ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​និង​សហភាព​អឺរ៉ុប​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ចូល​សមាជិក

9 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន​និង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា បាន​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ចូល​ជា​សមា​ជិក ដែល​បញ្ជាក់​ពី​ការ​ដកខ្លួន​ថយ​ឆ្ងាយ​ពី​ការ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​រុ​ស្សុ​ី​នៃ​អតីត​សាធារណរដ្ឋ​សូ​វៀត​នោះ​ដែល​កំពុង​កើត​មាន​ឧទ្ទាម​កម្ម​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ។

ប្រទេស​រុ​ស្សុ​ី​បាន​រិះគន់់​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ដោយ​ប្រកាស​ថា​កម្លាំងយោធា​របស់​ខ្លួន​នឹង​ត្រូវ​ពង្រឹង​នៅ​តំបន់​គ្រី​មេ ជា​ឧបទ្វីប​មួយ​នៅ​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​បញ្ចូល​ក្នុង​ដែនដី​រុ​ស្សុ​ី​កាលពី​ខែមីនា ចំណែក​សមយុទ្ធ​យោធា​ចូលរួម​ដោយ​ប្រទេស​១៥ ក្នុង​នោះ​មាន សហរដ្ឋអាមេរិក​ដែរ​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា នឹង​បន្ត​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន ។ ចំពោះ​រឿង​នេះ​ក្រុង​មូ​ស្កូ​និយាយ​ថា វា​ពុំ​ត្រឹមតែ​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ដល់​វិបត្តិ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ តែ​វត្តមាន​កាន់តែ​ច្រើន​ឡើង​របស់​កងកម្លាំង​បរទេស​ក្បែរ​ព្រំដែន​រុ​ស្សុ​ី​ក៏​ជា​ការ​គំរាមកំហែង​មួយ​ដល់​ខ្លួន​ផង​ដែរ ។

ថ្លែង​នៅ​មុខ​បណ្ដា​សមាជិក​សភា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ អះអាង​ថា ការ​ផ្ដល់​សច្ចាប័ន​ជា​ឯក​ច្ច័​ន្ទ​លើកិច្ចព្រម​ព្រៀង​នេះ​កំណត់​ពី​ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ការ​ចូល​ក្នុង​សហភាព​អឺរ៉ុប​របស់​ប្រទេស​លោក ។ ទោះបីជា​យ៉ាងណា​នា​ពេល​បច្ចុប្បន្ន​កិច្ចព្រមព្រៀង​នេះ​នៅ​គ្រាន់តែ​ជា​និមិត្តរូប ព្រោះ​សហភាព​អឺរ៉ុប ប្រកាស​កាលពី​ថ្ងៃ​ទី​១២ កញ្ញា កន្លង​មកនេះ ថា កិច្ចព្រមព្រៀង​ផ្លាស់​ប្ដូរ​សេរី​ជាមួយ​អ៊ុយ​ក្រែ​ន​ជា​ផ្នែក​សំខាន់​នៃ​កិច្ចព្រមព្រៀង​ចូល​ក្នុង​សហភាព​អឺរ៉ុប​ត្រូវ​ពន្យារពេល​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៥ ដើម្បី​អាច​ធ្វើការ​ពិភាក្សា​ថ្មី​ៗ​ជាមួយ​ក្រុង​មូ​ស្គូ​ដែល​ប្រឆាំង​នឹង​គម្រោង​នេះ ។ ការ​ពន្យារពេល​នេះ​នាំ​ឱ្យ​មនុស្ស​មួយ​ចំនួន​នៅ​អ៊ុយ​ក្រែ​ន​ចោទ​លោក​ប៉ូ​រូ​៉​ឆេ​ន​កូ ថា ក្បត់​ទៀត​ផង ៕