សម្របសម្រួល ដែល​មាន​អ្នក​ជួយ​ដោះស្រាយ​ចេញ​មក​ពី​គ្រប់​មជ្ឈដ្ឋាន ដោយ​សុខចិត្ត​ចំណាយ​ប្រាក់ ធ្វើ​ជា​គោលនយោបាយ​ដោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា ។ បើ​អ្នក​ណា​មាន​ដី​មាន​ឯកសារ ទោះបី​ធ្វើ​ក្លែងក្លាយ​ក្តី​មក​បង្ហាញ ក្រុមហ៊ុន​ឱ្យ​ដី​វិញ បើ​គ្មាន​ដី​ទេ សុខចិត្ត​ឱ្យប្រាក់ យ៉ាង​សមរម្យ កុំឱ្យ​បង្អាក់ដំណើរ ។

ចំណែក​ឈ្មោះ ស្ងួន ញៀន ហៅ រាជ សីមា ឈ្មោះ ស្ងួន ញឿ​ន និង​ប្រពន្ធ​មាន​តែ​បាតដៃ​ទទេ ប៉ុន្តែ​មាន​មេ​អង្គការ​មួយ​នៅ​ពីក្រោយ​ជួយ​ចិញ្ចឹម​បាយ​ទឹក បាន​ទាមទារ​ឥត​ឈប់ ធ្វើ​បាតុកម្ម​គំរាមកំហែង​ក្រុមហ៊ុន​ឱ្យ​ខូច​អស់​កិត្តិយស ខាតបង់​ពេលវេលា ទោះបី​ឱ្យ​លុយ​ហើយ ខ្លះ​លោភលន់​ក៏​នៅ​តែ​តវ៉ា​ទាមទារ​ទៀត ។ អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​រាជ សីមា មាន​តែ​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ និង​កាសែត​បរទេស​ក្នុងស្រុក រួម​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ជា​ជន​ងងឹត​តែ​ប៉ុណ្ណោះ ។ រាជ សីមា និយាយ​ប្រាប់​ពួក​កាសែត​បរទេស​ក្នុងស្រុក​ចោទ​គេឯង​ថា​អាក្រក់ ចោទ​ក្រុមហ៊ុន KDC ថា​អាក្រក់ ប៉ុន្តែ​អត់​មាន​និយាយ​ពី​ខ្លួនឯង​អាក្រក់​ផង​ទេ ។ រីឯ​ពួក​បរទេស​ធ្វើ​កាសែត​ក្នុងស្រុក គិតតែ​ពី​ផ្សាយ​តាម​សម្តី​រាជ សីមា អត់​មាន​សួរ​រាជ សីមា ពី​មូលហេតុ​ដែល​ធ្វើ​អាក្រក់ អត់​សួរនាំ​ហេតុផលទ្បើ​យ គិតតែ​ពី​ជួយ​ផ្សព្វផ្សាយ ។ អ្នក​ត្រូវ​ទៅ​ជា​ខុស ដូច​ជួយ​រុញ​ឱ្យឈ្មោះ រាជ សីមា និង​សាច់ញាតិ ឱ្យ​កាន់តែ​ធ្លាក់​ជ្រៅ​ទៅ​ៗ ក្នុង​អន្លង់​មរណៈ ស្ទើរ​រក​ជួយ​ស្រោចស្រង់​លែង​បាន ។

ទោះជា​យ៉ាងនេះ​ក្តី ឈ្មោះ រាជ សីមា មាន​យី​អ៊ុ​ន​ទ្បើ​ង​បាន​មួយ​កាំ​ដែរ ដោយសារ​តែ​លោក​ជំទាវ ទ្បោ​ក ខេ​ង អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ជួយ​ស្រោចស្រង់ ព្រោះ​យល់​ឃើញ​ថា ឈ្មោះ ស្ងួន ញៀន ហៅ រាជ សីមា ត្រូវជា​សាច់ញាតិ​អ្នកបើកបរ​រថយន្ត​ដ៏​ល្អ​របស់​លោក​ជំទាវ ។

ការ​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ លោក​ជំទាវ ទ្បោ​ក ខេ​ង ដែល​ជា​សប្បុរសជន​មួយ​រូប​តិច​ណាស់​ដែល​គេ​មិន​ស្គាល់ បាន​ចំណាយ​ប្រាក់​ជួយ​ឱ្យ​ខ្ចី​ដូច​ជួយ​ឱ្យ​រស់​ចំនួន​១​ម៉ឺន​ដុល្លារ យក​ទៅ​ធ្វើ​ដើម​រកស៊ី​ទៅ កុំទៅ​ធ្វើ​នយោបាយ​ថោកទាប «​ឈ្នះ​បាន​ដី ចាញ់​បាន​ប្រាក់​» បែប​នេះ​ទៀត ព្រោះ​គេ​ស្គាល់​ក្រយៅ​អស់ហើយ ។ សូ​ម្បី​ក្រុមហ៊ុន KDC ក៏​បាន​ជួយ​ឧបត្ថម្ភ​ជន​អគតិ​បំផុត​នេះ ច្រើន​ណាស់​ដែរ មិន​ចង់ឱ្យ​មានការ​ប្រឆាំង​ណាមួយ ពេល​ដែល​ក្រុមហ៊ុន​ចាប់​ដំណើរការ​វិនិយោគ​នេះ​ទេ ព្រោះ​អ្នក​វិនិយោគ​សុខចិត្ត​បោះ​សាច់​មួយ​ដុំ​ចោល ឱ្យ​តែ​កុំ​មាន​បញ្ហា ។

ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​កោះសន្តិភាព​ថា ដោយ​មាន​អ្នក​ការពារ​ច្បាប់​អម​ផង លោក​ជំទាវ ទ្បោ​ក ខេ​ង បាន​ប្រគល់​សែក​មួយ​សន្លឹក មាន​ទឹកប្រាក់​មួយ​ម៉ឺន​ដុល្លារ ឱ្យ​អ​ន្ទិ​ត រាជ សីមា ដែល​អាច​បើក​បាន​នៅ​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៤ ។ ជាមួយ​ទឹកប្រាក់​មួយ​ម៉ឺន​ដុល្លារ​នេះ ដែល​អាច​បើក​ចេញពី​ធនាគារ​បាន លុះត្រាតែ​អ្នកឯង​ឈ្មោះ រាជ សីមា គោរព​កិច្ចសន្យា ដែល​មាន​លក្ខណៈ​ចង​ទុក​រួច​ជា​ស្រេច ។ សុចរិត​ភាព​នោះ គឺ​ត្រូវ​បញ្ឈប់​រាល់​ការ​ធ្វើ​បាតុកម្ម​ទាមទារ ព្រមទាំង​ជួយ​ណែនាំ​ក្រុម​របស់​ខ្លួន ដែល​ជា​កូនអុក​រួម ឱ្យ​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​នេះ​បន្ត​ទៀត ព្រោះ​បាន​ទទួលផល​ត្រឹមត្រូវ​តាម​នយោបាយ ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​មែនហើយ កុំ​នៅ​អាក្រក់​បំផុត​ដល់​ណា​ទៀត។

ពេល​ជួប​ពិភាក្សា​យល់ព្រម​ធ្វើ​កិច្ចសន្យា​នោះ ឈ្មោះ រាជ សីមា ក៏​បាន​ប្រាក់​មក​ស៊ីចាយ​បណ្តើរ​ៗ​ដែរ ទម្រាំ​ដល់​ថ្ងៃ​ត្រូវ​បើកសែក ។ ប៉ុន្តែ​ហេតុតែ​ជា​មនុស្ស​ដែល​មិន​គួរ​ឱ្យ​រាប់អាន ហេតុតែ​ជា​មនុស្ស​ដែល​សង្ស័យ​ជា​អ្នក​រស់នៅ​ក្រៅច្បាប់ បាន​លើកគ្នា​មក​ធ្វើ​បាតុកម្ម​បន្តបន្ទាប់​ទៀត មុន​ពេល​កំណត់​បើកប្រាក់​សែក ដែល​មាន​មេខ្លោង​អង្គការ​មួយ ទិញ​អង្ករ​រាប់​តោន​និង​ស្បៀង ឱ្យ​ដេកស៊ី​ធ្វើ​បាតុកម្ម ។

ឃើញ​ទ​ង្វើ​មិន​គោរព​កិច្ចសន្យា​បែប​នេះ លោក​ជំទាវ​តំណាងរាស្ត្រ ទ្បោ​ក ខេ​ង ជា​ម្ចាស់​ប្រាក់​បាន​ប្រាប់​ទៅ​ធនាគារ​មិន​ឱ្យ​បើក​ទេ ព្រោះ​ជា​បុគ្គល​ដែល​មិន​គោរព​កិច្ចសន្យា ។ ប្រាក់​នេះ ជា​ប្រាក់​កម្ចី​មិនមែន​ប្រាក់​ជំពាក់​ត្រូវ​សងទេ ។ ដូច្នេះ​ម្ចាស់​ប្រាក់​មាន​សិទ្ធិ «​ប្លុក​សែក​»​នេះ មិន​បើក​ឱ្យ​ទេ ទុក​ឱ្យ​អ្នកឯង​យក​សែក​នេះ ទៅ​ទុក​ធ្វើ​កេរ្តិ៍​ទៅ​ចុះ ឬ​ក៏​យក​ទៅ​ធ្វើ​ក្រដាសអនាម័យ​ក៏​បាន​ដែរ ព្រោះ​វា​អស់​តម្លៃ​ទៅ​ហើយ ។

ក្រោយ​ពេល​បើកប្រាក់​មួយ​ម៉ឺន​ដុល្លារ ដែល​ដេក​សង្ឃឹម​យូរហើយ​នេះ​មិន​បាន ឈ្មោះ រាជ សីមា បាន​ប្រកាសប្រាប់​ទៅ​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ ព្រមទាំង​កាសែត​បរទេស​ក្នុងស្រុក​ផង​ដែរ ដោយ​ចោទ​ថា ក្រុមហ៊ុន​ឱ្យ​សែក​ស្អុយ ។ ពិតជា​ល្ងង់​ពកថ្ងាស​គ្រប់​ដប់​មែន ។ គេ​ជំពាក់​ខ្លួន​ពី​ពេល​ណា ? លុយ​មួយ​ម៉ឺន​ដុល្លារ ជា​លុយ​ស្អី ? មិនមែន​ជា​ប្រាក់​សំណង​ទេ តែ​គឺជា​ប្រាក់​កម្ចី ចង់​គេ​ឱ្យ​ពេល​ណា ឬ​គេ​មិន​ឱ្យ ដោយសារ​មារយាទ​ទុច្ចរិត​របស់​ខ្លួនឯង​តែ​ប៉ុណ្ណោះ ។ ចំណែកឯ​មេខ្លោង​ដែល​រុញ​គូទ​រាជ សីមា ឱ្យ​ប្តឹង​ថា សែក​ស្អុយ​នោះ មិន​ខុស​ពី​រុញ​គ្នីគ្នា​ឱ្យ​ចូល​លូ​បង្គន់​ស្អុយ​ទាំងអស់​គ្នា​នោះ​ទ្បើ​យ ។

បង្ហាញ​មារយាទ​អាក្រក់​របស់​រាជ សីមា

ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​នូវ​មារយាទ​អាក្រក់​របស់​ឈ្មោះ ស្ងួន ញៀន ហៅ រាជ សីមា នេះ ការិយាល័យ​និពន្ធ​កោះសន្តិភាព សូម​ថតចម្លង​ទាំងស្រុង នូវ​ព័ត៌មាន​ពិស្តារ​មួយ ដែល​លោក​ជំទាវ ទ្បោ​ក ខេ​ង អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ បាន​បំភ្លឺ​ជា​សាធារណៈ ក្រោយ​ពី​មាន​កាសែត​បរទេស​ក្នុងស្រុក​ចុះ​ផ្សាយ ដែល​ទំនង​លោក​ជំទាវ​ទ្រាំ​ស្ងៀម​លែង​បាន​នូវ​អំពើអាក្រក់​របស់​រាជ សីមា និង​មេខ្លោង​ដែល​រុញ​ពីក្រោយ ។

រឿង​ឈ្មោះ ស្ងួន ញៀន ហៅ រាជ សីមា ដែល​ប្រើ​នយោបាយ «​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​» នេះ នៅ​មាន​វែង​ឆ្ងាយ ដែល​យើង​នឹង​ចេញផ្សាយ​បន្ត​នៅ​ពេល​ណាមួយ ។ ចង់​សួរ​ថា គាត់​អត់​ធ្វើការ​រកស៊ី​អី​សោះ រកតែ​បាយ​ហូប​មិន​ចង់បាន តើ​បាន​ប្រាក់​ពី​ណា​ទិញ​គោ​យន្ត ទិញ​ម៉ូតូ​ជិះ​ហ៊ឺហា សង្ស័យ​បាន​មក​ពី​ញើស​ឈាម​អ្នក​ភូមិ​ទ្ប​ពាង ដែល​ខ្លួន​បោកប្រាស់​នាំ​មក​ធ្វើ​បាតុកម្ម ? ដឹកនាំ​អ្នក​ភូមិ​ទ្ប​ពាង អ្នក​ភូមិ​បឹង​កក់ មក​ធ្វើ​បាតុកម្ម​យ៉ាង​វេទនា ទីបំផុត​ស្រាប់តែ​ខ្លួនឯង​«​មានបាន​» ខុស​គេ​ឆាប់​ម្ល៉េះ ? សូមអ្នក​ភូមិ​ទ្ប​ពាង ដែល​ចាញ់បោក​ឈ្មោះ រាជ សីមា លើកគ្នា​ទៅ​ចាប់ដៃ​គាត់​ឱ្យ​ជាប់ ហើយ​សួរ​ឱ្យ​មែនទែន កុំឱ្យ​គេ​យកឈ្មោះ​ទៅ​បោក​តទៅ​ទៀត ៕

ខ្ញុំ ឡោក ខេង សូមជំរាបដំណើររឿងដូចខាងក្រោម ៖