ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នៅ​តែ​បន្ត​ជួញឈើប្រណីតតាម​ផ្លូវ​រមណីយដ្ឋាន​ ខណៈ​ដែលប៉ូលិស​កំពុងតែ​ខំបង្ក្រាប​យ៉ាងណាក៏ដោយ​

9 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ប្រជា​ពលរដ្ឋ​​ធ្វើ​ដំណើរ​ ជាពិសេស​ភ្ញៀវ​ទេសចរ​នៅ​​តែ​មានការ​ព្រួយបារម្ភ​ទៅ​លើ​សុ​វត្ថិភាព​​ចរាចរ​ណ៍​ទៅ​​មក ខ​ណៈ​ដែល​​​មាន​ឈ្មួញ​រកស៊ី​ឈើ​​នៅ​តែ​បន្ត​យក​​ផ្លូវ​​កៅស៊ូតាម​រម​ណី​យ​ដ្ឋាន​​​ទេសចរ​ណ៍​ធម្មជាតិ​ មក​ធ្វើ​ជា​ផ្លូវ​ដឹក​​ជញ្ជូន​បទ​ល្មើស​ព្រៃឈើ
គ្រ​ប់ធ្យោបាយ​ទាំង​យប់​​ទាំង​​ថ្ងៃ បើ​ទោះបីជា​ប៉ូលិស​ខំ​ព្យាយាម​បង្ក្រាប​យ៉ាងណា​ក៏​ដោយ ​។

សកម្មភាព​​ចាប់​បង្ក្រាប​សារ​​ជា​ថ្មី​មួយទៀតរបស់​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្ត ​ទៅ​លើ​រថយន្ត​សាំយ៉ុ​ង​មួយ​គ្រឿង មាន​លួច​ដឹក​​ឈើប្រណីត​ប្រភេទ​ធ្នង់​ជាច្រើន​កំណាត់ កាលពី​យប់​ថ្ងៃ​ទី​១៦ កញ្ញា ២០១៤ ស្ថិតនៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ទល់មុខ​រម​ណីយ​ដ្ឋា​ន​ទឹក ជួរ​ទន្លេ​ម​មេគង្គ​កាំ​ពី ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ​។

​បន្ទាប់​​ពី​មានការ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង​​នេះ គឺ​ត្រូវ​នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍ឯក គង់ វណ្ណ​រឹ​ទ្ធ ចុះ​ត្រួតពិនិត្យ និង​​បាន​ប្រគល់​ទៅ​ឱ្យ​មេព្រៃ​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើខេត្ត​ក្រចេះនៅ​សៀ​ល​ថ្ងៃ ទី១៧ កញ្ញា នេះ ដើម្បី​ចាត់ការបន្ត​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព