ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួង​ក្មេងស្រី​រំលោ.ភ​សេពសន្ថវៈ​បានស​ម្រេច២លើក ត្រូវឪពុក​ម្តាយ​ដឹងប្តឹង​ចាប់ខ្លួន​

9 ឆ្នាំ មុន

ខេត្តកំពត ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​​​សមត្ថ​កិច្ច​​ស្រុកដងទង់ ធ្វើការ​ចាប់ឃាត់ខ្លួន​មក​សាកសួរ​នៅ​អធិការ​ដ្ឋាន​ស្រុក​​ កាលពី​​វេលា​រសៀល​ថ្ងៃទី​១៦ កញ្ញា ២០១៤ បន្ទាប់ពី​​​​​មានពាក្យ​​បណ្តឹង​​​របស់ក្រុម​គ្រួសារ​​​​ក្មេងស្រី​​រងគ្រោះ​​ ដែលប្តឹងពីបទ​ល្បួង​​រំលោ.ភសេព​សន្ថវៈ​ចំនួន២លើក កាល​ពីថ្ងៃទី​១៥ កញ្ញា ២០១៤ ។

ខេត្តកំពត ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​​​សមត្ថ​កិច្ច​​ស្រុកដងទង់ ធ្វើការ​ចាប់ឃាត់ខ្លួន​មក​សាកសួរ​នៅ​អធិការ​ដ្ឋាន​ស្រុក​​ កាលពី​​វេលា​រសៀល​ថ្ងៃទី​១៦ កញ្ញា ២០១៤ បន្ទាប់ពី​​​​​មានពាក្យ​​បណ្តឹង​​​របស់ក្រុម​គ្រួសារ​​​​ក្មេងស្រី​​រងគ្រោះ​​ ដែលប្តឹងពីបទ​ល្បួង​​រំលោភសេព​សន្ថវៈ​ចំនួន២លើក កាល​ពីថ្ងៃទី​១៥ កញ្ញា ២០១៤ ។

ប្រភពបាន​ឱ្យ​ដឹងថា​ ជន​សង្ស័យ​ឈ្មោះ​អេង កក្កដា អាយុ​១៦​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិពន្លៃ ឃុំអង្គរមាស ស្រុក​ដងទង់ ។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​អាយុ​១២​ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិ-ឃុំជាមួយគ្នា ។

ប្រភពបន្តថា តាមចម្លើយ​សារភាពរបស់​ជន​សង្ស័យ​បាន​ឱ្យ​ដឹងថា ខ្លួនពិត​ជា​បានចាប់រំលោភ​​លើក្មេង​ស្រី​​រងគ្រោះ​ពិត​ប្រាកដ​មែន ដោយ​សម្រេច​បាន​ដល់​ទៅ២លើក​ ដោយលើកទី១​កាលពីវេលាម៉ោង​៤ និង​៤៥នាទីរសៀល​ ខណៈ​​ក្មេង​ស្រីរង​គ្រោះបាន​មក​លេង​ផ្ទះ​របស់​ខ្លួន​ ហើយ​រូបគេ​នៅផ្ទះ​ឯង​ព្រោះឪពុក​ម្តាយ​ទៅស៊ីឈ្នួល​ដក​ស្ទូង​បាត់អស់ ។ 

ក្រោយ​ពេល​រំលោភ​នៅ​ផ្ទះ​របស់ខ្លួន​រួច ក្មេងស្រីរងគ្រោះ​ក៏ដើរ​ទៅផ្ទះវិញ ពេល​នោះខ្លួនក៏ដើរ​ទៅតាមក្រោយ លុះដើរ​ដល់​ពាក់​កណ្តាលផ្លូវ ​មាន​ផ្ទះអ្នកស្រុក​មួយ​នៅ​ក្បែរផ្លូវ​គ្មាន​មនុស្ស​នៅ ខ្លួនក៏​ចាប់​ទាញ​ដៃ​ក្មេងស្រី​រងគ្រោះ​ចូលទៅ​ក្នុងផ្ទះ រូចខ្លួន​ក៏​ចាប់រំលោភ​រហូត​បានសម្រេច​ជាលើកទី២ ។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព