ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ក្រុង​បេន​ហ្គា​ហ្សុ​ី​ភាគ​ខាងកើត​លី​ប៊ី

9 ឆ្នាំ មុន

ប្រ​ភ​ព័ត៌មាន​មន្ទីរពេទ្យ​រាយការណ៍​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កងកម្លាំង​របស់​ឧត្តមសេនីយ៍​ខា​លី​ហ្វា ហា​ហ្វ​តា និង​ពួក​ជីវពល
អ៊ិ​ស្លា​ម​និយម​បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​៩​នាក់ ហើយ​៣០​នាក់​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា នៅ​ក្រុង​បេន​ហ្គា​ហ្សុ​ី ភាគ​ខាងកើត​លី​ប៊ី ។

ប្រ​ភ​ព័ត៌មាន​មន្ទីរពេទ្យ​រាយការណ៍​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កងកម្លាំង​របស់​ឧត្តមសេនីយ៍​ខា​លី​ហ្វា ហា​ហ្វ​តា និង​ពួក​ជីវពល
អ៊ិ​ស្លា​ម​និយម​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៩​នាក់ ហើយ​៣០​នាក់​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា នៅ​ក្រុង​បេន​ហ្គា​ហ្សុ​ី ភាគ​ខាងកើត​លី​ប៊ី ។

ពួក​អ៊ិ​ស្លា​ម​និយម​ប៉ុនប៉ង​វាយ​ដណ្ដើម​ត្រួតត្រា​ព្រ​លាន​យន្តហោះ​សី​ុ​វិល និង​យោធា​នៅ​ទីក្រុង​នោះ ដែល​កាន់កាប់​ដោយ​កង​កងទ័ព​រដ្ឋាភិបាល ជា​សម្ព័ន្ធមិត្ត​របស់​កងកម្លាំង​ឧត្តមសេនីយ៍​ហា​ហ្វ​តា ។ ប្រទេស​លី​ប៊ី​ក្រោយ​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី មក នៅ​ពុំ​ទាន់​បាន​រៀបចំ​ស្ថាប័ន​រឹង​មាំ​នៅឡើយ ហើយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ដែល​ជ្រើសតាំង​ហាក់​គ្មាន​សមត្ថភាព​គ្រប់គ្រង​លើ​ចលនា​ប្រដាប់​អាវុធ​ផ្សេង​ៗ​កើត​ចេញពី​បដិវត្តន៍​ប្រឆាំង​លោក​កា​ដា​ហ្វី​ដែល​ចលនា​ទាំងនោះ​ពី​មុន​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ហើយ​ពេល​នេះ​ក្លាយ​ជា​សត្រូវ ៕