ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាបង្កើត​​ចាប់​​ក្មួយស្រី​​អាយុ​​៨ឆ្នាំ​​រំលោ.ភ​ក្នុង​បន្ទប់​ទឹក​

9 ឆ្នាំ មុន

ខេត្តកំពង់​ចាម ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា ជនសង្ស័យ​ឈ្មោះ ម៉​ន ថា អាយុ១៨ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ពំ​ពិល​ជ្រុំ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ត្រូវ​បាន​កម្លាំង​​នគរបា​ល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដោយ​ជាប់ចោទ​ពី​បទចាប់រំលោ.ភ​សេពសន្ថវៈ​ក្មួយ​ស្រីបង្កើត​​​​​អាយុ​​៨​ឆ្នាំ នៅ​ក្នុង​បន្ទប់ទឹក​រហូត​បាន​សំរេច ។

ខេត្តកំពង់​ចាម ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា ជនសង្ស័យ​ឈ្មោះ ម៉​ន ថា អាយុ១៨ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ពំ​ពិល​ជ្រុំ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ត្រូវ​បាន​កម្លាំង​​នគរបា​ល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដោយ​ជាប់ចោទ​ពី​បទចាប់រំលោភ​សេពសន្ថវៈ​ក្មួយ​ស្រីបង្កើត​​​​​អាយុ​​៨​ឆ្នាំ នៅ​ក្នុង​បន្ទប់ទឹក​រហូត​បាន​សំរេច ។

លោក​វរ​សេនី​យ៏​ទោ ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤ រសៀលថ្ងៃ​ទី​​១៥ កញ្ញា ជនសង្ស័យឈ្មោះ ថា ​បាន​ចូលងូត​ទឹក​​ក្នុង​បន្ទប់ទឹក​ផ្ទះ​របស់បង​​​ប្រុសរបស់​ខ្លួន​ស្ថិត​នៅ​ភូមិ​អំពិល​ជ្រុំ ឃុំ​ក្រឡា ​ស្រប​ពេល​នោះ​ក្មួយ​​ស្រី​បង្កើតអាយុ​​៨​ឆ្នាំ ក៏​បាន​ចូល​ទៅ​បត់​ជើង​តូច​ក្នុង​បន្ទប់​​នោះ ឱ​កាស​ហុច​ឲ្យ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ក្មួយ​ស្រី​រហូត​បាន​សំរេច ។ លោក​អធិការ​នគរបាល​ស្រុក​កំពង់​សៀម​ ​ប្រាប់​បន្ត​ថា ក្រោយ​មក​​ក្មេង​ស្រីរងគ្រោះ មានការ​ឈឺចាប់ប្រដាប់​ភេទ​ ក៏​បាន​និយាយ​​ប្រាប់​ម្តាយ​ឲ្យ​ដឹង ទើប​​ឈាន​ទៅដាក់​​ពាក្យ​​​ប្តឹង​នៅ​​នគរបាល​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​ក្រឡា​ឲ្យ​ជួយ​អន្តរា​គម​ន៏​តាម​ចាប់​ជនឈ្មោះ ម៉​ន ថា បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ។

នៅ​ចំពោះមុខ​​សមត្ថកិច្ច​​ជន​សង្ស័យ​បានឆ្លើយ​​​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើសកម្ម​ភាព​រំលោភ​លើ​​ក្មួយស្រី​​ ពិត​ប្រាកដមែន​ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព​