ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា​បើក​សាលាបង្រៀន​សិល្បៈ​រួម​ភេទ

9 ឆ្នាំ មុន

ក្រុមហ៊ុន​ភាពយន្ត​អាសអាភាស​«Pegas Productions »​នៅ​រដ្ឋ​គ្វី​ប៊េ​ក ប្រទេស​កា​ណា​ដា​បាន​ប្រកាស​បើក​សាលាបង្រៀន​មុខ​វិជ្ជា​សិល្បៈ​រួម​ភេទ​ដល់​បុរស​ដើម្បី​ក្លាយជា​តារាភាពយន្ត​អាសអាភាស ។ លោក​នី​កូ​ឡាស ឡា​ផ្លរ បញ្ជាក់​ប្រាប់​កាសែត «Le Jourrnal Quebec » ថា កាលពី​ពេល ថ្មី​ៗ​នេះ​ក្រុមហ៊ុន​របស់​លោក​សម្រេច​បង្កើត​សាលា​សិល្បៈ​រួម​ភេទ​ដើម្បី​ស្វែងរក​អ្នកមាន​ទេព​កោសល្យ​

ក្រុមហ៊ុន​ភាពយន្ត​អាសអាភាស​«Pegas Productions »​នៅ​រដ្ឋ​គ្វី​ប៊េ​ក ប្រទេស​កា​ណា​ដា​បាន​ប្រកាស​បើក​សាលាបង្រៀន​មុខ​វិជ្ជា​សិល្បៈ​រួម​ភេទ​ដល់​បុរស​ដើម្បី​ក្លាយជា​តារាភាពយន្ត​អាសអាភាស ។ លោក​នី​កូ​ឡាស ឡា​ផ្លរ បញ្ជាក់​ប្រាប់​កាសែត «Le Jourrnal Quebec » ថា កាលពី​ពេល ថ្មី​ៗ​នេះ​ក្រុមហ៊ុន​របស់​លោក​សម្រេច​បង្កើត​សាលា​សិល្បៈ​រួម​ភេទ​ដើម្បី​ស្វែងរក​អ្នកមាន​ទេព​កោសល្យ​សម្ដែងល្អ​ក្នុង​ភាពយន្ត​អាសអាភាស ។

ការ​បង្រៀន​មុខ​វិជ្ជា​សិល្បៈ​រួម​ភេទ​នោះ​មានទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត​ផ្ទាល់ ។ លោក​នី​កូ​ឡាស ឡា​ផ្លរ និយាយ​ថា ក្រុមហ៊ុន​ទទួល​បាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ចំនួន​៥០​នាក់​ហើយ ។ ចំពោះ​ថ្លៃ​សិក្សា​គឺ​១៤៩​ដុល្លារ ។ ក្រុមការងារ​របស់​ក្រុមហ៊ុន​«Pegas Productions » នឹង​ជ្រើស​យក​អ្នកមាន​លិង្គ​ធំ​ជាង​ខ្នាត​ទូទៅ​សម្រាប់​ធ្វើ​ជា​តួ​សម្ដែង​ក្នុង​ភាពយន្ត​អាសអាភាស ។ សាលាបង្រៀន​សិល្បៈ​រួម​ភេទ​មា​នទី​តាំងនៅ​ទីក្រុង​ម៉ុង​ត្រេ​អាល់ គឺជា​កន្លែង​ដែល​មាន​សេរីភាព និង​ពលរដ្ឋ​អាច​ទទួលយក​ទស្សនៈ ផ្សេង​ៗ​ស្ដី​ពី​ការ​រួម​ភេទ ៕